#part9✨

228 8 1
                                    

ហ្វីអូណាបន្ទាប់ពីអស់ពាក្យតវ៉ាជាមួយនឹងគេនាងក៏សម្រេចចិត្តដើរមកអង្គុយលើសាឡុងក្នុងបន្ទប់ធ្វើការងាររបស់គេ។

" ចង់ទៅណាទៀតហើយ?" គ្រាន់តែនាងបែបមកសម្ដៅសាឡុងគេក៏សួរឡើងភ្លាម

" ទៅអង្គុយនៅសាឡុង" ហ្វីអូណាតបទាំងមិនមើលមុខរបស់គេ។ ពីមួយវិនាទីទៅមួយវិនាទីពេលវេលាក៏ចេះតែដើរទៅមុខរហូតពេលនេះវាក៏អស់ពេល2ម៉ោងកន្លះទៅហើយបន្ទាប់ពីទាំងពីនាក់ស្ងាត់មាត់ធ្វើការរៀងខ្លួន។

" ទៅយកកាហ្វេអោយយើងមួយកែវមក" ស្ងាត់...

"នែ៎ នាងមិនលឺយើងប្រើទេឬ?" ដោយសារតែនាយឈ្ងោកនឹងអេក្រង់ថេប្លេតយូរពេកក៏មានអារម្មណ៍ថាងងិតមុខនឹងស្រេកទឹក ក៏ប្រើរាងស្តើងតែមួយសន្ទុះហើយនៅមិនឃើញនាងកម្រើកខ្លួនបន្តិចសោះ

" ប្រើខ្ញុំមែនទេ? ខ្ញុំស្មានតែបង-អូ៎ លោកប្រធានប្រើជីងចក់ទេតើ ព្រោះមិនបានឮហៅឈ្មោះរបស់ខ្ញុំ" នេះហើយស្រីហ្វីមិនដែលនៅក្រោមហើយក៏មិនដែលអោយអ្នកណាជាន់បានងាយៗនោះដែរ ចម្លើយរបស់នាងធ្វើអោយរាងក្រាស់គាំងព្រោះតែខ្លួនមិនបានហៅឈ្មោះរបស់នាងពិតមែន តែគិតឬថានាយនឹងអោយក្មេងពីម្សិលមិញដូចជាហ្វីអូណាមកសូកសៀតអោយគេបាន ក៏តបក្នុងនាមជាអ្នកមានប្រៀប

" ហើយបើយើងមិនប្រើនាងទៅយើងទៅប្រើអ្នកណា បើក្នុងបន្ទប់នេះមានតែយើងហើយនឹងនាង?"

" ក៏ដូចប្រាប់ថាស្មានតែប្រើជីងចក់! ព្រោះជីងចក់ក៏នៅក្នុងបន្ទប់នេះដែរ" គិតហែសថានាងហ្វីព្រមចាញ់ គ្មានផ្លូវទេតបតទាល់តែលេងប្រើនាងទៀតហុឹស!

" បើនាងមិនតមាត់យើងមួយម៉ាត់ តើវាស្លាប់ឬ? បានជាចេះតែតម៉ាត់គ្មានបាត់សោះ" គេពិតជាសូមខ្លាចនាងហើយ តម៉ាត់គេមិនអោយជ្រុះដល់ដីទាន់ឡើយ។

" មកពីខ្លាចស្លាប់នឹងហើយបានខ្ញុំចេះតែត ហើយមួយទៀតលោកប្រធានក៏មិនបានបញ្ជាក់ឈ្មោះនាងខ្ញុំផងធ្វើមិចបានខ្ញុំដឹងថាប្រើអ្នកណា" ឃើញទេនិយាយមិនទាន់នឹងផុតផងក៏តម៉ាត់ទៀយហើយ ហើយមិនដឹងជាត្រូវនិយាយជាមួយនាងយ៉ាងមិចទៀតទេគេអោយនាងឈ្នះចុះ ដោយគេក៏ទាញទូរស័ព្ទលើតុកមកជិតត្រចៀករួចក៏ខលទៅជំនិតខ្លួនព្រោះថាបើនៅប្រើនាងទៀតមិនដឹងជាពេលណាគេបានកាហ្វេមកផឹកទេបើនាងរវល់តែតម៉ាត់ដូច្នេះនោះ

" ឈិនជួយយកកាហ្វេមកអោយយើងមួយកែវផង ហើ- ខ្ញុំយកមួយដែលបងឈិន" គេមិនទាន់ទាំងបញ្ចប់ប្រយោគរបស់គេផង ក្មេងឌឺខ្លះដែលនៅជិតនេះក៏ស្រែកសុំកាហ្វេឡើងលឺលាន់ពេញofficeគេតែម្តង

"នាងគ្មានមាយាទទេហេ៎ ដែលមកស្រែកកាត់ពេលគេកំពុងនិយាយទូរស័ព្ទបែបនេះ?" គេក៏ងាកមកស្តីអោយនាងទាំងមុខមាំធ្វើអោយនាងក៏មានអារម្មណ៍ថាខ្លាចដែរ ណាមួយវាពិតជាមិនមានសុជីវធម៌នៅទេដែលស្រែកកាត់ពេលគេនិយាយទូរស័ព្ទនោះជាពិសេសគែអ្នកដែលមានអាយុច្រើនជាងយើង។

"អោយខ្ញុំសុំទោសបងប្រុស តែខ្ញុំសុំកាហ្វេមួយកែវផង ហើយយកស្កតែ70%ទេ អរគុណ" នៅពេលដែលឮនាងសុំទោសហើយគេក៏មិននិយាយអីព្រោះថានាងក៏មិនមែនជាមនុស្សដែលខ្វះសុជីវធម៌អីដែរតែដោយសារចង់ឈ្នះគេទើបនាងធ្វើបែបនេះ។ បន្ទាប់ពីនិយាយជាឈិនចប់គេក៏ងាកមកធ្វើការងាររបស់គេធម្មតា មិនយូរប៉ុន្មានកាហ្វេក៏មកដល់ហើយហ្វីអូណានៅពេលដែលបានកាហ្វេចូលដល់ក្នុងមាត់ភ្លេមកម្លាំងដែរហត់ក៏បានបំពេញ ចំណែកគេក៏ដូច្នោះទើបបន្តធ្វើការងាររៀងខ្លួន តែហ្វីមិនបានចាប់អារម្មណ៍ថានៅពេលដែលនាងញញឹមម្តងៗមានអ្នកខ្លះកំពុងតែចាំលួចមើលនាងហើយក៏ញញឹមតាមព្រោះតែខាន់ឃើញនាងញញឹមបែបនេះយូរដែរហើយតាំងពីមានរឿងរ៉ាវបានកើតឡើង។

" បើសិនជាគ្នានរឿងនោះកើតឡើងតរប្រហែលជាយើងមិនចាំបាច់លួចមើលឯងញញឹមបែបនេះទេ!"

To be continue!

ហា៎កអត់កើតទេពូនេះ មាត់ថាស្អប់តែបែបជាលួចមើលគេទៅវិញ....

Sorry បាត់យូរដោយសារAdminមានបញ្ហាតិច!!តែលូវមកវិញហើយកុំភ្លេចខមិនសាច់រឿងផង😊 love yah ma reader 😘

리넷🧸🌼

🖤My beloved younger sister 🖤Where stories live. Discover now