Episode 32 : ស្នេហាគឺជាសេចក្តីលះបង់

158 19 5
                                    

Flash back love
EP 32

Hye ji pov

ល្ងាចទៀតហើយព្រះអាទិត្យចាប់ផ្តើមបាត់ទៅម្តងបន្តិចៗរហូតទល់គ្មានពន្លឺនៃព្រះអាទិត្យសោះមានតែពន្លឺនៃលោកខែនឹងដួងតារាផ្សេងៗទៀតដែលរះនៅលើមេឃយ៉ាងស្រស់ស្អាត។ ខ្ញុំដើរទៅដំណាក់របស់
ជីមុីនតាមទួនាទីជាអ្នកបម្រើប្រចាំខ្លួនខ្ញុំដើរសុខៗក៏មានអ្នកក្នុងរាជវាំងបះស្មារបស់ខ្ញុំពីក្រោយនេះដោយសារតែខ្ញុំមានប្រលឹងច្រើនទេណាខ្ញុំប្រាដកជាស្រែកផ្អែលពេញរាជវាំងនេះជាមិនខាននោះទេ។

<< អ្នកម្នាង Park ចង់ជួបអ្នកនាងជាបន្ទាន់ >> មនុស្សប្រុសនោះប្រាប់ខ្ញុំដោយសម្តីត្រជាក់តាមមើលការស្លៀកពាក់នឹងមុខមាត់គេម្នាក់នេះប្រាដកជាមានដំណែងធំអ្វីមួយជាមិនខាននោះទេ

<< តើលោកអាចជូនខ្ញុំទៅបានទេ? ព្រោះខ្ញុំមិនស្គាល់ថាដំណាក់របស់អ្នកម្នាងនៅទីណានោះទេ >> ខ្ញុំអោបក្បាលគោរពគេនឹងប្រាប់អោយគេជួយខ្ញុំទើបតែមកនៅទីនេះដំបូងៗបែបនេះមិនដឹងថាដំណាក់របស់អ្នកម្នាងនៅទីណានោះទេ

<< បានសុំអញ្ចឹង >> គេម្នាក់នោះយល់ស្របនឹងសំណើររបស់ខ្ញុំហើយក៏ដើរទៅមុខត្រង់ខ្ញុំក៏ដើរតាមគេម្នាក់នោះដោយស្ងៀមស្ងាត់

<< លោកឈ្មោះអ្វី? >> ខ្ញុំសួរទៅគេដោយភ័យខ្លាចអ្នកណាមិនភ័យនោះ? សម្លេងត្រជាក់ជាងទឹកកកទៅទៀត

<< រាជពេទ្យ Jeon Hoseok >> គេម្នាក់នោះឆ្លើយតបវិញអ៏តាមពិតទៅគេគឺជារាជពេទ្យទេត្រូវទេ?
ខ្ញុំមិនបាច់ត្រូវភ័យខ្លាចទៀតនោះទេអញ្ចឹង

<< អ៏ជារាជពេទ្យដែលព្យាបាលអោយខ្ញុំមេនទេ? >>
ខ្ញុំសួរទៅគេម្តងទៀត

<< ពិតមេនហើយ >> រាជពេទ្យ Hoseok តបហើយក៏ឈប់មួយកន្លែងបែមករកខ្ញុំហើយបើកទ្វារមួយនោះ

<< សូមអញ្ជើញចូលទៅក្នុងនេះទៅអ្នកនាងមិនបាច់ខ្លាចអីនោះទេអ្នកម្នាង Park នឹងមិនធ្វើអ្វីអ្នកនាងនោះទេ >> គេនិយាយដោយបង្ហាញស្នាមញញឹមដ៏ស្រស់ស្អាតដូចជាព្រះអាទិត្យ។ ខ្ញុំក៏ងក់ក្បាលដើរចូលក្នុងនោះដោយភ័យខ្លាចខ្ញុំដើរចូលក្នុងនោះក៏ឃើញអ្នកម្នាង Park កំពុងតែឈរបែរខ្នងភ្នែកសម្លឹងមើលទៅទេសភាពនៅខាងក្រៅ។ ខ្ញុំដើរទៅជិតគាត់ម្តងបន្តិចៗ រហូតដល់គាត់បែរមកសម្លឹងមុខរបស់ខ្ញុំ

<< តើអ្នកម្នាងហៅខ្ញុំម្ចាស់មកទីនេះដើម្បីអ្វីដែល? >> ខ្ញុំសួរទៅអ្នកម្នាងផាកនឹងអោនក្បាលចុះក្រោមដើម្បីបង្ហាយពីភាពទន់ភ្លន់នឹងការគោរព

<< យើងដឹងណាថានាងជាមនុស្សធម្មតាប៉ុន្តែនាងមានធាតុជាមនុស្សពិសេស។ យើងថែមទាំងដឹងទៀតថានាងហើយនឹងបុត្ររបស់យើងមានទំនាក់ទំនងជាមួយគ្នា >> អ្នកម្នាងផាកនិយាយដោយសម្លេងត្រជាក់ម៉ត់ចត់មកខ្ញុំ។ ខ្ញុំឆាប់អោនក្បាលចុះក្រោមនឹងព្យាយាមបកស្រាយអោយទ្រង់បានយល់ខ្ញុំប្រាកដជានាំរឿងដល់ជីមុីនជាមិនខាននោះទេ

<< ខ្ញុំម្ចាស់សុំព្រះរាជទានទោសផងខ្ញុំម្ចាស់គ្មានចេតនាក្នុងការមានទំនាក់ទំនងស្នេហាជាមួយអ្នកអង្គម្ចាស់ជីមុីននោះទេ។ ប៉ុន្តែពួកយើងទាំងពីរអ្នកបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នាសូមអ្នកម្នាងម្ចាស់លើកលែងទោសអោយខ្ញុំម្ចាស់ផង >> ខ្ញុំព្យាយាមបកស្រាយនឹងសុំអភ័យទោសពីអ្នកម្នាងម្ចាស់ផាកខ្ញុំមិនចង់រស់នៅដោយគ្មានជីមុីននោះទេខ្ញុំអាចធ្វើរឿងគ្រប់យ៉ាងក៏បានអោយតែខ្ញុំអាចរស់ នៅជាមួយជីមុីនបាន

<< នាងមានធាតុជាមនុស្សពិសេសអញ្ចឹងនាងត្រូវបូជាជីវិតរបស់នាងទៅគ្រប់គ្នាគឺចង់បានធាតុរបស់នាងមកគ្រប់គ្រងសូម្បីតែជីមុីន។ យើងសង្ឃឹមថានាងនឹងយល់ព្រមប៉ុន្តែបើនាងមិនយល់ព្រមទេខ្ញុំមិនអាចប្រាកដបានទេថានាងអាចរស់បានប៉ុន្មានថ្ងៃទៀត >> អ្នកម្នាងផាកឆ្លើយមកខ្ញុំដោយរក្សាសម្លេងត្រជាក់ដដែល។ តើខ្ញុំអាចធ្វើវាបានទេ? ខ្ញុំប្រាកដជាអាចធ្វើវាបានបើសិនជាជីមុីនចង់បានធាតុមនុស្សពិសេសនោះពិតមេនប៉ុន្តែអ្វីដែលសំខាន់នោះគឺខ្ញុំនឹងត្រូវស្លាប់ត្រូវទេ? នេះមិនមែនជាជីវិតរបស់ខ្ញុំទេនេះគឺជាជីវិតដែលអ្នកនាងម្ចាស់ hye ji អោយខ្ញុំខ្ចីតែប៉ុណ្ណោះខ្ញុំគ្មានសិទ្ធក្នុងការសម្រេចចិត្តនោះទេ

<< ស្នេហាគឺជាសេចក្តីលះបង់ >>

More episode ✨
Love all my reader 💗
Writing by star style ✨

♡ғʟᴀsʜ Bᴀᴄᴋ♡Lᴏᴠᴇ | Kʜᴍᴇʀ Nᴏᴠᴇʟ Sᴛᴏʀʏ Where stories live. Discover now