Happy ending

451 33 5
                                    

Flash back love
Happy ending

Jimin pov

ខ្ញុំជាអ្នកសម្លាប់នាងខ្ញុំបានសម្លាប់មនុស្សដែលខ្ញុំស្រឡាញ់ដោយដៃរបស់ខ្ញុំ។ ខ្ញុំធ្វើអោយនាងស្លាប់។ ខ្ញុំជាអ្នកធ្វើវាទាំងអស់។ ហេតុអីក៏ខ្ញុំធ្វើរឿងទាំងអស់នេះ? នាងមានឈាមជ័រជា Imoogi ពាក់កណ្តាល? ខ្ញុំមិនយល់ទេ។ ពេលនោះ Jennie ក៏ស្រែកមកពីក្រោយខ្នងរបស់ខ្ញុំដោយត្រហេបត្រហប

<< បងកើតអីនឹងហេតុអីក៏មានឈាមនៅលើមុខរបស់បង? ឯណា hye ji? >> Jennie នាងសួរខ្ញុំយ៉ាងត្រហេបត្រហប

<< បងសម្លាប់ hye ji បងសម្លាប់នាងដោយដៃរបស់បង >> ខ្ញុំតបទៅនាងវិញដោយស្រក់ទឹកភ្នែកនឹងអោបនាងយ៉ាងណែន

<< បងសម្លាប់នាង? ហេតុអីក៏បងសម្លាប់នាង? នាងស្រឡាញ់បងខ្លាំងណាស់ដឹងឬអត់? >> Jennie សួរមកខ្ញុំទៀត។ ខ្ញុំដឹងហើយថានាងស្រឡាញ់ខ្ញុំពិនណាខ្ញុំក៏ស្រឡាញ់នាងខ្លាំងដូចតែនាងស្រឡាញ់ដែរ

<< នាងមានឈាមជ័រជា Imoogi >> ខ្ញុំតបវិញដោយបន្តយំទៀត។ នេះគឺជាលើកដំបូងហើយនៃជីវិតប្រាំបួនរយឆ្នាំដែលយំបែបនេះខ្ញុំមិនដែលយំពីមុនមកនោះទេ

<< នាងមានត្បូងពិសេសហើយមានឈាមជ័រជា Imoogi ពាក់កណ្តាលទៀតឬ? >> Jennie លើកចិញ្ចើមសួរមកខ្ញុំដោយឆ្ងល់។ ប៉ុន្តែខ្ញុំមិនតបអ្វីជាមយយនាងនោះទេអ្វីដែលខ្ញុំដឹងនៅពេលនេះគឺខ្ញុំបានសម្លាប់មនុស្សស្រីដែលខ្ញុំស្រឡាញ់

<< មាតា។ មាតាជាអ្នកធ្វើរឿងនេះ >> ខ្ញុំក៏ស្រាប់តែនឹកឃើញពីរឿងដែលមាតានិយាយជាមួយខ្ញុំ។ ខ្ញុំក៏ប្រញាប់ចេញទៅយ៉ាងលឿនទៅដំណាក់របស់មាតា

ដំណាក់ព្រះមាតា

ខ្ញុំដើរចូលទៅដោយសេចក្តីក្លាហាននឹងមាំមួនទៅក្នុងដំណាក់របស់មាតា

<< មាតាជាអ្នកធ្វើអោយ Hye ji ក្លាយទៅជា Imoogi មេនទេ? >> ខ្ញុំសួរទៅមាតាដោយក្តាប់ដៃជាប់

<< មិនមែនជាយើងទេនាងគឺមានឈាមជ័រជា Imoogi ពិតមេន >> មាតាតបវិញ។ ខ្ញុំជឿលើព្រះមាតាព្រោះទ្រង់មិនដែលកុហកខ្ញុំនោះទេ

<< មាតាអាចប្រាប់ខ្ញុំបានទេ? ហេតុអីក៏មនុស្សនឹងកញ្ជ្រោងមិនអាចនៅជាមួយគ្នាបាន? >> ខ្ញុំសួរទៅព្រះមាតាដោយស្រក់ទឹកភ្នែកជាច្រើនដំណក់

♡ғʟᴀsʜ Bᴀᴄᴋ♡Lᴏᴠᴇ | Kʜᴍᴇʀ Nᴏᴠᴇʟ Sᴛᴏʀʏ Onde histórias criam vida. Descubra agora