Flash back love
EP 35
Hye ji povតើកញ្ជ្រោងនឹងមនុស្សអាចរស់នៅជាមួយគ្នាបានឬអត់? អ្វីដែលសំខាន់នោះខ្ញុំមានធាតុជាមនុស្សពិសេសថែមទៀតផងខ្ញុំមិនដឹងថាគួរជ្រើសយកមួយណាទេរវាងស្នេហាហើយនឹងសេចក្តីដឹងគុណចំពោះអ្នកនាង hye ji បើសិនជាខ្ញុំលះបង់ជីវិតរបស់ខ្ញុំប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះគឺនេះមិនមែនជាជីវិតរបស់ខ្ញុំនោះវាគឺជាជីវិតរបស់អ្នកនាង hye ji ទៅវិញទេ។ ទៅណាខ្ញុំក៏គិតពីវាសូម្បីពេលចូលគេងខ្ញុំមិនដឹងថាគួរជ្រើសមួយណានោះទេរវាងពីរនេះ
សុខៗស្រាប់តែខ្ញុំឃើញអ្នកនាង hye Ji បង្ហាញខ្ញុំពីមុខខ្ញុំតែម្តងខ្ញុំស្ទើរតែគាំងបេះដូងទៅហើយ
<< នាងកំពុងតែស្មុកក្នុងចិត្តត្រូវទេ? >> អ្នកនាង hye ji សួរមកខ្ញុំហេតុអីក៏ទ្រង់ដឹងច្បាស់ម៉្លេះ?
<< ហេតុអីក៏អ្នកនាងដឹង? >> ខ្ញុំក៏សួរទោគាត់វិញនៅអ្វីដែលខ្ញុំចង់សួរ
<< គ្មានរឿងអីដែលខ្ញុំមិនដឹងនោះទេ។ ជីវិតមួយនេះខ្ញុំបានអោយទៅនាងហើយខ្ញុំមិនស្តាយក្រោយឬក៏ស្ទាក់ស្ទើរក្នុងការអោយវាទៅនាងនោះទេនាងចង់ធ្វើអីក៏ធ្វើទៅអោយតែនាងគិតថាវាល្អ >> អ្នកនាង hye ji និយាយយ៉ាងវែងអន្លាយប្រាប់ខ្ញុំ។ ខ្ញុំអរគុណគាត់ខ្លាំងណាស់ដែលគាត់អាចលះបង់ជីវិតដើម្បីអោយខ្ញុំពិតជាអរគុណខ្លាំងមេនទេនដោយសារតែទ្រង់ទើបខ្ញុំបានជួបជីមុីនដោយសារតែទ្រង់ទើបធ្វើអោយខ្ញុំដឹងថាស្នេហាពិតប្រាដកគឺអ្វីធ្វើអោយខ្ញុំដឹងថាបុព្វេមានពិតមេនព្រហ្មលេខិតមានពិតប្រាដក
បន្ទាប់ពីនិយាយពាក្យមួយឃ្លានោះរួចហើយទ្រង់ក៏ទៅវិញបាត់ដោយគ្មានប្រាប់ដំណឹងតើខ្ញុំគួររើសខាងណាអោយពិតប្រាដកទៅ? ហឺយឈឺក្បាលណាស់ខ្ញុំគួរតែទៅសួរ Jimin តែម្តងទៅ
ខ្ញុំក៏សម្រេចចិត្តទៅសួរជីមុីននៅព្រះរាជដំណាក់សួរគេអោយដឹងរឿងច្បាស់លាស់ខ្ញុំមិនអាចរើសបាននោះទេបើសិនជាគេចង់បានធាតុពិសេសរបស់ខ្ញុំពិតមេននោះខ្ញុំនឹងអោយគេ។ ខ្ញុំដើរចូលមួយៗចូលក្នុងរាជដំណាក់
<< មានការអ្វីដែលមេនទេអូនសម្លាញ់? >> Jimin សួរមកខ្ញុំដោយសម្លេងដ៏ទន់ភ្លន់របស់គេ
<< គឺអូនមានរឿងខ្លះសួរបង >> ខ្ញុំក៏អង្គុយចុះនៅជិតគេនោះ។ Jimin មើលមកខ្ញុំដោយឆ្ងល់មិនដឹងថាខ្ញុំសួរអ្វីទៅគេ
<< បងចង់បានធាតុពិសេសរបស់អូនទេ? ឆ្លើយអោយពិតប្រាដកណាអូនមិនចូលចិត្តអ្នកណាកុហកនោះទេ >> ខ្ញុំសួរទៅជីមុីនដោយទឹកមុខបែបកាចដើម្បីសួររកចម្លើយណាដែលពិតប្រាកដ
<< ពិតមេនហើយអ្នកណាក៏ចង់បានធាតុពិសេសរបស់អូនដែលអូនត្រូវតែលាក់វាអោយជិតណាបើសិនជាមានអ្នកដឹងអូនប្រាដកជាមានគ្រោះថ្នាក់ជាមិនខាននោះទេ >> Jimin ឆ្លើយតាមត្រង់។ ធាតុពិសេសនោះវាគ្រោះថ្នាក់អញ្ចឹងឬ? ហេតុអីក៏មនុស្សចង់បានវាម៉្លេះ?
<< តើពួកគេត្រូវការធាតុពិសេសធ្វើអ្វី? >> ខ្ញុំក៏សួរទៅជីមុីនម្តងទៀតតើធាតុពិសេសនេះវាសំខាន់ដល់កម្រិតណាទៅ? បានជាគ្រប់គ្នាចង់បានវាម៉្លេះ?
<< ធាតុពិសេសគឺជាធាតុដែលកម្ររកបានណាស់កញ្ជ្រោងភាគច្រើនគឺមានត្បូងពណ៌ក្រហមឬពណ៌ទឹកក្រូចប៉ុន្តែអូនមានត្បូងពណ៌ខៀវ។ ត្បូងពណ៌ខៀវឬក៏ធាតុពិសេសនេះគឺអាចធ្វើអោយកញ្ជ្រោងក្លាយជាមនុស្សពេញលក្ខណះបាននឹងមានថាមពលដ៏ខ្លាំងខ្លា >> Jimin ក៏ប្រាប់រឿងរ៉ាវទាំងអស់នោះអោយខ្ញុំស្តាប់តាមពិតទៅត្បូងពណ៌ខៀវវាសំខាន់ដល់ថ្នាក់នឹងមេនទេ? ខ្ញុំគួរតែអោយវាទៅគេខ្ញុំមិនអាចអោយទៅអ្នកណាផ្សេងពីគេនោះទេបើសិនជាស្លាប់ដើម្បីគេខ្ញុំយល់ព្រមក្នុងការធ្វើវា
<< អញ្ចឹងបងយកវាឥឡូវនេះទៅ! >> ខ្ញុំប្រាប់គេរួចក៏យកស្នៀតសក់រកមកចាក់លើទ្រូងរបស់ខ្ញុំប៉ុន្តែ
ជីមុីនក៏ចាប់ដៃខ្ញុំជាប់មិនអោយចាក់<< បងដឹងថាបងចង់បានវាខ្លាំងប៉ុណ្ណាប៉ុន្តែបងមិនចង់អោយអូនស្លាប់ចោលបងនោះទេបងមិនចង់ឃើញអូនស្លាប់នៅចំពោះមុខរបស់បងនោះទេ >>
<< ចុងក្រោយបងនឹងបានឃើញវាដដែលទេ >> ខ្ញុំនិយាយដោយទឹកមុខស្ងួត
<< អូនដឹងទេបើសិនជាអូនលះបង់ធាតុពិសេសរបស់អូនប្រលឹងរបស់អូននឹងមិនកើតថ្មីរយះពេល 900 ឆ្នាំណាវាយូរខ្លាំងណាស់ >> Jimin តបវិញដោយទឹកមុខភ័យខា្លចនឹងបារម្ភពីខ្ញុំ
<< បើបងមិនអោយអូនស្លាប់ឥឡូវនេះទេបងរង់ចាំទៅថ្ងៃស្អែកឬក៏ខានស្អែកអូននឹងស្លាប់ជាមិនខានទេ >> ខ្ញុំនិយាយល្បះនោះហើយក៏ដើរចេញក្រៅដំណាក់វិញខ្ញុំសុខចិត្តមិនចាប់ជាតិ 900 ឆ្នាំដើម្បីអោយគេប៉ុន្តែបើគេមិនត្រូវការទេត្បូងពិសេសមួយនេះនឹងបានទៅអ្នកផ្សេងជាមិនខាននោះទេ
( 🤡🤡 )
More episode ✨
Love all my reader 💗
Writing by star style ✨
YOU ARE READING
♡ғʟᴀsʜ Bᴀᴄᴋ♡Lᴏᴠᴇ | Kʜᴍᴇʀ Nᴏᴠᴇʟ Sᴛᴏʀʏ
Historical Fictionស្នេហាមួយដែលកេីតចេញអំពីរការឆ្លងភព បុព្វដែលអ្នកកំណត់ឲ្យពួកគេបានជួបគ្នានៅក្នុងជីវិតនេះ ដែលជីវិតរបស់មនុស្សម្នាក់ត្រូវលះបង់ដេីម្បីអេាយពួកគេទាំងពីរអ្នកបានរួមរស់ជាមួយគ្នា តេីជីវិតរបស់ពួកគេនិងទៅជាយ៉ាងណា ? តេីពួកគេនិងជួបរឿងអី្វខ្លះ ? ដេាយទាំងអស់នេះមានក្នុ...