ក្រោយពីសង្គ្រាមស្នេហ៍បានបញ្ចប់រួចរាល់ ពួកគេទាំងពីរក៏នៅមិនទាន់គេងដែរ មានតែគេងមើលមុខគ្នាភ្លីសភ្លឹះៗទៅវិញទេ ។ ម្នាក់កំពុងសំងំអោបសំងំថើបកាយក្រអូបដែលមានស្នាមក្រហមនៅលើតិចៗ ឯម្នាក់ទៀតវិញដៃគិតតែពីអង្អែលស្មាមាំធំចុះឡើងៗឆ្លាស់ជាមួយសក់ខ្មៅក្រឹបទន់រលស់របស់ក្មេងកំពុងអោបខ្លួនជាប់នេះ ។
« ទៅញ៉ំាអ្វីសិនទេ?? » Jungkook ងើយមុខទៅសួរ Tae ដោយសារតែបារម្ភខ្លាចថាគេឃ្លាន មើលទៅក៏ឃើញថាម៉ោងហួសបាយថ្ងៃត្រង់ 2 3 ម៉ោងទៅហើយ នេះមិនឃ្លានអ្វីទេឬឃើញស្ងាត់រហូត??
« ឃើញទេប្រាប់ឱ្យទៅញ៉ំាតាំងពីមកដល់ឥឡូវឃ្លានហើយឱ្យសមមុខ »
« ខ្ញុំមិនបានឃ្លានឯណា ខ្ញុំខ្លាច Hyung ឃ្លានទៅវិញទៅទេ រអ៊ូមិនស្តាប់ឱ្យអស់សិន » អ្នកកម្លោះ សើចចេញមកបន្តិចហើយក៏ចាប់ទាញគេឱ្យមកគេងដូចដើមវិញ មើលមាត់ចុះរអ៊ូឱ្យខ្លួនបប៉ាច់ៗមិនបាត់ទេបានតែខាំឱ្យដាច់មាត់នឹងតើ ។
« អ្នកណារអ៊ូ?? »
« មនុស្សចាស់ »
« បងទើបតែ 25 ឆ្នាំទេ ចាស់ត្រង់ណា?? » Tae ជ្រួញចញ្ចើមសម្លក់មុខគេបង្ហាញពីការមិនពេញចិត្តមកមួយរំពេចពេលដែលគេថាខ្លួននេះជាមនុស្សចាស់ ។ អាយុបងគេគឺបងពិតមែន តែខ្លួនទើបតែ 25 ឆ្នាំសោះ ចាស់កន្លែងណា??
« Hyung មិនដឹងទេ?? បើមិនដឹងខ្ញុំក៏មិនដឹងដូចគ្នា »
« យ៉ា!!! Jeon Jungkook គ្មានគេងទេ!! និយាយគ្នាជាមួយបងឱ្យច្បាស់សិន អ្នកណាចាស់ហ្ហាស៎?? » នាយតូច វាយស្មាគេដឹបឆាឆៅកុំឱ្យគេគេងបាន តែគេមិនខ្វល់មានតែបិទភ្នែកសំងំគេងធ្វើមិនដឹង
« Hyung នឹងហើយ »
« ដឹប* ក្មេងចង្រៃ!! អ្នកណាឱ្យគេង?!! »
Jungkook ញោចស្នាមញញឹមចេញមកតិចៗអស់សំណើចជាមួយអ្នកដែលកំពុងខឹងដាច់ក្បាលដាច់កន្ទុយព្រោះតែខ្លួនបង្អាប់ថាចាស់ ។ រាល់លើកពេលប្រដៅខ្លួនឬក៏ឈ្លោះគ្នាអីបែបនឹងដឹងតែលើកអាយុមកនិយាយហើយថាគាត់ចាស់ជាង អាយុច្រើនជាង ឯគេវិញនៅក្មេង ដល់ពេលគេថាចាស់ក៏មកខឹងទៅវិញ មនុស្សចាស់ចិត្តមិនទៀងពិតមែន ។
YOU ARE READING
S H O R T N O V E L S
Romanceប្រជុំទៅដោយប្រលោមក្តៅសាច់និងមនោសញ្ចេតនាគ្រប់ប្រភេទ 🥰 និពន្ធដោយ : អ៊ែលរ៉ា រ៉ូហ្សា (សៀម លីហ័ង) 05/11/2020