Flash back love
EP 28Hye Ji pov
ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាដូចជាឈឺៗកន្លែងបេះដូងម៉្លេះ? ខ្ញុំកើតអីមេនទេ? ពិតមេនហើយខ្ញុំត្រូវទ័ពនគរខាងជើងបាញ់ព្រួញចំធ្វើអោយខ្ញុំស្លាប់- ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនទាន់ស្លាប់នៅឡើយទេខ្ញុំនៅមានជីវិតនៅឡើយ Impossible ណាស់វើយព្រួញចំកណ្តាលបេះដូងណា! មិចក៏អាចរស់ឡើងវិញបាន
ខ្ញុំបើកភ្នែករបស់ខ្ញុំបន្តិចម្តងៗពន្លឺចាំងយ៉ាងខ្លាំងចូលមកភ្នែករបស់នោះគឺពន្លឺនៃព្រះអាទិត្យតើខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយបានជាដៃជើងរបស់ខ្ញុំកម្រើកមិនចង់រួចអញ្ចឹង? ពេលដែលខ្ញុំបែមុខទៅខាងស្តាំក៏បានឃើញមុខរបស់បុរសដ៏សង្ហារមានមុនស្នេហ៌កំពុងតែបិទភ្នែកគេងនៅជិតនោះហេតុអីក៏គេគួរអោយស្រឡាញ់ម៉្លេះ?
Fuck
ពេលនោះ Jimin ក៏ភ្ញាក់ដឹងខ្លួនតែម្តងគេបើកភ្នែកបន្តិចម្តងៗភ្នែកតូចៗរបស់គេថ្ពាល់សរៗលាយពណ៌ផ្កាឈូកតិចៗ ស្អាតខ្លាំងណាស់
<< នេះអូនងើបហើយមេនទេ? មានឈឺកន្លែងណាឬអត់? >> Jimin បើកភ្នែកធំៗសួរមកខ្ញុំ
គេបារម្ភពីខ្ញុំណាស់ត្រូវទេ? ខ្ញុំមិនដែលមានអារម្មណ៍មួយនេះទេពីមុនមកនោះទេគ្រប់គ្នាតែងតែស្អប់ខ្ញុំសូម្បីតែប៉ារបស់ខ្ញុំ។ ប៉ុន្តែមិនមែនឥឡូវទេគេគឺជាមនុស្សដែលយល់ចិត្តខ្ញុំស្រឡាញ់ខ្ញុំថ្នាក់ថ្នមខ្ញុំវាគឺជាសេចក្តីស្រឡាញ់មួយដ៏ធំធេងបំផុត
<< អូនសន្លប់យូរហើយត្រូវទេ? >>
<< 3 ថ្ងៃហើយ >> Jimin
ខ្ញុំបើកភ្នែកធំៗហេតុអីក៏ខ្ញុំសន្លប់យូរដល់ថ្នាក់នេះ? វាព្រៀបដូចជាស្លាប់អញ្ចឹង។ អញ្ចឹងតែបានជាខ្ញុំឃ្លាន យ៉ាងនេះ << min អូនឃ្លាន >>
<< ឆាប់ទៅបងអោយគេរៀបចំម្ហូបអោយអូនហើយ >> Jimin គេញញឹមបាត់ភ្នែករបស់គេដោយទាញដៃរបស់ខ្ញុំទៅកន្លែងមួយ Omg ហេតុអីក៏សម្បូរម្ហូបម៉្លេះ? ខ្ញុំញុាំយ៉ាងមិចអស់?
ខ្ញុំបើកភ្នែកធំសម្លឹងមើលម្ហូបហើយសំណួរមួយក៏ហោះចូលមកក្នុងខួរក្បាលរបស់ខ្ញុំតែម្តងនោះគឺតែម្ហូបទាំងនេះបានមកពីណា? << នៅកន្លែងរបស់កញ្ជ្រោងហេតុអីក៏សម្បូរម្ហូបម៉្លេះ? >>
Jimin សើចនឹងខ្ញុំហើយក៏និយាយបន្តទៀត
<< Yesin មានអ្វីៗទាំងអស់ដូចទៅនឹងនគររបស់មនុស្សដែល >>គ្រាន់តែស្តាប់ក៏ចង់ទៅឃើញទៅមើលផ្ទាល់ដែលតើវាស្អាតពិនណាទៅ? តើប្រុសនៅក្នុងនេះស្អាតដែលឬទេអីយ៉ា hye ji កុំអីឯងមាន Jimin ហើយណាហាមស្រម៉ៃដាច់ខាត << ពិតមេនឬ? តើបងអាចនាំអូនទៅដើរលេងនៅក្នុងផ្សារបានទេ? >>
<< ប្រាកដជាបានហើយឆាប់ញុាំទៅប្រយ័ត្នត្រជាក់អស់ទៅ >> Jimin
បន្ទាប់ពីញុាំរួចអស់ក៏ឈាងដល់ពេលល្ងាចមេឃក៏ចាប់ផ្តើមស្រទំម្តងបន្តិចៗរហូតដល់មានព្រះច័ន្ទនៅលើមេឃខ្ញុំបានជិះសេះជាមួយនឹង Jimin នឹងបានមើលទេសភាពនៅទីនេះ Yesin ស្អាតណាស់ល្ងាចឡើងតាមផ្លូវគ្រប់ផ្ទះមានភ្លើងចង្កៀងគ្រប់នឹងតាមកន្លែងលក់ម្ហូបនីមួយៗ អ្នកខ្លះក៏ទៅផ្ទះអ្នកខ្លះក៏នៅលក់បន្តទៀត។ មកដល់កន្លែងមួយជីមុីននឹងខ្ញុំក៏ចុះពីលើសេះដើរទៅកន្លែងមួយដែលមានខ្យល់ត្រជាក់បក់មកនឹងមានផ្កាយជាច្រើនរះនៅលើវេហា
<< ស្អាតទេ? >> Jimin សួរខ្ញុំដោយសម្លឹងមើលទៅព្រះចន្ទនៅលើមេឃមិនឈប់
<< ស្អាតណាស់ >> ខ្ញុំដកដង្ហើមធំរួចក៏បន្តនិយាយទៀត << Jimin អូនអរគុណដែលបងតែងតែយល់ចិត្តទុកដាក់ជាមួយអូនស្រឡាញ់អូនថ្នាក់ថ្នមអូនទោះបីជាស្រឡាញ់មួយនេះអូនមិនដែលទទួល អារម្មណ៍នេះពីមុនមកក៏ដោយបងធ្វើអោយខ្ញុំដឹងថាជីវិតរបស់ខ្ញុំមានន័យយ៉ាងណាពីក្មេងស្រីដែលសុខចិត្តសម្លាប់ខ្លួនដោយសារប្រុសចង្រៃនោះរហូតដល់ក្លាយជាមនុស្សស្រីដែលហ៊ានស្លាប់ដើម្បីជួយមនុស្សដែលខ្លួនស្រឡាញ់អូនតែងតែទទួលស្គាល់ថាអូនគឺជាមនុស្សយល់តែពីខ្លួនឯងប៉ុន្តែបង-បងគឺជាមនុស្សម្នាក់គត់ដែលធ្វើអោយខ្ញុំរៀនចេះយល់ចិត្តអ្នកដទៃអូនអរគុណបងខ្លាំងណាស់ Jimin
>> ខ្ញុំនិយាយដោយសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួនគេមានឥទ្ធិពលខ្លាំងណាស់មកជីវិតរបស់ខ្ញុំជីមុីនគេយកដៃរបស់គេមកជូតទឹកភ្នែករបស់ខ្ញុំចេញដោយញញឹមមិនឈប់ << អញ្ចឹងមានកាដូរអ្វីអោយបងទេ? >>
<< កាដូរអ្វីទៅ? >> ខ្ញុំសួរទៅ Jimin ដោយមិនយល់ថាគេចង់បានកាដូរអ្វីនោះទេ
ដោយមិនបានឆ្លើយតបនឹងសំណួររបស់ខ្ញុំគេក៏លួចមកថើបបបូរមាត់របស់ខ្ញុំទៅវិញទោះបីវាជាស្នាមថើបលើកទីមួយក្នុងជីវិតរបស់ខ្ញុំប៉ុន្តែខ្ញុំមិនសោកស្តាយទេអោយវាទៅមនុស្សដែលខ្ញុំស្រឡាញ់ដូចជាគេម្នាក់នេះ
សន្យាថាពួកយើងនឹងនៅជាមួយគ្នារហូត
យើងត្រូវតែកាន់ដៃគ្នាដើរទៅមុខបន្តទៀតជាមួយគ្នា
More episode ✨
Love all my reader 💞
Writing by star style ✨
YOU ARE READING
♡ғʟᴀsʜ Bᴀᴄᴋ♡Lᴏᴠᴇ | Kʜᴍᴇʀ Nᴏᴠᴇʟ Sᴛᴏʀʏ
Historical Fictionស្នេហាមួយដែលកេីតចេញអំពីរការឆ្លងភព បុព្វដែលអ្នកកំណត់ឲ្យពួកគេបានជួបគ្នានៅក្នុងជីវិតនេះ ដែលជីវិតរបស់មនុស្សម្នាក់ត្រូវលះបង់ដេីម្បីអេាយពួកគេទាំងពីរអ្នកបានរួមរស់ជាមួយគ្នា តេីជីវិតរបស់ពួកគេនិងទៅជាយ៉ាងណា ? តេីពួកគេនិងជួបរឿងអី្វខ្លះ ? ដេាយទាំងអស់នេះមានក្នុ...