#part7✨

845 51 9
                                    

អស់រយះពេល20នាទីដែលហ្វីអូណាចំណាយពេលរៀបចំខ្លួន ហ្វីចុះពីបន្ទប់មកហើយក៏ឃើញបងប្រុសជាទីស្រលាញ់កំពុងអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវមើលទៅគេដូចជាមិនចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់នាងទាល់តែសស់ ដោយគិតថាវត្តមានរបស់ខ្លួននមិនសំខាន់អោយគេងើបមុខចេញពីថេបលែតរបស់គេហ្វីក៏ដើរសម្តៅសាឡុងដែលគេអង្គុយ។

" បងប្រុសខ្ញុំរួចរាល់ហើយ" ដើរមកដល់ហ្វីក៏និយាយប្រាប់គេ ស៊ូហ្កាក៏ព្រមងាកមុខមកមើលនាងដោយសម្លឹងទាំងពីលើរហូតដល់ក្រោមធ្វើអោយអ្នកដែរត្រូវគេសម្លឹងញញឹមអឹមអៀនតែឯងឡើងក្រហមថ្ពាល់។ ហ្វីញញឹមយ៉ាងស្រស់ដោយគិតថាបងប្រុសប្រាកដជាចូលចិត្តការស្លៀកពាក់របស់នាង តែស្នាមញញឹមក៏បាត់ទៅមួយពព្រិចដោយសារពាក្យសម្តីរាងក្រាស់

" យើងយកឯងទៅធ្វើការមិនមែននាំទៅដើរលេងទេ ឆាប់ទៅផ្តូររ៉ូបឆ្គួតយ៍ឯងចេញទៅ" អីគេនេះនាងស្តាប់មិនច្រឡំទេមែនទេដែលគេថារ៉ូបឆ្គួតយ៍ រ៉ូបនាងស្លៀកនេះជារ៉ូបដែរគេពេញនិយមស្លៀកណាស់ហេតុអីក៏គេនិយាយដូច្នេះមើលទៅគេរស់និយមគេចាស់កម្រិលណាស់ដែលថារ៉ូបនាងឆ្គួត។ ហ្វីហួសចិត្តមិនដឹងថានិយាយបែបណាតបក៏បានតែគិតក្នុងតែឯង ( ឆឹសថារ៉ូបខ្ញុំពាក់ឆ្គួតចឹងឬ យ៉ាងមិចចង់អោយនាងស្លៀកពាក់ដូចនាងហាសុីនហែសបានមិនឆ្គួត? រ៉ូបរឹបរាងវាលកបញ្ចេញដើមទ្រូងនៅកណ្តាលវាលហើយខ្លីសឹងតែលេចចេញគូដទៅហើយបានគឺចូលចិត្ត? មនុស្សដូចហ្វីអូណានេះគ្មានថ្ងៃធ្វើតាមឡើយ។) បន្ទាប់ពីគិតក្នុងចិត្តនឹងតវ៉ាអស់ចិត្តហ្វីក៏ឆ្លើយទៅវិញព្រោះនាងមិនចង់ផ្តូររ៉ូបចេញឡើយតែក៏សុខចិត្តនិយាយតវ៉ាអោយតែផុតពីមាត់

" ខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ធ្វើការនៅក្រុមហ៊ុនទេ គឺមានតែខោអាវនឹងរ៉ូបសម្រាប់ស្លៀកចេញទៅក្រៅនឹងកម្មវីធីតែប៉ុណ្ណោះ" និយាយលេងសើចអីនាងពិតជាគ្មានសម្លៀកបំពាក់របៀបជាអ្នកធ្វើការក្នុងក្រុមហ៊ុនអីនឹងទេ គឺមានតែអ្វីដែលនាងបាននិយាយប្រាប់គេមុខនេះឯង។ ចំណែកឯរាងក្រាស់ពេលដែលឮនាងនិយាយបែបនេះហើយក៏មិនចង់សុីពេលច្រើនក៏ព្រមអោយនាងស្លៀកហើយពួកគេទាំងពីរចេញពីក្នុងផ្ទះសម្តៅឡានដែរបានរៀបចំទុកនៅខាងមុខទ្វារផ្ទះ ដោយថ្ងៃនេះគេជាអ្នកបើកដោយផ្ទាល់។ បើកឡានមិនជាយូរប៉ុន្មានឡានរបស់រាងក្រាស់នឹងហ្វីក៏មកដល់ក្រុមហ៊ុន ស៊ូហ្កាបើកឡានមកចតនៅពីមុខក្រមហ៊ុនហើយក៏ហុចសោរទៅអោយសន្តិសុខដើម្បីយកទៅចតនៅចំណតឡានក្រុមហ៊ុន។ ហ្វីអូណាក៏បើកទ្វារឡានចុះមកឈរនៅពីមុខក្រុមហ៊ុនដោយមានភ្នែកជាច្រើនគូរបាញ់សម្លឹងមកកាន់នាង ជាពិសេសគឺប្រុសៗដោយសារតែសម្រស់ដ៏ស្រស់ស្អាតគ្មានទាស់របស់នាង ដែលជាហេតុធ្វើអោយអ្នកខ្លះដែលចុះមកដំណាលដែរកើតចិត្តក្តៅក្រហាយដោយសារតែមានមនុស្សប្រុសសម្លឹងមកនាងច្រើនពេក។ ដោយហេតុនេះហើយទើបគេមិនចង់អោយនាងស្លៀករ៉ូបនឹងមកធ្វើការ មិនថាតែប្រុសៗដែលកំពុងតែសម្លឹងនាងនោះទេសូម្បីតែគេក៏ឈ្លក់វង្វេងនឹងសម្រស់នាងដែរ តែសុខចិត្តធ្វើខ្លាំងមិនមាត់មិនកហើយនិយាយថានាងស្លៀករ៉ូបដូចឆ្គួតទៅ។ តាមពិតទៅគេតាមសម្លឹងមើលនាងទាំងពីទើបតែចុះមកពីលើបន្ទប់មកម្លេះ តែពេលឃើញនាងមើលមកក៏ធ្វើជាមើលការងារបន្លប់។ បើនិយាយពីហ្វីវិញត្រូវគេមើកមកទាំងប្រុសទាំងស្រីទាំងចុះមកពីឡានរហូតដើរដល់មុខជណ្តើរយន្ត។ ( ហឹសត្រូវថ្នាំខ្លាំងមិនខានទេ)

បន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់រាងក្រាស់មកដល់ភ្លាមទ្វារបន្ទប់ក៏ត្រូវបានបិទដោយប្រអប់ដៃតូចស្រលូនរបស់ហ្វី។ រាងក្រាស់ក៏ដាក់បង្គុយលើកៅអីធ្វើការរបស់ខ្លួនដោយមានហ្វីនៅឈរជិតដោយសារគេប្រាប់ថាមានកិច្ចការអោយធ្វើ តែពេលនាងបិទទ្វារហើយដើរមកក៏ឃើញគេដាក់បង្អែកនឹងកៅអីបិទភ្នែកជិត។ ហ្វីក៏សម្រេចចិត្តដើរទៅរកសាឡុងវិញព្រោះមិនដឹងថាត្រូវធ្វើអីព្រោះតែតុកធ្វើការនាងក៏មិនដឹងនៅទីណា នេះក្រុមហ៊ុនគេលេខាធ្វើការឈរមែនទេបានជាគ្មានតុកគ្មានកៅអីអីសោះ? ចំលែកបស់គេបងប្រុសនាងម្នាក់នេះ។ ហ្វីអូណាមិនទាំងទាន់បានឈានជើងបានពីជហានផងក៏ត្រូបែរមកវិញ

" ចង់ទៅណា? យ៉ាងមិចចង់ទៅបង្អួតសម្រស់ដាក់ពួកប្រុសនៅក្រុមហ៊ុនយើងតើមែនទេ?" ស្អីគេនេះ? គិតអីនឹង? នៅក្នុងចិត្តខ្ញុំមែនបានដឹងនោះដឹង ហ្វីសួរខ្លួនឯងនៅក្នុងចិត្ត។

" ខ្ញុំមិនបានចង់ទៅណាទេ គឺខ្ញុំទៅអង្គុយនៅសាឡុង"

" ហើយយើងហៅឯងអោយមកអង្គុយ?"

" អត់ទេ"

" ចឯងទៅអង្គុយធ្វើអី?"

" ក៏ព្រោះឃើញបងប្រុសមិននិយាយអ្វី ហើយខ្ញុំឈរនៅជិតបងយូរហើយ"

" ហើយក៏មិនសួរ?"

" គឺមកពីឃើញបងគេងទើបមិនហ៊ានហៅសួរ"

" មកនេះ" រាងក្រាស់ក៏ហៅនាងទៅតុកធ្វើការគេ ហ្វីក៏ដើរទៅឈរនៅខាងឆ្វេងដៃគេដែលរក្សាគម្លាតប្រហែលមួយជំហាន រាងក្រាស់ពេលដែលឃើញនាងមិនហ៊ានមកជិតគេក៏មានចិត្តខឹង តាមមើលទៅដូចជាខ្លាចគេចាប់ណាស់ហើយមើលទៅ តែបើស្លៀករ៉ូបបញ្ចេញស្មានឹងជើងដ៏ស្លូតទាំងគូរដូចជាមិនខ្លាចពួកប្រុសៗនៅក្រុមហ៊ុនចាប់រំលោភទេឬយ៉ាងមិច? ស៊ូហ្កាក៏ទាញកដៃហ្វីធ្វើអោយនាងដួលទៅលើគេមួយជំហូរខ្លួន

" បងប្រុស" ហ្វីភ្ញាក់ដូចត្រូវគេទះដែលគេមកទាញនាងភ្លាមៗបែបនេះ ថែមទាំងនាងពេលនឹងត្រូវអង្គុយលើភ្លៅរបស់គេហើយមុខក៏នៅជិតៗសឹងតែដល់គ្នា

" យ៉ាងមិចហៅធ្វើអី?" ទោះដឹងថានាងអៀនឡើងដ្លេកមុខហើយក៏គេនៅតែសួរធ្វើដូចធម្មតាព្រមទាំងអោនមកកាន់តែជិតបបូរមាត់ដ៏គួរអោយចង់ថើបហ្វីអូណា

" បងប្រ-...........អ៊ឹក!"

To be continue!

ពូហា៎ចង់ធ្វើអីកូនស្រីគេហា!

리넷🧸🌼

កុំភ្លេចខំមិនសាច់រឿងផងណា!!🙂

ស្រលាញ់readerធំៗ😘✨

🖤My beloved younger sister 🖤Where stories live. Discover now