Episode 26 : អស់ពេលដែលអូនត្រូវនៅទីនេះហើយ

185 27 4
                                    

Flash back love
EP 26

Jimin នឹង hye ji ក៏មកដល់កន្លែងប្រយុទ្ធគឺនៅព្រំដែននៃនគរទាំងពីរដោយសារតែឃើញឈាមស្រក់ជាច្រើនកន្លែងបែបនេះទើបធ្វើអោយជីមុីនមិនចង់អោយ hye ji ដើរចូលទៅជាមួយគេនោះទេគេព្យាយាមអង្វរមិនអោយ hye ji ចូលទៅជាមួយគេប៉ុន្តែនាងមិនបានស្តាប់សំដីរបស់គេនោះទេអ្វីដែលនាងគិតនោះគឺត្រូវសងសឹងអោយម្ចាស់ប្អូនពៅរបស់នាង។ នាងដឹងថានាងឆ្លងភពពីអនាគតមកមិនដែលស្គាល់ yeonjun ពីមុនមកប៉ុន្តែកែវភ្នែកស្នាមញញឹមរបស់គេគឺចេញមកពីចិត្តពីបេះដូងគ្រាន់តែមើលទៅកែវភ្នែករបស់គេចំក៏ដឹងដែលថា yeonjun ជាមនុស្សល្អស្មោះត្រង់នឹងប្រទេសជាតិពិនណាដែល

<< Hye ji បងមិនអោយអូនទៅនោះទេអូនត្រូវបកទៅក្រោយវិញទៅ >> Jimin ព្យាយាមអង្វរនិយាយលួងលោម hye ji មិនអោយនាងទៅជាមួយជាច្រើនសារច្រើនដងព្រោះមិនចង់អោយនាងត្រូវឈឺចាប់នោះទេប៉ុន្តែសំដីរបស់គេគឺព្រៀមដូចជាធូលីអញ្ចឹងមិនខ្ចីស្តាប់មិនខ្ចីខ្វល់

<< មិនអូនត្រូវតែរកមុខអាណាដែលសម្លាប់ Yeonjun >> hye ji នៅតែអះអាងដដែលមិនព្រមចាកចេញទៅវិញបើជ្រុលជាមកហើយមិនបានសងសឹកដូចជាកំសាកពេកហើយ។ មិនចាំយូរ hye ji រត់ចូលទៅតែម្តងមិនខ្ចីខ្វល់ស្លាប់ស្អីក៏ស្លាប់ទៅវើយឡើយខ្វល់ហើយ។ Jimin ខំប្រឹងរត់ពីក្រោយ hye ji នាងម្នាក់នេះចចាសពិតមេនក្បាលរឹងជាងថ្មទៅទៀតគេប្រាប់អោយល្អមិនចេះស្តាប់ខ្លះទេ

<< អ្នកណាជាអ្នកសម្លាប់ម្ចាស់ប្អូនយើងឆាប់ចេញមុខមកយើងចង់ឃើញមុខវើយ >> គ្រាន់តែចូលទៅភ្លាម hye ji ស្រែកសួរយកតែម្តងមិនខ្វល់ក្បាលអាណាទេនាងស្រែកសួរអ្នកណាជាអ្នកសម្លាប់តែម្តងគ្មានគិតអ្វីច្រើន

<< Hye ji >> ជីមុីនរត់ទៅខ្ទប់មាត់របស់ hye ji មិនអោយនាងក្អេងក្អាងពេកនេះពេលធ្វើសង្គ្រាមណាមិនមែនវៃគ្នាធម្មតានោះទេ។ ទ័ពនគរខាងជើងមោះលឺក៏តបទៅ hye ji វិញ

<< អ្នកណាស្អីក៏ហ៊ានម៉្លេះ? >> មេទ័ពរបស់នគរខាងជើងក៏ស្រែកមក hye ji វិញសួររកថាអ្នកណាជាអ្នកស្រែក

<< យើងបុត្រីច្បងនៃនគរខាងត្បូងម្ចាស់បងរបស់ lee yeonjun ដែលពួកឯងសម្លាប់នោះអីឆាប់ចេញមក >> hye ji ស្រែកដោយសម្លេងខ្លាំងមិនចេះខ្លាចអ្នកណាតាំងពីកំណើតរបស់នាងដាក់ទៅមេទ័ពម្នាក់នោះ

♡ғʟᴀsʜ Bᴀᴄᴋ♡Lᴏᴠᴇ | Kʜᴍᴇʀ Nᴏᴠᴇʟ Sᴛᴏʀʏ Where stories live. Discover now