💜ស្នេហាមិនអាស្រ័យលើរូបរាង💜

14 0 0
                                    

មែនហើយមិនចាំបាច់ទាល់តែមានរូបរាងទើបអាចហៅថាស្នេហាឡើយ សេចក្តីស្រឡាញ់គ្មាននរណាម្នាក់អាចចាប់យកមកកាន់ក្នុងដៃបានឡើយតែវាទទួលបានដោយចិត្ត។អារម្មណ៍មួយដែលកក់ក្តៅមានសេចក្តីសុខពេលដែលបានឮសម្លេងសាររបស់គេនឹកសម្លេងរបស់គេស្ទើរស្លាប់ទៅហើយ។ប៉ុន្តែគេពុំបានដឹងឡើយថាមានស្រីម្នាក់កុំពុងរងចាំគេរាល់យប់ជួនក៏ដល់ពាក់កណ្តាលយប់ស្ងាត់មនុស្សម្នាគេងលក់អស់នៅសល់តែសម្លេងខ្យល់បូករួមសម្លេងសត្វហុីងកង្កែបយំបន្លឺពីជ្រុងម្ខាងនៃផ្ទះ។
ងាកមកមើលកាលពីម្សិលមិញគេបានសារមកខ្ញុំបន្តិចដែរតែមិនមានអ្វីជាស៊ីជម្រៅឡើយគ្រាន់តែសួរធម្មតាៗរបៀបជាមនុស្សខ្លាចខាតពេវេលា ខ្ញុំក៏យល់ដែរថាគេប្រាកដជារវល់ណាស់ហើយខ្ញុំមិនគួរខឹងអន់ចិត្ដរឺទៅរំខានគេដែរ។
<អូនហ៎ា>
<ចាស>
<អត់ទាន់គេងទេហ៎>
<នៅទេ>ខ្ញុំតបទាំងញញឹមបិទមាត់មិនជិតទៅហើយព្រោះអារម្មណ៍កំពុងនឹក
<អូនសុខសប្បាយទេ>
<អូនសុខធម្មតាទេ សង្ឃឹមថាបងក៏សុខដូចអូនដែរ>អោយតែបងសុខអូននឹងទ្រាំដល់ពេលមួយដែលបងអស់ចិត្តពីអូន
<ប្រាកដហើយ បងសុខសប្បាយទេ>
<អូនលក់សៀវភៅយ៉ាងមិចដែរដាច់ទេ>មែនហើយក្រៅពីរៀនonlineខ្ញុំក៏បានចូលជាសមាជិកលក់សៀភៅonlineនៅក្នុងគ្រឹស្ថានមួយផងដែរ
<មួយរយ:នេះដាច់គ្រាន់បើ>ខ្ញុំតបរួចក៏ឈ្លៀត scenshotអ្នកដែលបានតិចអោយគេមើលព្រោះវាជាម្លាប់មួយរបស់ខ្ញុំមិនចូលចិត្តនិយាយដោយគ្មានភស្តុរាង
<ល្អហើយ!តែ...>
<តែអ្វីទៅ>ខ្ញុំសួរដោយការងឿយឆ្ងល់នឹងពុំយល់
<លក់តែសៀវភៅបានហើយ ហាមលក់បេះដូង>នេះខ្ញុំហួសចិត្តហើយ គិតថាខ្ញុំជាអ្វីទៅស្រីចិត្តងាយរឺស្គាល់គ្នាយូរហើយបែជាមិនទុកចិត្តចិងរឺ
<បងគិតអី អាចគិតម្តងទៀតបាន>
<បងថាលេងទេណា>
<អូនដឹងថាបងមិនបានថាលេងទេ>
<បងថាលេងតើ 😘>
<មិនដឹងទេ 🥺លួងគេតិចមក>
<លួងរឿងអ្វីទៅ>គេមិនដឹងរឺធ្វើមិនដឹងជាធម្មតាខ្ញុំមិនមែនបែបនឹងទេរឿងងក់ងរអីអស់នោះគ្រាន់តែចង់ដឹងចិត្តគេប៉ុណ្ណោះតែគេមិនបានដឹង
<មិនអីទេ>ជម្រើសនៃចម្លើយដែលសាកសម្រាប់ខ្ញុំគឺមិនអីទេ
<តោះគេងទៅយប់ហើយ>
<ចាស>ខ្ញុំឆ្លើយទាំងមិនចង់ព្រោះខ្ញុំនឹកគេចង់ក្បែរគេអោយបានយូរៗចុសគេដូចខ្ញុំទេ

ងាកមកមើលពេលនេះវិញនៅក្នុងបរិវេណបន្ទប់ងងឹតស្លប់មានតែពន្លឺទូរស័ព្ទព្រឹមៗនៅជិតខ្លួនរងចាំសារលោតមកទាំងអន់ចិត្ត។បងដឹងទេថាមានក្មេងស្រីម្នាក់នេះរងចាំបងរាល់យប់....


💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)Where stories live. Discover now