បន្ទាប់ពីពួកគេទាំងពីរបានបញ្ចប់ការគេងសម្រាកយកកម្លាំងហើយក៏ដល់ពេលដែលពួកគេត្រូវរកអ្វីមកចម្អែតក្រពះ តាំងពីថ្ងៃមកដល់ល្ងាចមិនទាន់បានញ៉ំាអ្វីបន្តិចផង ទើបក្រពះរករឿងម្តងទាំងពីរនាក់បែបនេះ ។
« យប់នេះខ្ញុំសុំទៅខាងក្រៅជាមួយពួកម៉ាកណា៎ Hyung » ឆ្លៀតពេលកំពុងនៅជាមួយគ្នាស្រាប់ហើយ អ្នកកម្លោះ ក៏សុំអនុញ្ញាតិ Hyung ជាទីស្រឡាញ់ទៅខាងក្រៅតែម្តង ។ តាមពិតទៅគេក៏មិនចង់ទៅណាដែរ តែគេប្រកែកគ្រប់ពេលទៅហើយ បើប្រកែកទៀតវាមិនសម ខ្លាចមិត្តភក្តិអន់ចិត្តទើបទៅឱ្យមានមុខម្តងទៅចុះ ។
« យប់នេះបងក៏មិននៅដែរ តែ Koo ឆាប់មកវិញផងកុំនៅយប់ជ្រៅពេក »
« Hyung ទៅណា?? មិនឱ្យទៅទេ » មិនទាន់បាននឹងស្តាប់ទីតាំងដែលគេទៅផង Jungkook ក៏ហាមមិនឱ្យទៅមុនបាត់ទៅហើយ ដឹងតែចេញទៅណាមិនរួចទៀតហើយយប់នេះ ។
« Koo ទៅបងមានឃាត់ឯណា ហេតុអ្វីមកឃាត់បង?? »
« Hyung មិនគួរដើរលេងយប់ទេ នៅគេងក្នុង Condo ល្អជាង » គេក្រវីក្បាលបញ្ជាក់ម្តងទៀតកឹបលេវអាវរបស់ខ្លួនបង្ហើយ រួចក៏មូលដៃអាវឡើង ក្មេងម្នាក់នេះសូម្បីតែពាក់ឯកសណ្ឋានសាលាក៏សង្ហាដែរមើលចុះ ។
« ហៃយ៉ា!! បងមិនមែនក្មេងទេ បង 25 ឆ្នាំហើយ »
« Koo?!! Koo?!! ខឹងទៀតហើយក្មេងម្នាក់នេះ ចាំបងផងទៅមើល៎ » គ្រាន់តែឃើញគេមិនតបហើយក៏បើកទ្វារចេញទៅ នាយតូច ក៏ប្រញាប់ទាញស្បែកជើងប៉ាត់តាម្ខាងទៀតមកសកពាក់បណ្តើរស្រែកឃាត់បណ្តើរ ស្ទុះស្ទារត់តាមគេពីក្រោយមិនប្រយ័ត្នក៏...
« ដឹប* អ៊ុះ!! សុំទោសផង ចាំខ្ញុំសង... » Tae អោនក្បាលចុះសុំទោសអ្នកដែលខ្លួនជ្រុលរត់បុកមុននេះ សកដៃស្ទាបរកលុយដើម្បីយកមកសងថ្លៃធ្វើឱ្យខូចខាតរបស់គេតែក៏ត្រូវបង្អាក់សកម្មភាពភ្លាមៗ ព្រោះខ្លួនឮប្រយោគមិនសមគួរចេញពីមាត់របស់គេមក ។
« ចំជាគ្មានភ្នែកមែន »
« អម្បាញ់មិញថាឱ្យអ្នកណា? ថាឱ្យគាត់មែនទេ?? » Jungkook ឈានជើងដើរមកឈរពីក្រោយ Tae ចងចញ្ចើមសួរទៅគេទាំងកំពុងទើសទាល់ចិត្ត បើមិនគិតថាជាមនុស្សចាស់ទេគេមិនទុកមុខឱ្យទេ ។
YOU ARE READING
S H O R T N O V E L S
Romanceប្រជុំទៅដោយប្រលោមក្តៅសាច់និងមនោសញ្ចេតនាគ្រប់ប្រភេទ 🥰 និពន្ធដោយ : អ៊ែលរ៉ា រ៉ូហ្សា (សៀម លីហ័ង) 05/11/2020