My Twin Boyfriends EP2 : យើងទប់អារម្មណ៍មិនឈ្នះទេ

7.3K 378 2
                                    

« មិត្តភក្តិប្អូនយើងហៅគ្នាអូនបងបែបនេះ?? នៅលេងដល់ថើបទៀតផង កូនកាត់ស្រុកអាមេរិចឬក៏យ៉ាងមិច? » សំណួរជាច្រើនកំពុងតែលោតចូលពេញខួរក្បាលរបស់កម្លោះសង្ហារដែលគេត្រូវបាន ក្មេងចម្លែកមុខម្នាក់នេះទាញគេចូលមកក្នុងបន្ទប់សឹងតែក្រិច.ក កម្លាំងខ្លាំងគ្រាន់បើទាញគេចូលមករួច ។ ការសញ្ជឹងគិតរកហេតុរកផលចេះតែបន្តមានជារឿយៗ ប៉ុន្តែគ្មានមួយសំណួរណាដែលគេឆ្លើយរួចឡើយ ។

( ក្មេងនេះត្រកៀកបានគ្រាន់បើ ងរខ្ទើតចំចំណង់ចំណូលចិត្តយើងម៉ាច់តែម្តងហើយ ) ថាហើយគំនិតមនុស្សព្រានអស់ពីអង្គុយសម្លឹងមុខគេអស់ចិត្ត គេក៏បន្តមកមើលរូបរាងកាយម្តង មានអីស្អាតគ្រាន់បើ មុខក៏បាន រាងក៏ស្អាតទៀត ប៉ុន្តែគេមិនសូវជាចាប់អារម្មណ៍ជាមួយមុខមាត់និងរាងប៉ុន្នានទេ គឺគេសរសើរតែត្រកៀក តាមមើលចង់លានភ្នែកមកខាងក្រៅអស់ទៅហើយ ។

« នេះតែរបស់បង » គ្រាន់តែនាយតូចបង្វែរខ្លួនដើរចេញពីផ្ទះបាយតូចល្មមមកវិញភ្លាម ជុងហ្គុក ក៏ប្រញាប់ចោលភ្នែកទៅមើលកន្លែងផ្សេងវិញ ដោយសារតែគេរហ័សរហួនបានគ្រាន់បើទៀតទើប ថេយ៍ មិនដឹងថាមុននេះគេលួចសម្លឹងមើលគូទរបស់ខ្លួន ។

« អរ..អរគុណច្រើន »

« ជុង បងចម្លែកម្ល៉េះ?? »

« ខឹកៗៗ » នៅពេលដែលឮសំណួរចោទសួរបែបសង្ស័យបានចោទសួរមកកាន់ខ្លួនភ្លាម កម្លោះសង្ហារ ឈ្លក់តែដែលនាយលើកមកក្រេបមុននេះឡើងក្រហមមុខងាំង ប្រញេប្រញាប់រុញកែវតែយកទៅទុកវិញ ទាំងក្អកមិនព្រមបាត់នោះទេ ។

« អូនសុំទោស ប្រលាក់អាវបងអស់ហើយ » ថេយ៍ ប្រញាប់ក្រោកចេញពីលើសាឡុងដើរមកជួយជូតអាវដែលបានប្រលាក់របស់គេចេញវិញស្រាលៗថ្នមៗ ចំជួននិងអាវឯកសណ្ឋានសាលារបស់គេបានដាច់លាវអស់មួយ នៅពេលដែលគេអោនមកជូតអាវឱ្យ ជុងហ្គុក សាច់ទ្រូងស.ខ្ចីល្វក់ក៏បញ្ចេញចេញមកដោយអចេតនា ហើយក្រសែរភ្នែកមហាកេងចំណេញក៏កំពុងតែតាមសម្លឹងមើលមិនព្រិច លួចលេបទឹកមាត់ក្អឹកៗដោយមិនដឹងខ្លួន ទាល់តែ នាយតូច ជូតរួចគេក៏ភ្ញាក់ខ្លួនចេញពីការភាំងភ្លឹកដូចគ្នា ។

S H O R T N O V E L SWhere stories live. Discover now