ស្នាមស្នេហ៍

308 37 8
                                    

រសៀលចុះត្រជាក់ មេឃក៏ចាប់ផ្តើមងងឹត បង្គោលភ្លើងតាមដងវិថីក៏ជួយបើកបំភ្លឺអមដំណើរព្រះច័ន្ទ។ ម៉ោង 7 ជាម៉ោងដែលបុគ្គលិកចាប់ផ្តើមចេញពីធ្វើការ ប៉ុន្តែខ្ញុំនៅអង្គុយចាក់ឬសនិងកៅអីការងាររបស់ខ្ញុំនៅឡើយ យូរៗម្តងខ្ញុំក៏ក្រឡេកមើលទៅកញ្ចក់ថ្លាដែលអាចមើលធ្លុះដល់ខាងក្រៅ សម្លេងដង្ហើមធំរបស់ខ្ញុំត្រូវបានឮខណៈដែលខ្ញុំឃើញថានៅខាងក្រៅកំពុងតែរលឹមស្រិចៗ ខ្ញុំមិនបានយកអាវភ្លៀងមកតាមខ្លួនទេ បែបត្រូវត្រដរជិះម៉ូតូទៅផ្ទះវិញហាលភ្លៀងហើយ។

ក្រឺង!ក្រឺង... សម្លេងទូរស័ព្ទដាស់ខ្ញុំឲភ្ញាក់ព្រើត ខ្ញុំដកដង្ហើមធំម្តងទៀតសឹមលើកទូរស័ព្ទមកផ្អឹបជាប់ត្រចៀក

" ជេគ~~ " សម្លេងងុលៗមកពីម្ខាងហៅឈ្មោះរបស់ខ្ញុំ នេះគេស្រវឹងទាំងថ្មើរនេះហើយ?

" មានការអីហ៊ុន... " ខ្ញុំតបចុងមាត់ព្រោះដឹងថាគ្រប់ពេលដែលគេតេមកគឺគេតែងតែមានបញ្ហាហើយចង់ឲខ្ញុំជួយដោះស្រាយឲគេ

" បងស្រវឹងហើយ " មិនប្រាប់ក៏ដឹងព្រោះពេលនេះសម្លេងលោកឯងងុលខ្លាំងណាស់។

" ស្រវឹងហើយចង់ឲធ្វើយ៉ាងម៉េច? "

" មកយកបន្តិចមកទៅផ្ទះមិនរួចទេ " ខ្ញុំនិយាយមិនខុសបើគេគ្មានការនិងមិនតេមកខ្ញុំនោះទេ វាកើតឡើងញឹកញាប់ពេកដល់ថ្នាក់រាប់លែងអស់ទៅហើយថាគេធ្លាប់ធ្វើបែបនេះដាក់ខ្ញុំប៉ុន្មានដង។

" មិនទៅទេ! " តបតែមួយម៉ាត់ជាដាច់ខាត ខ្ញុំនិងមិនធ្វើតាមទំនើងចិត្តរបស់គេទៀតនោះទេ កន្លងមកវាច្រើនលើសលុបពេកទៅហើយ។

" បងអង្វរអូន ជេគ~ " សម្លេងគេអួលៗដូចជាហៀបនិងយំ និយាយត្រង់ខ្ញុំក៏អាណិតណាស់ដែរ តែខ្ញុំមិនចិត្តស្រាលដាក់គេទៀតនោះទេ ពួកយើងគឺចប់គ្នាហើយ...

" ... "

" ជេ- អាឯងនិងហេស៎មកពាក់ព័ន្ធជាមួយសង្សារអាញ់? " សម្លេងស៊ុងហ៊ុន បាត់ឈឹងជំនួសឲសម្លេងយ៉ាងកោងកាចមួយរបស់អ្នកណាមិនដឹង ខ្ញុំបុកពោះភឹប តែមិនទាន់បញ្ចេញអាការៈអ្វីទេនៅចាំស្តាប់ស្ថានការណ៍បន្តទៀតសិន។

" តែនាងប្រាប់យើងថានាងគ្មានអ្នកណាទេ! ឌឹប "ស្នូរទង្គិចលាន់ឮយ៉ាងខ្លាំង ច្បាស់ហើយថាស៊ុងហ៊ុនកំពុងតែមានរឿង មិនគិតច្រើនខ្ញុំក៏បិទ laptopទុកទាញសោរម៉ូតូចេញទៅយ៉ាងប្រញាប់ប្រញាល។

Jakehoon One-shotWhere stories live. Discover now