💜អូនជាជម្រើសបង?💜

17 0 0
                                    

ព្រះអាទិត្យរះចែងចាំងចូលមកប្រលោះបង្អួច ធ្វើឲ្យឃើញនូវកាយតូចស្រឡូនសក់ខ្មៅក្រឹបគ្របបាំងផ្ទៃមុខកំពុងគេងអោបខ្នើយ ស្របពេលកំពុងរើរតិចៗរួចក៏ងើបឡើងពុតខ្លួនទម្លាក់ជើងដើរតម្រង់ទៅបន្ទប់ទឹករួចក៏ត្រឡប់មករៀបចំបន្ទប់វិញយ៉ាងមានរបៀប...
កូនតា!ចុះមកកូនជូនម៉ែទៅផ្សារបន្តិច
ចាស!ម៉ែចាំតិចខ្ញុំរៀបចំខ្លួនសិន
ស្រូតៗតិចមកទាន់ត្រជាក់ណាកូន
ច៎ា!រួចហើយម៉ែ
ខ្ញុំបោះជំហានចុះទៅក្រោមផ្ទះ ក្នុងសម្លៀកបំពាក់ ជារ៉ូបដៃវែងពណ៌សមានលាយផ្កាតូចៗពណ៌លឿងយ៉ាងសាមញ្ញរួចទាញមួកមកពាក់ពួកយើងក៏ចេញដំណើរទៅ

មិនយូរប៉ុន្មានខ្ញុំនិងម៉ែក៏ត្រឡប់មកវិញជាមួយម្ហូបត្រីសាច់បន្លែជាច្រើនទំនងដូចជាមានភ្ញៀវ
<ម៉ែ!>បន្ទាប់ពីស្ងាត់ជាយូ ខ្ញុំក៏សម្រេចចិត្តសួរទៅកាន់ម៉ែតែម្តង<ធម្មតាផ្ទះយើងមិនទិញរបស់ច្រើនយ៉ាងនឹងទេមានអ្នកណាមកលេងផ្ទះយើងមេនទេ>ខ្ញុំសែនងឿយឆ្ងល់ នឹងចង់ដឹងប្រសិនបើមានភ្ញៀវស្រួលខ្ញុំត្រៀមអោយបានល្អសមរម្យក្នុងការទទួលពួកគេ
<ទេកូន!មីងឯងមកពីខេត្តដើម្បីមកទាក់ទងរកទិញដីទើបគាត់ចង់ឈៀងមកលេងផ្ទះយើងផង>ពីយូរមកខ្ញុំមិនទាំងដឹងថាខ្ញុំមានបងប្អូននៅតាមខេត្តដែរសោះ
<គាត់ជានរណាទៅម៉ែ?ហេតុអីកូនមិនស្គាល់>
<គាត់នៅខេត្តត្បូងឃ្មុំ បានហើយឈប់សួរទៅហើយឆាប់ទៅរៀបចំខ្លួនអោយបានស្អាតបាត>យ៉ាងមិចវិញខ្ញុំមិនយល់ទេមិនគិតអោយខ្ញុំជួយធ្វើម្ហូបទេហ៎ស
<កូនជួយធ្វើម្ហូបម៉ែសិន>ខ្ញុំតបទៅម៉ែ
<ធ្វើតាមតែម៉ែប្រាប់ទៅ>
<ចាស>ខ្ញុំបិទមាត់ឈឹងឈប់ជជីកសួរ

បន្ទាប់មកខ្ញុំក៏ទៅរៀបចំខ្លួនស្លៀកពាក់សមរម្យ ជាមួយនឹងរ៉ូបត្រឹមជង្គង់ដៃវែងជឹបជរពណ៌ទឹកសណ្តែកជាមួយនឹងសក់ចងលើកផត់ពីកញ្ចឹងករបន្តិចសាមញ្ញតែវាសាកសមនឹងខ្ញុំ។

មួយសន្ទុះស្រាប់តែឮសម្លេងឡានសុីផ្លេឡាននៅខាងមុខផ្ទះតែទ្វារបងដោយសារទ្វាមិនបានបិទទេទើបឡានបរចូលមកបានយ៉ាងសន្សឹមៗ
ខ្ញុំលបមើលតាមបង្អួចក្នុងបន្ទប់ទាំងភ័យនឹងមិនហ៊ានចុះទៅក្រោម
ទ្វារឡានក៏បានបើកឡើងមកបង្ហាញអោយឃើញស្រ្តីចំណាស់ម្នាក់...
ជម្រាបសួរអ្នកបង
ចាស!លើកដៃថ្វាយព្រះ
ចូលមកអង្គុយលេងសិនទៅណាអ្នកមកពីឆ្ងាយហត់ហើយ
ចាស អរគុណណាស់
<នេះមកគ្នាប៉ុន្មាននាក់ បានជាឃើញតែអ្នកបងចឹង>
<ខ្ញុំមកម្នាក់ឯងទេអ្នកបងកុំប្រកាន់ថាអ្វីថ្វីត្បិតឥឡូវមមាញឹកណាស់ មកលើកក្រោយប្រហែលបានគ្នាច្រើន ហើយ>ពួកគាត់និយាយគ្នាលេងយ៉ាងរីករាយ
ភ្លាមនោះខ្ញុំក៏ដាច់ចិត្តកាត់ចង្វាក់ពួកគាត់ដោយលើកទឹកអោយគាត់ពិសារនឹងបានសួររាក់ទាក់គាត់ខ្លះៗ
<អ្នកមីងពិសារទឹក>ខ្ញុំខិតចូលទៅសំពះជម្រាបសួរគាត់ទាំងឪនៗនឹងញញឹមដាក់គាត់
<នេះហើយអ្នកប្អូនកូនស្រីពៅរបស់ខ្ញុំ>ម៉ែក៏ជួយណែនាំបន្ថែម
<មីងអរគុណហើយ មើលចុសបែកយូរ ពេញក្រមុំស្តូកកូនប្រសារមីង>គាត់និយាយទាំងសើចជាមួយមួយម៉ែមិនឈប់
ឯខ្ញុំវិញញញឹមទាំងមិនសមទៅកាន់គាត់
រួចក៏ខ្ញុំសុំលាពួកគាត់ចេញទៅធ្វើការងារផ្សេងទៀតទាំងមិនបានចាប់អារម្មណ៍អ្វីទាំងអស់
ខ្ញុំមិនបានគេចទៅណាទេគឺបន្ទាប់ពីធ្វើម្ហូប រួចរាល់់ក៏យកទូរស័ព្ទមកមើលព្រោះពេលនេះនឹកគេទៀតហើយរាល់ដងធ្លាប់តែឆាតមកសួរពីនេះពីនោះតែពេលនេះស្ងាត់ឈឹង
តឹង...
ភ្លាមនោះសម្លេងសាតលោតឡើងធ្វើអោយខ្ញុំញញឹមញញែមមួយរំពេច
<អូន ពៅ🥰>
<អូនញ៉ាំបាយនៅនឹង>
<អូនញ៉ាំរួចហើយចុសបង>
<ដូចគ្នា យប់មិញមានចាំបងទេ បងសុំទោសណាកូនក្មេងបងរវល់ច្រើនទុកអូនចោលរហូតតែបងនៅតែស្រលាញ់អូនមិនប្រែ អូនមានខឹងបងទេ>
<ហេតុអីបងគេងចោលអូន🥺ដឹងទេអូននឹកបងណាស់ អូនដឹងថាបងស្រលាញ់អូនតែអូនចេះតែអន់ចិត្ត>
<បងយល់ បងគួរធ្វើយ៉ាងណា បងមិនល្អសូម្បីតែពេលនៅជាមួយអូនក៏មិនមាន តែអូនត្រូវដឹងថាបងស្រលាញ់អូនណាស់ជឿជាក់លើបងណា>
<ចាស!អូនជឿលើបង>
<អូនត្រូវខំញុាំបាយណាម៉ាក់បងមិនចូលចិត្តក្មេងស្លេកៗទេ😁 >
<ចេះតែថាហើយ ម៉ាក់បងមើលអូនមិនឃើញឯណា>
<បាទ!មិនប្រាកដទេថាថ្ងៃមុខគាត់មិនឃើញនោះ>
<🤔😂អូននឹងមិនអោយគាត់ឃើញគឺចប់រឿងហើយ>
<កុំភ្លេចថាបងស្គាល់ទីតាំងផ្ទះអូនណា🤨>
<បងចង់យ៉ាងមិចចង់មកផ្លន់មេនទេ>
<អត់ទេ!បងចង់ចូលសួរអូនតាមផ្លូវច្បាប់ប្រពៃណីទំនៀមទម្លាប់>
<បងនិយាយអី មិនទាន់ស្គាល់អូនឆ្បាស់ផងមិនខ្លាចខកទេរឺ>
<អត់ទេ!>
<បងលេងសើចពេកហើយយើងនៅរៀនគួរគិតគូររៀនសូត្ររឿងនឹងទុកដោយឡែកសិនទៅ>
<បងខ្លាចគ្មានឪកាស😌បងខ្លាចអូនបានទៅគេ ព្រោះបងនៅឆ្ងាយ>

<អូនហ៎ា>
<ចាស>
<ព្រមចាំបងអត់? >
<ចាំអ្វីទៅ>
<ដឹង>
<ប្រាប់មក>
<ព្រមធ្វើជាកូនក្មេងរបស់បងអត់>សំណួរនេះធ្វើអោយខ្ញុំអៀនស្ទើរតែមិនហ៊ាននឹងឆ្លើយ
<ព្រមយូរហើយ>
<អូននៅយូរណាស់រៀនអោយចប់សិន>
<សន្យាថាអូនរៀនអោយចប់សិនបានទេ>
<សន្យា អូនមិនអាចរំលងការសិក្សាបានទេ>
<ល្អហើយ>
<បើគ្មានគោលដៅជីវិតវេទនា>
<ត្រូវហើយ អូនមានការយល់ដឹងច្រើន>
<បងហ៎ា អូនកាចណាស់បងមិនខ្លាចទេហ៎ស>
<ប្រពន្ធបងមិនកាចទេ>នេះគេកាន់តែធ្វើអោយខ្ញុំអៀនឡើងរឹងខ្លួនអស់ហើយមិនធ្លាប់បែបនេះពូមុនមកឡើយតាំងពីរកើតមក
<ប្រពន្ធបងមិនកាចល្អហើយ តែអូនកាច>ខ្ញុំធ្វើជាបង្វែងព្រោះតែភាពអៀនប្រៀនរបស់ខ្ញុំ
<អូនជាជម្រើស របស់បងនៅថ្ងៃអនាគត់>តើអាចទៅរួចដែរទេ?😔ខ្ញុំបានត្រឹមតែគិត
<😌>
<អូនកើតអី>
<អូនមិនល្អទេ>
<មិនល្អអ្វីខ្លះទៅ>
<អូនខ្លាចព្រោះបងនៅខេត្តឆ្ងាយ>
<មានបព្ហាក្រៅពីនឹងទេ>
<រឿងរបៀបចំផ្ទះសម្បែង គេងច្រើន រឿងដែលសំខាន់ហើយចាស់ៗស្អប់នោះគឺ នៅតែផ្ទះមិនសូវស្គាល់ញាតិ>
<ពេលដេលបងបាននៅក្បែអូន បងនឹងជួយដោះស្រាយណា>
......ពិតទេ......????



.

You've reached the end of published parts.

⏰ Last updated: Jul 22, 2021 ⏰

Add this story to your Library to get notified about new parts!

💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)Where stories live. Discover now