Episode 14 : ព្រះអង្គម្ចាស់ទីពីរបាត់ខ្លួន

254 29 2
                                    

Flash back love
Ep 14

ព្រឹកប្រលឹមឡេីងបង្ហាញអោយឃេីញនូវ Hye ji នឹង jimin កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតពិតមេនហេីយពួកគេមិនអាចខ្លាចគ្នាទៀតនោះទេពួកគេបានរៀបអភិសេកជាមួយគ្នារួចរាល់ហេីយមិនត្រូវរអិសខ្លួនទៀតនោះទេ

<< នាង >> ងេីបពីដំណេកភ្លាមជីមុីនស្រែកឈ្មោះរបស់នាងតូចតិចៗ ដោយសម្លឹងមេីលមុខប៉ោងៗគួរអោយចង់ចាប់ហែករបស់នាងគេសម្លឹងមេីលមុខរបស់ដោយញញឹមមិនឈប់មុខរបស់នាងមេីលកាន់តែយូរកាន់តែស្អាតរោមភ្នែកក្រាស់ៗច្រមុះលេីកឡេីងលេីខ្ពស់បបូរមាត់ផ្កាឈូកៗបូករួមនឹងមុខសរៗរាងពងក្រពេីរបស់នាង។ កាន់តែស្គាល់នាងយូរកាន់តែមានចិត្តលេីនាងទៅ

<< ហឺ >> នាងតូចរអ៊ូរតិចៗមុននឹងបេីកភ្នែករបស់នាងនៅពេលដែលនាងរអ៊ូរតិចៗនោះក៏ធ្វេីអោយនាយកញ្ច្រោលនោះលឺសម្លេងរបស់នាងហេីយក៏ធ្វេីពុតជាគេងលក់

<< មិនទាន់ងេីបទៀតមែនទេ? >> Hye ji ងេីបមកមេីលមុខដ៏រលោងរបស់គេដោយយកដៃរបស់នាងទៅប៉ះនៅលេីខ្ទង់ច្រមុះរបស់គេ

<< អ្នកណាអោយនាងលេងច្រមុះរបស់ខ្ញុំ >> ងាប់ហេីយបែម៉ាកៗនេះទៀតនាងប្រាកដជាគាំងបេះដូងស្លាប់ជាមិនខាននោះទេមនុស្សដេកបិទភ្នែកសុខៗក៏មកបេីកភ្នែកធំៗបែបនេះវាគ្មានអីខុសគ្នាពីក្នុងរឿងខ្មោចពេលដែលសាកសពដឹងខ្លួនឡេីងវិញនោះទេ

<< ខ្ញុំ...មិនដឹងទេខ្ញុំត្រូវទៅសិនហេីយ >> hye ji និយាយដោយតតាត់ជាប់មាត់ប្រញាប់រត់ចេញពីគេទៅខាងក្រៅវិញ។ តេីគ្រាន់តែដេីរចេញពីបន្ទប់របស់ខ្លួនភ្លាមក៏មានអ្នកបម្រេីពីរបីអ្នកនឹងសេនាម្នាក់រត់យ៉ាងត្រហេបត្រហបតាមមេីលទៅប្រហែលជាកំពុងតែរករបស់អ្វីម្យ៉ាង

<< ឈប់សិនពួកបងចង់នាំគ្នាទៅណា? >> Hye ji និយាយកាត់នូវដំណេីររបស់ពួកគេដោយឆ្ងល់ថាហេតុអ្វីបានជាត្រហេមត្រហបបែបនេះ

<< ក្រាបទូលព្រះនាងគឺ-គឺ- ព្រះអង្គម្ចាស់ទីពីរបាត់ខ្លួន >> អ្នកបម្រើម្នាក់អោនក្បាលគោរពនាងដោយលុតចង្គង់នៅអ្នកមុខរបស់នាងទាំងអស់គននានិយាយប្រាប់នាងយ៉ាងត្រហេបត្រហប

♡ғʟᴀsʜ Bᴀᴄᴋ♡Lᴏᴠᴇ | Kʜᴍᴇʀ Nᴏᴠᴇʟ Sᴛᴏʀʏ Where stories live. Discover now