💜ម្នាក់ឯងម្តងទៀត💜

23 0 0
                                    

អោយតែឈ្មោះថាស្នេហាគឺមានន័យពីរយ៉ាង:
គឺស្នេហាពិតនិងស្នេហាក្លែងក្លាយមានមនុស្សជាច្រើនបានខកចិត្តទៅលើរឿងស្នេហាមានពេលខ្លះពួកគេបានបាត់បង់ជំនឿក្នុងរឿងស្នេហាក៏មានដែរ។តើអ្វីទៅដែលហៅថាភាពស្កប់ស្កល់នៃសេចក្តីស្នេហា?យោងតាមវាចារខ្ញុំមិនបានបញ្ជាក់ថាខ្ញុំមានបទពិសោធន៍រឿងនេះច្បាស់លាស់ឡើយ។ក៏ប៉ុន្តែមនុស្សស្រីត្រូវដឹងថាគ្មានអ្វីល្អជាងសៀវភៅឡើយ នៅក្នុងសៀវភៅមានកវីនិពន្ធច្រើនណាស់ដែលបានសរសេររៀបរាប់ពីដំណើររឿងនេះ។ហេតុនេះហើយខ្ញុំក៏បានយល់រឿងនោះខ្លះដែរ។ងាកមកមើលស្នេហាខ្ញុំវិញខ្ញុំតែងចោទសួរខ្លួនឯងថាតើខ្ញុំស្រលាញ់គេពិតហើយរឺ?ពិតណាស់ខ្ញុំស្រលាញ់គេណាស់។តើគេជានរណា?ខ្ញុំមិនដឹងទេ ខ្ញុំដឹងត្រឹមថាមានអារម្មណ៍អាណិតនិងស្រលាញ់គេជ្រាលជ្រៅបំផុត។ខ្ញុំរៀនបើកចិត្តអោយទូលាយ ឆ្លងកាត់ការហាត់ពត់លត់ដំចិត្តគំនិតឆ្អិនឆ្អៅគួបផ្សំអត្តចរិតស្លូតបូតសុភាពរាបសាររបស់ខ្ញុំថែមទាំងជាសិស្សដែលស្រលាញ់ការរៀនសូត្រទៀតនោះ ធ្វើអោយខ្ញុំគិតថាកាលបើខ្ញុំអាចផ្តល់ក្តីសុខដល់់គាត់បានវាគឺជាគុណសម្បត្តិរបស់ខ្ញុំហើយដែលមានសមត្ថភាពអាចធ្វើឱ្យអ្នកដទៃរួមចំណែកជាអ្នករួមសុខតែមិនបានរួមទុក្ខ

យប់កាន់តែជ្រាលជ្រៅងងឹតស្លប់សូន្យសុងមនុស្សម្នាសព្វសត្វចូលនិទ្រ្ទាអស់ហើយនៅឡើយតែខ្ញុំគេងបែរចំហៀងដាក់ទូរស័ព្ទក្បែរខ្លួនជានិច្ចរងចាំម្ចាស់ចិត្តបងមកសាសងថ្នាក់ថ្នមប្រលោមចិត្តអូនដូចសព្វដង។តែពេលនេះកាន់តែងងឹតយប់កាន់តែជ្រៅ រំលងអាធ្រាត្រវេលាម៉ោង១១និង២៧នាទីទៅហើយតើបងរវល់មេនទេបានជាមួយរយះនេះទុកអូនចោលបែបនេះ
គេងគិតៗទៅតើគេអាចនិងធ្វើបាបចិត្តខ្ញុំដែរទេនៅថ្ងៃមុខ ខ្ញុំទុកគេសំខាន់យ៉ាងនេះហើយ ....

ទេ!សម្លេងសារពុំបានលោតមកទេនីតាអើយឯងគេងទៅស្អែកត្រូវប្រលងសំខាន់ណាស់ឆាប់គេងណា
គ្មាននាក់មកប្រាប់អោយគេងទេយ៉ាងមិចឯងតូចចិត្តមេនទេ។អត់ទេ ខ្ញុំធំហើយគ្មានអារម្មណ៍មកឈឺចាប់ឬតូចចិត្តអ្វីឡើយ គេគ្រាន់តែឆ្លងកាត់ជីវិតយើងនិងរួមចំណែករំលែកក្តីសុខនិងយើងប៉ុណ្ណោះ។បេះដូងត្រជាក់ស្រឹបគ្មានការឈឺចាប់ឡើយសុំទោសផងអូនស្រលាញ់បងព្រោះបងស្រលាញ់អូន ។រាប់ថាបងក៏សំណាងហើយដែលមកជួបអូនព្រោះថាអូននិងធ្វើអោយបងដឹងថាមនុស្សស្រីទន់ភ្លន់សម្តីពិរោះដូចជាអូនពុំមែនផ្លែល្វាឡើយ។មកដល់ត្រឹមនេះភ្នែកខ្ញុំស្រវាំងតិចៗហើយ សូមលាអ្នកផងគ្នាគេងមុនហើយរាត្រីសួស្តី!
________
ព្រឹកប្រហ៊ាមស្រាងៗពន្លឺថ្ងៃចាំងជះតាមបង្អួចសម្លេងមាន់រងាវល្វើយៗពីម្ខាងនៃផ្ទះមាន់ក៏នាំគ្នារូសរាន់ចេញដំណើរនាំកូនចៅដើរត្រុកៗស្វែងរកចំណី។នៅឡើយស្រីតូចច្រលឹងទើបតែយកដៃញីភ្នែកទម្លាក់ជើងមួយៗដើរចុះទៅខាងក្រោមផ្ទះដែលផ្ទះឈឺនោះទៀតសោតធ្វើឡើងបែបបុរាណតាមការទម្លាប់របស់ប្រជាជនខ្មែរតាមទីជនបទ។ចុះដល់ក្រោមភ្លាមស្រវ៉ាទាញអំបោសដើមទ្រាំងសរដើរបោសសំអាតបរិវេណផ្ទះទាំងភ្នែកនៅងងុយនៅឡើយ...
ន៎ែអាតុំកុំក្បាលខូចពេកណា!ឯងទៅលេងកន្លែងផ្សេងទៅយើងប្រញាប់ណា... អាតុំជាកូនឆ្កែសំណព្វរបស់ខ្ញុំវាមានសម្បុរសលាយខ្មៅរាងម៉ាប់ៗហើយរពឹសគ្មានពីរឡើយគ្រប់ពេលខ្ញុំបោសសំអាតផ្ទះគឺវាតែងតែមកខាំទាញអំបោសរបស់ខ្ញុំហើយពេលខ្លះវាខាំពាំសម្រាមដែលខ្ញុំខំប្រមូលនោះលេងធ្វើមិនដឹង។ដោយអត់ទ្រាំនិងភាពរពឹសគួរអោយស្រលាញ់មិនបានខ្ញុំក៏ចាប់វាថើបពីរបីខ្សឺតទៅ...
ក្តីសុខណាស់ដែលមានកូនឆ្កែមួយទុកគ្រាន់ថើបខ្ញុំជាកូនស្រីពៅក្នុងគ្រួសារគ្មានបងស្រីដើម្បើលេងប្រលែងដូចគេឡើយ។លេងៗនេះម៉ោង៧ទៅហើយខ្ញុំក៏ចាប់ផ្តើមទៅធ្វើម្ហូបដើម្បីទុកអោយបា៉នឹងម៉ែពិសារ។បន្ទាប់ញុាំបាយរួចខ្ញុំក៏ចាប់ផ្តើមលកលៃកត់មេរៀនតែមុននឹងកត់សុំឆែកមើលសារបន្តិចសិនដើម្បីអោយបានស្ងប់ចិត្តខ្លះ។

💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)Where stories live. Discover now