3650ថ្ងៃ នៃក្តីស្រលាញ់

304 44 9
                                    

" មុននិងខ្ញុំបរិយាយពីអាការៈជម្ងឺរបស់ប្អូនខ្ញុំសូមឲប្អូនតាំងអារម្មណ៍សិនបានទេ?" លោកដុកទ័រវ័យកណ្តាលម្នាក់និយាយមកយ៉ាងទន់ភ្លន់តែទឹកមុខគាត់បែជាពោរពេញទៅដោយក្តីព្រួយបារម្ភទៅវិញ ត្បិតអីអ្នកជម្ងឺប្រចាំការរបស់គាត់ម្នាក់នេះត្រូវប្រឈមមុខនិងបញ្ហាយ៉ាងធ្ងន់ធ្ងរ។ អ្នកកម្លោះមិនស្តីតបអ្វីនោះទេនាយគ្រាន់តែងក់ក្បាលដឹងឮបន្តិចប៉ុណ្ណោះ លោកឃើញដូចនេះក៏ដកដង្ហើមធំបន្តិចសឹមបន្ត...

"គឺដូចដែលបានដឹងរួចមកហើយប្អូនមានជំងឺមហារីកសួត ហើយពេលនេះវារីករាលដាលបង្កើតបានជាជំងឺថ្មីមួយទៀតគឺ...គឺជាជំងឺមហារីកខួរក្បាល" ក្ឌុក..បេះដូងស្រស់តូចតន់ធ្លាក់ជ្រុះដល់ដីកាលបើឮដូចច្នេះត្រឹមជំងឺផ្លូវដង្ហើមមួយនោះគេពិបាកទ្រាំទ្រពេកណាស់ទៅហើយទម្រាំបន្ថែមជំងឺមួយមុខទៀត?

"វ..វាទៅរួចបានយ៉ាងម៉េចទៅ?" បបូរមាត់ស្តើងស្លេងស្លាំងបង្ហើបឡើងញ័រទទ្រើក វាពិតជាមិនអាចទៅរួចនោះទេ។

"ខ្ញុំដឹងថាប្អូនប្រាកដជាពិបាកទទួលយកហើយ ករណីបែបនេះវាកម្រនិងកើតឡើងមានណាស់តែពេលនេះវាក៏កើតឡើងដោយឥតព្រាងទុក វាអាចមកពីប្រព័ន្ធការពាររបស់ប្អូនខ្សោយពេកក៏ថាបាន " លោករៀបរាប់ប្រាប់អ្នកជម្ងឺមួយៗតាមដំណាក់កាល មិនប្លែកទេដែលបែបនេះនាយជាមនុស្សដែលមានសុខភាពខ្សោយតាំងពីកំណើត កាលនៅកុមារភាពមួយខែចូលពេទ្យយ៉ាងហោចណាស់ក៏ប្រាំដងដែរ។ ប្រុសតូច បិទភ្នែកសម្រួលអារម្មណ៍ត្បិតអីរឿងនេះមិនមែនជារឿងតូចតាចនោះទេ។

"តើខ្ញុំនៅមានឱកាសអាចព្យាបាលជាទេ? "  នាយអង្គុយកេះក្រចកដៃលាតគ្មានពណ៍

គេគ្រាន់តែសង្ឃឹមថាអាចមានវិធីមួយទៅចុះ ទេវតាមិនមែនដាច់ចិត្តផ្តាច់សង្ខារខ្ញុំទាំងក្មេងល្ហក់បែបនេះទេត្រូវទេ?

"ហឹម..គឺថាជំងឺមហារីកខួរក្បាលប្អូនវាឈានដល់ដំណាក់កាលទីពីរទៅហើយវាជាដំណាក់កាលធ្ងន់ធ្ងរ មធ្យោបាយតែមួយគត់គឺការវះកាត់តែវាអាចប៉ះពាល់ដល់ការចងចាំរបស់ប្អូន មួយវិញទៀតនោះគឺ..ការវះកាត់នោះក៏មិនប្រាកដថាជោគជ័យទាំងស្រុងនោះដែរ" បានឮហើយនាយសឹងដួលក្រឹបទៅលើដី ហេតុអីចង់ឆក់យកជីវិតនាយទាំងក្មេងខ្ចីបែបនេះ? នាយមិនទាន់ដែលស្គាល់អ្វីទៅជាក្តីសុខផងនោះ!!

Jakehoon One-shotWhere stories live. Discover now