💜បុព្វហេតុ💜

32 0 0
                                    

សម្លេងមាន់រងាវពីម្ខាងនៃផ្ទះរបស់ខ្ញុំដែលអាគគ

មាន់ខ្ញុំវាបន្លើឡើងចាំទទួលកាលវេលានៃព្រឹកថ្មី

ព្រះអាទិត្យបញ្ចេញពន្លឺរស្មីស្រឹមៗនាពេលព្រឹកព្រហ៊ា

មនិងចូលមកដាស់ខ្ញុំពីដំណេកដែលកំពុងលង់លក់

សម្ពឹកមិនចង់ក្រោកនោះ។ជានិច្ចកាលខ្ញុំតែងក្រោក

ពីព្រលឹមដើម្បីទៅធ្វើម្ហូបទុកអោយប៉ាញុំាមុនទៅ

ធ្វើការ ។នៅក្នុងគ្រួសារផងដែរខ្ញុំមានបងប្អូនបីនាក់ខ្ញុំ

ជាកូនស្រីពៅប៉ុន្តែខ្ញុំមិនមែនជាក្មេងដែលទម្រើស

នោះទេ...។លេងៗថ្ងៃរសៀលជ្រេរទៅហើយខ្ញុំក៏មាន

ពេលទំនេរទាញទូរស័ព្ទមកឆែកមើល

commentsកាលពីយប់មិញតើគេតបហើយរឺនៅ

ណ៎ ។តាមពិតទៅគេតបតាំងពីយប់មកម្ល៉េះតែខ្ញុំ

គេងលក់មុនបាត់ទៅហើយការតបមកវិញនោះ

គឺ(អរគុណដែលបានផ្តល់មតិស្ថាបនាបន្ថែមមួយនេះ)

តាមពិតទៅខ្ញុំគ្មានបំណងចង់ស្ថាបនាអីទេគ្រាន់តែចង់ឈ្នេះនិងស្មេរម្នាក់នោះតែប៉ុណ្ណោះ។

________💜________

ថ្ងៃនេះក៏ដូចជាថ្ងៃរាល់ដងដែរបន្ទាប់ ពីរៀនចប់ខ្ញុំក៏

ត្រូវចូលគេងហើយក៏មិនភ្លេចយកទូរស័ព្ទមកមើល

បន្តទៀត។ហីយ៉ា!ស្មេរម្នាក់នោះទៀតហើយអត់ហត់

ទេរឺយ៉ាងណាសរសេរpostទៀតហើយលើកនេះ

សរសេរពីអ្វីទៅចូលទៅអានបន្តិចក៏មិនខាតអីដែរ។

ការសរសេររបស់គាត់អានយូរៗទៅមានអត្ថន័យ

ណាស់នេះបព្ជាក់ថាគាត់ប្រាកដជាសុភាពបុរស

ហើយថែមទាំងមានចំណេះដឹងទៀត។ក៏ប៉ុន្តែពាក្យ

ពេជ្រដែលគាត់សរសេរខ្ញុំក៏បានចាប់អារម្មណ៍ថាវា

ស្រដៀងទៅនិងអត្ថន័យសៀវភៅកាពិតប្រៀបដូច

បិសាចបញ្ជាក់ថាគាត់ក៏ចូលចិត្តអានសៀវភៅដូចជា

ខ្ញុំដែរហើយ។ជារៀងរាល់ពេលខ្ញុំតែងតែចូលទៅ

បញ្ចេញមតិយោបល់ក្នុង statusរបស់គាត់ គាត់

ក៏បានឆ្លើយតបមកវិញដោយការរាក់ទាក់ និងយកចិត្ត

ទុកដាក់បំផុត។ចម្លែកមេនហេតុអ្វីគាត់ហាក់ដូចជា

ធ្វើអោយខ្ញុំញាប់ញ័រអ្វីម្ល៉េះគ្រាន់តែតាមរយះសំណេរ

សោះ តែក៏មានស្រីៗជាច្រើនចូលទៅ

commentsក្នុងpostរបស់គាត់ដែរដូចជា

លេងសើចនិងគ្នាប្រហែលជាពួកគាត់ជាមិត្តនឹងគ្នា

ហើយមើលទៅ។មែនហើយហេតុអីខ្ញុំត្រូវទៅគិតពី

រឿងរបស់គាត់ដែរបើនិយាយចឹងវាបានហើយតែគាត់

ផុសលើកណាក៏មានវត្តមានខ្ញុំចូលទៅបញ្ចេញមតិ

យោបល់មិនដែលដាច់...។
________💜_________

និយាយត្រឹមនេះភ្លេចខ្លួននេះដល់ម៉ោងធ្វើម្ហូបហើយ

តើ ថ្ងៃនេះខ្ញុំចង់ធ្វើអន្លក់វាជាមុខម្ហូបដែលខ្ញុំចូលចិត្ត

ផងដែរខ្ញុំផ្សំបន្លែបង្កាស្រស់ដែលដាំនៅក្បែរផ្ទះខ្ចីៗល្អ

ណាស់ជាមួយនិងប្រហុកដែលអ្នកម្តាយបានធ្វើ

កាលពីរដូវទឹកឡើងហើយចាប់ត្រីខ្លះយកមកធ្វើប្រហុក

ដោយខ្លួនឯងមានខ្លិនឈ្ងុយគួរអោយចង់ញុំា។

ទោះបីជាដៃកំពុងមមាញឹកយ៉ាងណាក៏មិនភ្លេចបើក

ទូរស័ព្ទស្តាប់រឿងនិទានបណ្តើរដែរព្រោះខ្ញុំញៀននិង

ស្តាប់ស្នាដៃនិពន្ធរបស់កវីម្នាក់ដែលខ្ញុំមិន

ស្គាល់ឈ្មោះគាត់ឆ្បាស់ឡើយ។
តឹង..

នេះជាសម្លេងអ្វីខ្ញុំក៏ងាកមកមើលទើបដឺងថាមាន

មនុស្សម្នាក់ឆាតមកខ្ញុំថែមទាំងស្គាល់ឈ្មោះខ្ញុំ

ទៀតផង

ចម្លែកម្ល៉េះ...
______💜______

💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)Where stories live. Discover now