#𝙽𝚎𝚟𝚎𝚛 𝚋𝚎𝚕𝚒𝚟𝚎 𝚒𝚗 𝚕𝚘𝚟𝚎 𝚊𝚝 𝚏𝚒𝚛𝚜𝚝 𝚜𝚒𝚐𝚑𝚝 𝚞𝚗𝚝𝚒𝚕 𝙸 𝚏𝚘𝚞𝚗𝚍 𝐇𝐈𝐌
ទីសារធារណៈមួយកន្លែង ប្រជុំទៅដោយមនុស្សហ៊ឹកហ៊ាក់អើងកង មនុស្សបញ្រ្ចៀតគ្នាសឹងរើដង្ហើមមិនរួច ព្រោះចង់រកកន្លែងសមប្រកបមួយសម្រាប់ខ្លួនឯងគ្រាន់អង្គុយសម្រាលចង្កេះ ក្នុងចង្កោមមនុស្សជាច្រើនក្នុងនោះក៏មានខ្ញុំមួយដែរ។
នេះគឺខ្ញុំ ' ស៊ុងហ៊ុន ' ស្គាល់ត្រឹមឈ្មោះហ្នឹងបានហើយ ព្រោះយើងអត់ជាប់សាច់ឈាមគ្នាផង
ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ ក៏ជាថ្ងៃសម្រាកពីការងារ ទើបខ្ញុំសម្រេចចិត្តទៅលេងស្រុកកំណើត ព្រោះបែកម៉ែយូរក្រែលដែលហើយ។ ដេហ្គូ ជាស្រុកកំណើតដ៏ស្រស់ឆើតរបស់ខ្ញុំ ដ្បិតថាជាទឹកដីស្រែចម្ការមែនប៉ុន្តែជាទីសុខដុមណាស់ បើកុំតែត្រូវចេញរកលុយដើម្បីផ្គត់ផ្គង់គ្រួសារម្ល៉េះខ្ញុំមិនចាកចេញពីស្រុកកំណើតទៅធ្វើការនៅសេអ៊ូលនោះទេ។
ខ្ញុំជ្រើសជិះរថភ្លើងជាមធ្យោបាយធ្វើដំណើរ ដើម្បីបានមើលទេសភាពតាមផ្លូវឲបានស្រាន្តខួរក្បាលខ្លះ តែខុសស្រឡះព្រោះពេលនេះវាណែនណាន់ទៅដោយមនុស្ស នេះបើខ្ញុំមិនងើបពីព្រលឹមមកនោះទេ បែបគ្មានទាំងកន្លែងអង្គុយទៀតផង។
សម្រាប់ Introvert ដូចជាខ្ញុំកន្លែងមនុស្សច្រើនដូច្នេះពិតជាគួរឲធុញខ្លាំងណាស់ តែណ្ហើយយើងអ្នកជ្រើសចង់ជិះខ្លួនឯងទេ។
ខ្ញុំទាញកាសស៊កត្រចៀក ព្រោះថ្លង់និងសម្លេងមនុស្សខ្លាំងពេក
" អត់ទោស កន្លែងនេះទំនេរទេ? " ខ្ញុំផ្អែកក្បាលនិងកញ្ចក់ រលៀវៗហៀបនិងបិទភ្នែកទៅហើយ ស្រាប់តែឮសម្លេងស្រួយស្រេសមួយ ភ្នែកខ្ញុំចោលមើលរកម្ចាស់សម្លេងភ្លាម។
ឱលោកអើយ! មិនត្រឹមសម្លេងទេដែលពិរោះ មុខមាត់គេក៏សមសួនដែរ ច្រមុះខ្ទង់ស្រួច នេត្រាខ្មៅនិលបបូរមាត់ស្រស់ តូចច្រឡឹងដូចកូនឆ្កែ គេមានស្ពាយកូនកាតាប និងកាន់កាម៉េរ៉ាជាប់ដៃ រឹកពារគួរឲស្រលាញ់ខ្លាំងណាស់ មិនសមណាថាជាមនុស្សប្រុសសោះ
" បងប្រុស!! បងប្រុស!! " គេទាញជាយអាវខ្ញុំភ្ញោចៗទើបខ្ញុំដឹងសតិមកវិញ ខ្ញុំនេះចំមែន ចេះមកអង្គុយពិពណ៌នាពីគេឡើងចាប់ភ្លឹកទៅកើត