童话 // រឿងនិទាន

291 35 4
                                    

  “ បងចង់ស្តាប់រឿងនិទានទេ? ” គេផ្អែកក្បាលនៅស្មាររបស់ខ្ញុំ រួចក៏បន្លឺសម្លេងតូចឆ្មាឡើងមក។ សំនួរមួយនេះខ្ញុំស្តាប់ឮរាល់ថ្ងៃ ហើយបើទោះបីជាខ្ញុំមិនបានឆ្លើយក៏ក្មេងម្នាក់នេះនៅតែនិយាយដដែលហ្នឹង។
“ រឿង The Prince ”  គេនេះមនុស្សអស់ធំហើយតែនៅតែចូលចិត្តអានរឿងតុក្កតា មើលគំនូរជីវចល ដូចជាកូនក្មេងអ៊ីចឹង ហើយរាល់ពេលដែលគេបញ្ចប់សៀវភៅមួយក្បាល គេតែងតែយករឿងនោះមកនិទានប្រាប់ខ្ញុំបន្ត ហើយខ្ញុំក៏អង្គុយស្តាប់ដោយស្ងៀមស្ងាត់ ប៉ុន្តែពោរពេញដោយសេចក្តីស្រលាញ់ ខ្ញុំស្រលាញ់គេខ្លាំងប៉ុណ្ណា មានតែព្រះអាទិត្យប៉ុណ្ណោះដែលដឹង ព្រោះខ្ញុំតែងតែប្រាប់ព្រះអាទិត្យអំពីគេ។ ខ្ញុំមិនអាចប្រើម្រាមដៃរាប់បានទេ ដ្បិតរយៈពេលពីរឆ្នាំមកនេះមានរឿងជាច្រើនដែលក្មេងល្អិតនេះនិទានឱ្យខ្ញុំស្តាប់ វាកើតជាទម្លាប់ទៅហើយ រាល់ពេលបញ្ចប់ការងារដ៏សែនល្វើយរបស់ពួកយើង ពួកយើងតែងចំណាយពេលនៅជាមួយគ្នា ហើយក្មេងម្នាក់នេះនិងនិយាយរឿងនិទានឱ្យខ្ញុំស្តាប់មុនចូលគេងគឺជាផ្នែកមួយនៃ daily routine របស់ពួកយើង ហើយប្រាកដណាស់រឿងដែលខ្ញុំឧស្សាហ៍ឮជាងគេគឺរឿង The Prince នោះឯង។ រឿងនេះខ្ញុំស្តាប់ស្ទើរតែចាំគ្រប់ឃ្លាឃ្លោង គ្រប់តួអក្សរនៃរឿង ប៉ុន្តែនៅតែស្តាប់មិនធុញ ព្រោះតែវាជារឿងដែលគេចូលចិត្ត ជារឿងដែលនិទានដោយគេ និទានដោយសង្សាររបស់ខ្ញុំ...
“ ... ព្រះអង្គម្ចាស់ សម្លឹងទៅកាន់នាងប្រៀបដូចជានាងជាពិភពលោកទាំងមូលរបស់ទ្រង់អ៊ីចឹង ទ្រង់ប្រើសំនៀងដ៏សែនទន់ភ្លន់បំផុតហើយនិយាយទៅកាន់នាងថា.... ”
“ យើងនិងបេះព្រះចន្ទមកឱ្យនាង បើនាងចង់បាន ” ខ្ញុំបញ្ចប់មួយឃ្លាចុងក្រោយជំនួសគេ។ ជេគ ងើបពីស្មាររបស់ខ្ញុំ ជាមួយនិងស្នាមញញឹមយ៉ាងធំដែលធ្វើឱ្យភ្នែកក្រឡង់របស់គេប្រែក្លាយដូចជាព្រះចន្ទមួយចំណិត។
“ បងចាំ? ” ជាធម្មតា ខ្ញុំមិនប្រើប្រាស់ហេតុផលដើម្បីស្រលាញ់នរណាម្នាក់នោះទេ ប៉ុន្តែបើសិនជាមានអ្នកសួរខ្ញុំថា ហេតុអ្វីទើបស្រលាញ់មនុស្សម្នាក់នេះ ខ្ញុំនិងឆ្លើយដោយមិនគិតច្រើនថាខ្ញុំស្រលាញ់ភាពសាមញ្ញរបស់គេ។ គេអាចរីករាយជាមួយនិងរឿងគ្រប់យ៉ាង ទោះបីរឿងនោះវាតូចតាច និងធម្មតាសម្រាប់គ្រប់គ្នាក៏ដោយចុះ ខ្ញុំមិនមែននិយាយឱ្យរួចពីមាត់ទេ មើលតែពេលនេះក៏ដឹងស្រាប់។ គ្រាន់តែខ្ញុំចាំឃ្លាដែលគេចូលចិត្តក៏អាចធ្វើឱ្យគេញញឹមឡើងបិទមាត់លែងជិតបានដែរ។ ខ្ញុំសើចនៅក្នុងដើមក សែនក្នាញ់និងចរិតរបស់គេ គេជាកូនក្មេងរស់នៅក្នុងខ្លួនមនុស្សធំច្បាស់ណាស់ រាល់កាយវិការដែលគេធ្វើគឺសុទ្វតែគួរឱ្យស្រលាញ់ទាំងអស់ សម្រាប់ខ្ញុំ។
“ អ្វីក៏ដោយឱ្យតែអូនស្រលាញ់ បងចាំទាំងអស់ ” ជេគ ជ្រឹមភ្នែករបស់គេយ៉ាងច្រឡើម ហើយសង្វាតមកទាញថ្ពាល់របស់ខ្ញុំស្ទើរតែយឺតដូចស្ករកៅស៊ូ។
“ សម្តីផ្អែមអ្វីម្ល៉េះ សង្សារអូន! ” គេឈ្លីថ្ពាល់ខ្ញុំចុះឡើងស្ទើរតែពាល់អស់ ចុងក្រោយទើបទម្លាក់បបូរមាត់ថើបខ្ញុំមួយដង្ហើមហើយក៏ថយខ្លួនចេញវិញ។
“ ហឹមម តែគួរឱ្យស្តាយណាស់ រឿងនិទានសុទ្ធតែជារឿងកុហកទាំងអស់ ” ជេគ ដកដង្ហើមធំ ស្មារទម្លាក់ចុះក្រោមមើលទៅដូចជាអស់សង្ឃឹមនិងការពិតនេះណាស់ ការពិតដែលថារឿងនិទានគឺគ្រាន់យែជារឿងដែលច្នៃឡើងដោយអ្នកនិពន្ធដើម្បីបោកបញ្ឆោតយើងមួយគ្រាប៉ុណ្ណោះ តាមពិតខ្សែជីវិតដ៏ល្អឥតខ្ចោះ ស្នេហាសុីជម្ពូរ តួអង្គ high standard ទាំងអស់នោះគ្មានរូបរាងពិតនៅក្នុងពិភពលោកដ៏ចង្អៀតមួយនេះទេ។ ខ្ញុំជ្រួញចិញ្ចើមចូលគ្នា នៅពេលដែលជេគសម្លឹងមកខ្ញុំជាមួយនិងកែវភ្នែកដូចជាកូនឆ្កែរបស់គេ និយាយដោយត្រង់ខ្ញុំពិតជាចាញ់ឥទ្ធិពលភ្នែកមួយគូរនេះណាស់ គ្រប់ពេលដែលសម្លឹងចំ ខ្ញុំដូចត្រូវមន្តអាគម ហើយលង់ចូលកាន់តែជ្រៅក្នុងពិភពរបស់គេ។ អារម្មណ៍ជាច្រើនតែងតែរំលេចចេញតាមកែវភ្នែកនោះ ហើយខ្ញុំក៏ចាប់ផ្តើមភ័យនៅពេលដែលជេគស្ងាត់មាត់យ៉ាងយូរ គិតតែពីដកដង្ហើមវែងៗ ហើយសម្លឹងមកដោយក្រសែភ្នែកអស់សង្ឃឹម... អ្ហេហ៍! ភ័យខ្លួនណាស់ ខ្ញុំបានធ្វើខុសអីមែទេ?
“ រឿងនិទានជារឿងកុហក ចំណែកបងក៏មិនអាចក្លាយជាព្រះអង្គម្ចាស់របស់អូនបានដែរ ” ខ្ញុំជ្រួញចិញ្ចើមឆ្ងល់ តែក៏ព្យាយាមគិតឱ្យយល់ពីន័យរបស់គេ។ ពេលខ្លះក្មេងនេះនេះនិយាយស្តីប្លែកៗ បើមិនគិតឱ្យដល់គឺមិនយល់ទេ។ ក្រោយពីត្រិះរិះមួយស្របក់ទើបខ្ញុំយល់ពីន័យធៀបរបស់គេ។ សង្សារដ៏គួរឱ្យស្រលាញ់របស់ខ្ញុំម្នាក់នេះកំពុងតែខ្លាចពិភពលោកបែរខ្នងដាក់គេហើយខ្ញុំនិងលែងនៅខាងគេតទៅទៀត។
បេះដូងរបស់ខ្ញុំហាក់បីជាកំពុងតែហើមដោយភាពចុកឆ្អល់ តើគេគិតបែបនេះយូរប៉ុណ្ណាហើយ? ខ្ញុំគួរតែដឹងឱ្យបានលឿនជាងនេះ មិនគួរបណ្តោយឱ្យគេមានអារម្មណ៍បែបហ្នឹងសោះ។
ខ្ញុំអង្អែលថ្ពាល់របស់គេថើរៗ រួចក៏វែកសក់ដែលវែងហួសត្រចៀកសៀតទៅគន្លាក់សៀតផ្កា រួចក៏បង្អូសតទៅទៀតរហូតដល់ត្រឹមកញ្ចឹងក៏របស់គេ។ ខ្ញុំអង្អែលគេថ្នមដើម្បីជួយរំងាប់អារម្មណ៍ដែលតានតឹងរបស់គេ បន្តិចម្តងៗ ខ្ញុំក៏ដាក់គោលដៅទៅលើបបូរមាត់ក្លែបក្រូចនោះ។ នៅពេលដែលបបូរមាត់ប៉ះគ្នា មានអារម្មណ៍ថាខ្លួនឯងកំពុងតែញុាំស្ករសំឡី មាត់របស់ជេគគឺតែងតែផ្អែម ហើយវានេះហើយជាធ្នាក់ដែលទាក់ទាញខ្ញុំគ្រប់ពេល ខ្ញុំមិនអាចឆ្អែតឆ្អន់ដោយត្រឹមការថើបគេមួយភ្លែតនោះទេ ដូច្នេះហើយទើបខ្ញុំបណ្តោយឱ្យបបូរមាត់ពួកយើងផ្អឹបជាប់គ្នាយ៉ាងយូរដោយមិនកម្រើកទៅណាទាំងអស់ ខ្ញុំធ្វើបែបនេះដើម្បីផ្តិតយកគ្រប់ពេលវេលាគ្រប់វិនាទីដែលពួកយើងបានចំណាយជាមួយគ្នាទៅក្នុងអង្គចងចាំ ហើយក៏ដើម្បីបន្លប់កុំឱ្យជេគគិតអគតិបែបនេះទៀត។ ជេគ គោះដើមដៃខ្ញុំពីរ បីដង មើលទៅប្រហែលជិតអស់ខ្យល់ហើយទើបខ្ញុំព្រមផ្តាច់ការថើបរបស់ពួកយើងសិន។
“ រឿងនិទានជារឿងកុហក ប៉ុន្តែអូនរស់ក្នុងជីវិតពិត អូនកំពុងតែរស់នៅជាមួយ ផាក ស៊ុងហ៊ុន ” ទោះបីជេគមើលទៅមិនទាន់ប្រាកដមួយរយភាគរយ តែយ៉ាងហោចណាស់គេអាចសើចឡើងវិញ ជេគថើបគែមមាត់របដ់ខ្ញុំម្តងទៀត ហាក់បីដូចជាកំពុងតែផ្តល់ទំនុកចិត្តឱ្យខ្លួនឯង ថាផាក ស៊ុងហ៊ុនម្នាក់នេះគឺជារូបរាងពិតប្រាកដមែន។
“ បងនិងធ្វើជាព្រះអង្គម្ចាស់របស់អូន សប្បាយចិត្តចុះអានាគតលោកប្រុសតូច ” ជេគ សើចឡើងរលាក់ខ្លួន ប្រហែលជាក្តីបារម្ភទាំងអម្បាលមាណបានដកចេញពីក្នុងទ្រូងរបស់គេហើយ។ ដៃទាំងគូរបស់ខ្ញុំទាំងគូត្ដាងឡើងដូចជាស្លាបចាំឃុំគ្រងការពារគេ ហើយមិនយូរប៉ុន្មានកាយតូចស្រាលនោះក៏បំបោលខ្លួនចូលក្នុងរង្វង់ដៃខ្ញុំមួយទំហឹង ថ្វីដ្បិតតែខ្លួនគេតូចមែនតែក៏ម៨នជាស្រាលប៉ុន្មានដែរ ខ្ញុំបាត់បង់លំនឹងធ្វើឱ្យពួកយើងត្រូលផ្តួលខ្លួនទៅលើពូកព្រមគ្នា។
ខ្ញុំសម្លឹងមើលជេគ ជេគសម្លឹងមកខ្ញុំ កែវភ្នែកប្រសព្វពួកយើងក៏សើចទាំងអស់គ្នា នៅពេលនោះពិភពលោកដំណើរការធម្មតា ប៉ុន្តែពួកយើងនិងរស់នៅក្នុងខណៈពេលនេះរហូត....

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

Jakehoon One-shotWhere stories live. Discover now