💜សុំទោស💜

12 0 0
                                    

បន្ទាប់ពីមេឃអួរអាប់ពន្លឺរស្មីក៏បញ្ចេញមកសារជាថ្មី ក្រោយពេលដែលស្រទាប់ផ្កាស្វិតស្រពោនបានជម្រុះស្លឹកអស់ ពន្លកផ្កាថ្មីក៏ចាប់មានសម្រស់មកជាថ្មីម្តងទៀត។ជីវិតមនុស្សក៏ដូចគ្នាបន្ទាប់ពីឆ្លងកាត់ការលំបាកក្តីខកបំណង នៅទីបញ្ចប់គេប្រាកដជាទទួលបានជីវិតមួយដែលអស្ចារ្យខុសពីអ្នកដែលរស់នៅដោយគ្មានឪបសគ្គការលំបាកផងដែរ អ្វីៗសុខតែអាចផ្លាស់ប្តូបានអោយតែយើងឈរលើការគិតវិជ្ជមាននឹងក្តីសង្ឃឹមមិនបោះបង់។
#ខ្ញុំពុំដែលវិនិឆ្ឆ័យអ្វីដោយមិនឆ្លងការគិតអោយសុីជម្រៅឡើយ
ថ្ងៃអាទិត្យជាថ្ងៃដែលគ្រប់គ្នាតែងទន្ទឹងរងចាំ ព្រោះវាជាថ្ងៃឈប់សម្រាកពីខិតខំធ្វើការងារការសិក្សាផ្សេងៗ។ចំពែកឯខ្ញុំក៏មានពេលទំនេរដើម្មីរំសាយខួរក្បាលខ្លះដែរបន្ទាប់ពីការញុំាអារហារថ្ងៃត្រង់រួច អ៎ុ!ភ្លេចអោយឈឹងពីសារដែលខ្ញុំបានឆែកមើលនោះ រវល់តែធ្វើកិច្ចការផ្ទះតែយ៉ាងណាមិនបានធ្វើអោយខ្ញុំភ្លេចគិតដល់រឿងកាលពីយប់ដែរ
<ពៅ!អូនកុំពុងធ្វើអ្វី?អូនញុំាបាយនៅ?>
<ដាច់ចិត្តតបសារអូនហើយហ៎ស?>
<បងសុំទោសណា>គ្រាន់តែបានជ្រាបនៅពាក្យថាសុំទោសធ្វើអោយចិត្តដែលក្រៀមក្រំរីកស្រស់មួយរំពេច។
<បងទៅណាហេតុអីក៏ទុកអូនចោល>
<យប់មិញបងរវល់កត់មេរៀនច្រើនពេកពេលដែលបងបើកទូរស័ព្ទឃើញថាអូនបិទហើយ មានន័យថាអូនគេងលក់បាត់ទៅហើយទើបបងសម្រេចចិត្តគេងតែម្តងទៅ><បងសង្ឃឹមថាអូនមិនគិតអវិជ្ជមានលើបងទេ>ត្រូវហើយហេតុផលត្រឹមត្រូវបានលាតត្រដាងខ្ញុំក៏អស់សង្ស័យដែរ កាពិតគាត់រវល់កត់មេរៀនមិនគួរខ្ញុំខឹងគាត់នោះទេស្នេហាត្រូវការយល់ចិត្តគ្នា

<ចាស!អូនដឹងហើយ អ្នកណាអោយបងសុំទោស បងមានខុសឯណា>
<គឺទុកអូនចោលនោះអី>
<អូនថាលេងទេតើ អូនដឹងថាបងមានហេតុផលទើបមិនសារមកអូន>កាពិតទៅយប់មិញក៏មានលួចសង្ស័យគេដែរលូវមកអីណា><
<អូនកំពុងរៀនមេនទេ>
<អត់ទេ>
<អូនធ្វើអីទៅ?>
<គេង😴>
<មើលកូននឹង>
<ចង់ថាគេខ្ជិលមេន>
<មានណា អូនអ្នកថាខ្លួនឯងសោះហ្នឹង>
<បុិននឹងហើយថាអត់ខ្ចិលទៀត>
<អត់អោយបងគេងដែរទេ>
<បងហ៊ានតែគេងម៉ាក់វៃមិនខានទេ>
<អូនធ្វើម្ហូបនៅកូនពៅ>
<អូនទើបញុំាហើយដែរ តិចទៀតទើបធ្វើ>
<អូនគេងសិនទៅចឹង>
<អូនថាលេងតើពីណាគេងស្មរនឹងហ៎ស>យាប់ណាស់ប្រុសនេះគិតថាខ្ញុំគេងមេនរឺ ខូច creditខ្ញុំអស់ហើយតែប្រយោគ នេះត្រឹមគិតក្នុងចិត្តប៉ុណ្ណោះ
<បងរវល់សិនទៅចឹង>
<ចង់វៃបកមេន>ទៀតហើយមើលចុសប្រុសនេះគិតអីបើថារវល់ក៏ប្រាប់មកចាំបាច់បញ្ឆិតបញ្ឆៀងធ្វើអី
<ចិងបងរវល់សិនណា ខំញុាំបាយផងកូនក្មេង>
<ចាស!បាយៗ>

តើចិត្តក្រៀមក្រំពីយប់មិញទៅណាអស់ហើយ?
មិនអីទេគេទើបតែចាំផ្តើមរវល់ប៉ុណ្ណោះមិនជាអីទេគេនៅតែឈ្លៀតតែចិង។ពេលដែលបានសាសងពាក្យសម្តីហាក់បីដូចកាយទាំងពីរនៅជិតគ្នាបង្កើយ វាជានិស្ស័យមេនទេ។តើទៅថ្ងៃមុខគេអាចជាយកបេះដូងខ្ញុំលេងសើចទេ?តែទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងរងចាំមើលថាតើគេនឹងធ្វើអ្វីបន្តបើគេតែងនិយាយថាមិនបោះបង់ខ្ញុំឡើយ។អ្វីៗវាមិនដូចការរំពឹងទុករបស់យើងទាណងអស់នោះឡើយរៀនធ្វើចិត្តអោយរីករាយសម្រាប់តែថ្ងៃនេះចុសចាត់ទុកថាថ្ងៃនេះជាបឋមហេតុនៃអ្វីៗគ្រប់យ៉ាងចុស។




💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)Where stories live. Discover now