-----
ផ្ទៃមេឃខៀវស្រងាត់អមដោយពពកដុំៗមើលទៅគួរស្រស់ស្អាតខ្លាំងណាស់ សត្វចាបបបួលគ្នាច្រៀងចម្រៀងធម្មជាតិយ៉ាងពិរោះរណ្តំ វាយោផាយផាតប៉ះកូនកណ្តឹងលម្អបន្ទប់លាន់សូរក្រឹកៗណែងណងរណ្តំពេញក្នុងត្រចៀក គូរសង្សារមួយគូរគេងឱបគ្នាយ៉ាងស្អិតរមួតដូចអន្សមចេកទៅហើយ មើលទៅទំនងជាស្រលាញ់គ្នាខ្លាំងណាស់ទើបឱបគ្នាមិនចង់លែងបែបនេះ។
"ហឹម..." ម្ចាស់កាយតូចក្នុងរង្វង់ដៃមាំក្រហឹមដើមបំពង់ក បើកភ្នែកមើលផ្ទៃមុខសង្ហារម៉ក់ៗក្នុងចិត្តនឹកសរសើរខ្លួនឯងដែលរកបានសង្សារសង្ហារ ហើយចេះយកចិត្តទុកដាក់និងនាយខ្លាំងបែបនេះ។
រាងស្តើង ដកដៃមាំចេញពីរង្វង់ចង្កេះខ្លួនថើរៗព្រោះមិនចង់ធ្វើឲគេភ្ញាក់នោះទេ តែក៏នៅតែមិនបានសម្រេចដដែល។
"អាយ៎"
"អូនចង់ទៅណាហាស៎?" នាយតូចភ្លាត់មាត់ស្រែកចាច ពេលត្រូវគេទាញក្រសោបចង្កេះ បង្វិលឲមកនៅក្រោមទ្រូងមាំដូច្នេះ កែវភ្នែកមុតថ្លាសម្លឹងឆ្លុះចូលកែវភ្នែកស្រទន់ដាក់ដៃបង្ខាំងសងខាងការពារចៀសវាងខ្លាចគេរត់គេច។
" គឺ..ក្រោកទៅធ្វើម្ហូបឲបងញុាំហ្នឹងណា៎ "
" មិនបាច់ធ្វើទេ បងញុាំអូនជំនួសក៏បាន " មិននិយាយតែមាត់ នាយក៏ឱនទៅឈ្មុសឈ្មុលគល់កសខ្ចី ញុំាងឲអ្នកនៅក្រោមទ្រូងស្រៀវស្រើបកាត់ព្រឹកព្រលឹម។
" ហ៊ុន..មិនបានទេ បងត្រូវទៅធ្វើការណា៎ " នាយតូចយកដៃទប់ទ្រូងមាំកុំឲគេឈ្លានពានខ្លួនប្រាណរបស់ខ្លួន។
" ធ្វើការយ៉ាងម៉េចថ្ងៃនេះជាថ្ងៃអាទិត្យហ្នឹង " នាយមាឌមាំសើចរហឹសក្នុងបំពងក នេះខ្លាចពេកដល់ថ្នាក់ច្រឡំថ្ងៃហើយមែនទេ?
" តែ..អឹម... " មិនបានឲប្រកែកទាន់នោះទេនាយមាឌមាំក៏ទម្លាក់បបូរមាត់របស់ខ្លួនប្រថាប់លើបបូរមាត់តូចបឺតជញ្ជក់ពីតិចទៅខ្លាំងតាមចំណង់របស់ខ្លួន។ អណ្តាតក្តៅសើមរមូលផ្តោះផ្តងលេងជាមួយគ្នាសឹងក្លាយជាអណ្តាតតែមួយទៅហើយ ដៃមាំលូកចូលទៅក្នុងអាវស្តើងប៉ះសាច់សខ្ចីទន់រលោងពង្វក់ចិត្តបុរស់ឲកាន់តែឆ្លក់វង្វេងថែមទៀត នាយថើបបង្អូសរហូតដល់គល់កសខ្ចីខាំញិចរហូតដល់ចេញជាស្នាមក្រហមដុំៗ។