#part8

1.5K 67 26
                                    

" អ៊ឹក  អ្ហឹស" ហ្វីអូណាក៏អត់ដង្ហើមរហូតដល់ត្អឹកអិកអឹក ធ្វើអោយអ្នកបង្កបានចិត្តធ្វើបាបនាងកាន់តែខ្លាំង ដោយគេសម្លឹងមើលមុខនាងដោយខ្សែភ្នែកព្រានបែបប្រហាចិត្តស្រីៗមកកាន់នាង ហ្វីអូណានៅពេលដែលស្ថិតក្នុងស្ថានភាពបែបនេះនាងប្រែទៅជារឹងខ្លួនដូចរូបចំឡាក់មិនកំរើកនៅពេលដែលគេអោនមករកបបូរមាត់របស់នាង

" អ្ហឹម បងប្រុស!" ដំបូងនាងក៏នៅស្ងៀមអោយគេបឺតជញ្ជក់បបូរមាត់ដ៏ទាក់ទាញនឹងផ្អែមដូចជាទឹកឃ្មុំ ដែលធ្វើអោយអ្នកដែលចង់បញ្ឈឺចិត្តអ្នកដែលបម្រុងនឹងចូលមកអោយអស់ចិត្តឈប់តាមតោងទាមគេទៀត។ តែក៏ត្រូវភ្លាត់ស្នៀតមកជក់ចិត្តនឹងបបូរមាត់របស់ហ្វីអូណាវិញដល់នាងរើបម្រះទើបគេឈប់ថើប។

" ហ៊ឹម ផ្អែម!"

"ចា-ចា៎ បងប្រុសថាមិច?"

" គ្មានស្អីទេ" ដោយសារតែនាងនៅងេមង៉ាមនៅរឿងដែលគេថើបនាងមុននេះទើបមិនបានចាប់អារម្មណ៍ថាគេនិយាយអីមុននេះ ស៊ូហ្កានៅពេលដែលនាងសួរហើយក៏ចាប់អារម្មណ៍ដឹងដល់ថ្ពាល់មួយគូររបស់ក្មេងខ្លះឡើងក្រហមដូចម្ទេសទុំធ្វើអោយគេអត់និងសើចមិនបាន គេសើចចុងមាត់បន្តិចរួចក៏ធ្វើជាសួរនាង

" កាលណាងើប? ឬចង់អោយយើងថើបម្តងទៀត?" គ្រាន់តែឮគេថាថើបម្តងទៀតហ្វីភ្ញាក់ព្រឺតហើយរហ័សឆ្លើយ

" ទេទេ មិនចង់ទេខ្ញុំក្រោកហើយ" ហ្វីក្រោកពីលើភ្លៅគេហើយក៏ដោយតែនាងនៅតែមានរឹកពារអិមអៀនដដែល ស៊ូហ្កាពេលនេះក៏ខ្ចិលធ្វើបាបបន្តហើយក៏ប្រាប់ពីការងារដែលនាងត្រូវធ្វើក្នុងតួនាទីជាលេខាផ្ទាល់ខ្លួនរបស់គេ។

" ការងារថ្ងៃដំបូងរបស់ឯងគ្មានអីច្រើនទេគឺគ្រាន់តែរៀបចំឯកសារទាំងនេះតាមលំដាប់លំដោយ ហើយនេះជាឯកសារទាក់ទងនឹងការងារមើលបញ្ជីនៃការផលិតឡាននឹងលក់ចេញប្រចាំខែ" ហ្វីអូណាទទួលឯកសារពីគេហើយក៏នៅស្តាប់ពីភារកិច្ចរបស់នាងផ្សេងៗទៀតដូចជាការរៀបចំកាលវិភាគអោយគេសម្រាប់ការប្រជុំនឹងការណាត់ជួបដៃជំនួញជាដើម។ ពេលខ្លះនាងក៏ត្រូវចុះទៅមើលការខុសត្រូវនៅរោងចក្រផលិតរថយន្តជាមួយគេទៀត ទៅចូលរួមកម្មវិធីផ្សេងៗនឹងត្រូវជិះយន្តហោះទៅស្រុកក្រៅទៅមើលការខុសត្រូវដោះស្រាយបញ្ហាជាមួយគេក៏មាន បើនិយាយអោយខ្លីគឺគេនៅទីណានាងក៏ត្រូវនៅទីនោះដែរ។ ស្តាប់ចប់ហ្វីក៏ចាប់ផ្តើមធ្វើការរបស់នាងដោយគេក៏ធ្វើការរបស់គេដែលពួកគេធ្វើការរាងខ្លួនដោយគ្មានអ្នកណានិយាយអ្វីឡើយ តែសម្រាប់ហ្វីអូណាវិញនាងធ្វើបណ្តើរគិតបណ្តើរថាថ្ងៃនេះគេកើតអីបានមកថើបនាងនេោះ? សំណួរសួរតែគ្មានចម្លើយធ្វើអោយនាងមានរម្មណ៍ថាគេមានចិត្តដូចនាងមានអោយគេដែរក៏កាន់តែមានឡើង។ ហ្វីអូណារៀបចំឯកសារតាមការបញ្ជាររបដ់គេហើយៗ នាងក៏ដើរមកឈរពីមុខតុកធ្វើការរបស់នាងហើយសួរគេ

" បងប្រុសតើតុកធ្វើការរបស់ខ្ញុំនៅឯណា?" ដោយមិនឃើញមានតុកធ្វើការណាក្រៅពីតុកគេទើបនាងសួរតែចម្លើយដែលនាងទទួលបានធ្វើអោយនាងគាំងរកអីនិយាយលែងចេញ

" គ្មានទេ!" គេក៏តបបែបហីៗ

" ចុះបងប្រុងអោយខ្ញុំឈរធ្វើការមែនទេ?"

" បែបនឹងក៏ថាបាន ក្រែងស្លៀកពាក់បែបមកដើម្បីបង្ហាញរាងមែនទេ អីឡូវយើងអោយឯងឈរបង្ហាញរាងហើយតើ!" ស៊ូហ្កាក៏តបទៅដោយលើជញ្ចើមម្ខាង ហ្វីឮបែបហើយក៏ហួសចិត្ត នេះគិតអីនឹង? នាងស្លៀកពាក់ធម្មតាសោះតែគេបែរជាគិតថានាងចង់មកបង្ហាញរាងទៅវិញអស់អីនឹងនិយាយជាមួយគេហើយ កាលចេញមកពីផ្ទះក៏មិនឃើញនិយាយអីដល់ពេលមកដល់ក្រុមហ៊ុនបែបជានិយាយបែបនេះថែបទាំងនៅថើបនាងទៀត នេះនាងឆ្គួតដោយសារតែតាមការគិតរបស់គេមិនទាន់ហើយ។

To be continue!

កើតអីពូ? អូនហ្វីតាមបងមិនទាន់ទេ!

កុំភ្លេចខំមិនសាច់រឿងផង🙂

리넷🧸🌼

🖤My beloved younger sister 🖤Where stories live. Discover now