💜 first met 💜

27 0 0
                                    

ក្រោយពីខ្ញុំបានឮសម្លេងសារនោះខ្ញុំក៏ទម្លាក់បន្លែ

ដែលកំពុងនៅនឹងដៃខ្ញុំចុះរួចលើកទូរស័ព្ទមក

ពិនិត្យមើល...
_សួស្តី!នីតា

នីតា:ចាស!សួស្តី

_កំុពុងធ្វើអ្វីដែរ

នីតា:ខ្ញុំកំុពុងធ្វើម្ហូប

_បាទ

នីតា:ចាស

_ហេតុអីក៏យើងប្តូរfacebook

នីតា:🤨ហេតុអីក៏ដឹងថាខ្ញុំប្តូរfacebook

_គឺមកពីខ្ញុំឃើញមាន accountពីរទើបខ្ញុំសួរ
បែបនឹងទៅ😊

នីតា:មិនអីទេ!តាមពិតទៅខ្ញុំមិនចង់ប្តូរវាទេព្រោះ
អាfacebookចាស់វាសំខាន់ណាស់តែមកពីបព្ហា
ទូរស័ព្ទវាខូចទើបខ្ញុំត្រូវធ្វើបែបនឹង😊

_អ៎!បែបនឹងទេរឺស្មានតែមានរឿងអ្វី ចិងបន្តធ្វើម្ហូប
ទៀតចុសខ្ញុំមិនរំខានច្រើនទេ

នីតា:ចាស!បាយៗ
_បាយៗ☺️

ពេលវេលានៃការចាប់ផ្តើមរវាងទំនាក់ទំនងពួក

យើងក៏កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែ

ស៊ីជម្រៅគេតែងតែឆាតមករកខ្ញុំគ្រប់ពេលហើយ

ថែមទាំងបានសួរពីការសិក្សាអ្វីៗផ្សេងៗរបស់ខ្ញុំ។

ក៏ប៉ុន្តែចម្លែកណាស់ពេលដែលខ្ញុំសួរទៅកាន់គាត់វិញ

ទាក់ទងនិងជីវប្រវិត្តផ្ទាល់ខ្លួនគាត់តែងគេចវេស

មិនបានឆ្លើយតបនឹងសំណួរខ្ញុំម្តងណាឡើយ។

ហេតុនេះធ្វើអោយខ្ញុំកើតចិត្តខឹងតិចៗដែរហើយ

ថែមទាំងមានចម្ងល់កាន់តែខ្លំាងថាតើគេជានរណា

ហេតុអីមកយកចិត្តទុកដាក់នឹងខ្ញុំម្ល៉េះរឺមួយគាត់

ធ្លាប់ស្គាល់ខ្ញុំរឺមួយជាជនបោកប្រាស់ទេដឹង?...

វេលាយប់អធ្រាតបានឈានចូលមកដល់ខ្ញុំកំពុង

សង្ងំគេងដោយដាក់ចម្រៀងស្តាប់តិចៗជាទម្លាប់

របស់ខ្ញុំពេលយប់តែងតែដាក់ចម្រៀងដើម្បីអោយគេង

ឆាប់លក់ព្រោះខ្ញុំមិនចេះមើលរឿងរឺអ្វីផ្សេងដូចគេ

ឡើយ។ភ្លាមនោះសារក៏បានលោតមកទៀតហើយ

ឆ្បាស់ណាស់ប្រាកដជាបុរសអាថ៌កំបាំងម្នាក់នឹង

ហើយ😀ក្នុងចិត្តរបស់ខ្ញុំចាប់ផ្តើមរីករាយខុសធម្មតា

ពេលដែលឮសម្លេងសាររបស់គេ

_តាតា
នីតា:ចាស!
_កំពុងធ្វើអ្វីនឹង?អត់គេងទេរឺ?
នីតា:កំពុងស្តាប់ចម្រៀងបន្តិចទៀតគេងហើយ ចុសអ្នកសួរពេលណាទើបគេង
_គេងមិចនឹងលក់ទៅបើមិនទាន់បានលេងជាមួយយើងផងនឹង😐
នីតា:បិទភ្នែកទៅប្រាកដជាលក់ហើយ😆
_អត់ទេ😏ចង់ដេញគេមេន
នីតា:អត់ទេគ្រាន់តែបារម្ភតើ😆
_មិនជឿទេ😔
នីតា:មើលហ៎ មកធ្វើចរិតកូនក្មេងនឹងវៃលូវហើយ
_🥺ដាច់ចិត្តវៃដែរហ៎ស មិនអាណិតគេទេអី

នីតា:គេអាណិតតែយើងមិនអាណិតទេ😜

_តាតា!
នីតា:ចាស!
_តើយើងមានម្ចាស់ចិត្តហើយរឺនៅ?
នីតា:🤨ខ្ញុំមិនដែលមានម្ចាស់ចិត្តទេ ហើយក៏មិនដែលគិតថាចង់មានដែរ
_ហេតុអីទៅ?

____ សូមរងចាំភាគបន្ត💜🥀_______


💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)Where stories live. Discover now