My lover is a high school kid EP2 : Hyung អស្ចារ្យខ្លាំងណាស់ 🔥

4.7K 246 2
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

« ចាំទៅដល់ Condo វិញសិនទៅ Koo មិនឃ្លានទេឬ?? » បន្ទាប់ពីសំងំជញ្ជក់បបូរមាត់គ្នារហូតដល់អស់ខ្យល់រាងៗខ្លួន Tae ក៏ក្រសោបមុខគេដកបបូរមាត់ចេញមកវិញ ។ ឃើញថាទើបតែចេញពីរៀនទើបចង់ឱ្យគេរកអ្វីញ៉ំាសិន កុំឱ្យគេហត់អស់កម្លាំងខ្លាំង តែក្មេងម្នាក់នេះមិនដែលថាចេះអស់កម្លាំងអ្វីទេ កម្លាំងពេញប៉ឹបតាំងពីក្បាលដល់ចុងជើង ។

« កំពុងតែរកអាហារញ៉ំាហើយ » មាត់នៅតប.ត ឯដៃរបស់គេវិញគឺរវល់ប្រលេះលាវអាវនៅលើដងខ្លួនតូចច្រឡឹងចេញទាំងតក់ក្រហល់ជាខ្លាំងទាញវាទម្លាក់ចុះទៅលើកម្រាលឥដ្ឋ រួចទើបអោនទៅខាំក្រញិចថ្ពាល់គេតិចៗទុកជាការល្បួងបបួល ។

Jungkook ចំកោងខ្នងអោនទៅលើកបីកាយតូចច្រឡឹងឡើងដើរសម្តៅទៅរកបន្ទប់មួយផ្សេងទៀតដែលមានគ្រែនៅខាងក្នុងនោះ ដោយមិនភ្លេចបន្តការថើបដ៏ផ្អែមល្ហែមតែពោរពេញទៅដោយអារម្មណ៍ពុះកញ្ជ្រោលប្រគល់ឱ្យគ្នាទៅវិញទៅមកមិនដាច់សូម្បីតែបន្តិច ។

« ដាច់ដាបមកពីណាមកក្រែងទើបតែយប់មិញតើមិនអញ្ចឹង?? » ពេលដែលគេ អ្នកកម្លោះ បានផ្តេកខ្លួនមកដល់លើពូកហើយ នាយតូច ក៏លើកសំណួរសួរទៅគេតាមអ្វីដែលខ្លួនសង្កេតដឹងនិងមើលឃើញ មិនដឹងថាកើតអ្វីមកចាប់ទៅថើបបឺតសឹងតែដាច់មាត់ដោយសារតែគេទៅហើយ ។

« ដាច់ដាបនេះមិនដោយសារតែ Hyung ទេឬ?? »

« ខុសមកពីបង? » Tae ជ្រួញចញ្ចើមផ្អឹបចូលគ្នាសម្លឹងមើលទៅប្រុសក្មេងរបស់ខ្លួនទាំងហួសចិត្តជាមួយគេជាខ្លាំង ។ មកដល់តែហៅមួយម៉ាត់ក៏មិនហៅស្ទុះមកចាប់ខ្លួនទៅថើបមិនដឹងថាកម្រោលចូលមកពីណាទេ ឥឡូវនៅហ៊ានមកថាខ្លួនជាមូលហេតុទៀត ។

« មិនខុសទេគ្រាន់តែមិនត្រូវ »

« អា៎!! Koo~~ ស្នាមខ្លួនបងអស់ហើយ កុំខាំ » នាយតូច ភ្ញាក់ឡើងកន្ទ្រាក់ខ្លួនព្រោះតែធ្មេញទន្សាយខាងមុខរបស់គេគិតតែពីខាំក្រញិចសាច់របស់ខ្លួនខ្លាំងឡើងៗ ។ទើបខ្លួនត្រូវខ្ញាំស្មាគេវិញតឿនប្រាប់ថាកុំឱ្យខាំដោយសារតែមិនចង់ឱ្យមានស្នាមបន្ថែម ព្រឹកមិញតប់ម្សៅបាំងអស់មិនចេះតិចនៅតែមានអ្នកមើលឃើញ មកថែមទៀតគេពាក់អាវជំហរ.កលែងកើតបាត់ហើយ ។

S H O R T N O V E L SWhere stories live. Discover now