ខ្យល់បកនាពេលយប់ដ៏ត្រជាក់ធ្វើអោយដំណេកទាំងមនុស្ស សត្វ ប្រកបដោយក្តីសុខលើកលែងតែរាងស្តើងដែលអង្គុយនៅក្បែរបង្អូចសម្លឹងមើលទៅព្រះច័ន្ទដែលរះយ៉ាងត្រចះត្រចង់បំភ្លឺចក្រវាលនាពេលរាត្រី។ ហ្វីទាំងពីឡើងមកដល់បន្ទប់វិញនាងមិនទាន់ចូលគេងឡើយ គឺនាងនៅគិតពីទង្វើរបស់រាងក្រាស់នៅថ្ងៃនេះថាតើគេកំពុងតែចង់បានអ្វីអោយពិតប្រាកដ? វាចំឡែកណាស់ដែលសុខៗគេក៏មកធ្វើល្អជាមួយនាង ទាំងដែលពីមុខគេតែងតែស្អប់ខ្ពើមនាងនឹងម្តាយដោយសារគេតែងតែគិតថាពួកនាងគឺជាបញ្ញើកក្អែកដែលចូលមកដណ្តើមគ្រប់យ៉ាងពីគេនឹងអ្នកម្តាយទាំងក្តីស្រឡាញ់ពីលោកប៉ាទោះលោកស្រីមីនប្រាប់ថា ហ្វីនឹងម្តាយនាងជាមនុស្សល្អបរិសុទ្ធក៏គេមិនជឿ ព្រោះថាមនុស្សល្អមកពីណាដែលដណ្តើមប្តីអ្នកដទៃអញ្ចឹងនោះ។ ហើយមិនដឹងជាទៅប្រលោកប្រឡាក់ជាមួយអ្នកណាមករហូតដល់ថ្នាក់មានកូនហើយមកតោងទាមប៉ារបស់គេអោយរ៉ាប់រងចិញ្ចឹមនៅលើកជាអ្នកស្រីទីពីរនៅក្នុងផ្ទះទៀត។ ដូច្នេះហើយទើបគេគិតថាអ្នកម៉ាក់នឹងលោកប៉ាមើលមនុស្សខុសដែលយកមនុស្សពិសពុលមករស់នៅក្នុងផ្ទះ ជាពិសេសគឺពួកវារមិលគុណបកមកខាំម្ចាស់វាទៀត។ ហ្វីអង្គុយគិតរហូតដល់ពាក់កណ្តាលអធ្រាត្រ.... នាងសម្លឹងទៅព្រះច័ន្ទហើយក៏និយាយ
" ម៉ាក់ ម៉ាក់ធំតើអ្នកទាំងពីរគិតថាបងប្រុសពិតជាឈប់ខឹងស្អប់ខ្ញុំហើយមែនទេ? ហឹស ប្រហែលហើយព្រោះថាថ្ងៃនេះគាត់ចិត្តល្អជាមួយខ្ញុំណាស់ ហិហិហិ" នាងនិយាយបណ្តើរសើចបណ្តើរដោយកែវភ្នែកទាំងពីរអមដោយទឹកភ្នែកស្រក់មកទាំងមិនបានព្រៀងទុក តែវាគឺជាទឹកភ្នែកនៃភាពរីករាយដែលគិតថារាងក្រាស់ឈប់ស្អប់ខ្ពើមនាងទៀត នឹងសេចក្តីនឹករលឹកទៅកាន់អ្នកមានគុណទាំងពីរដែលបានចែកឋានទៅ
" វានឹងល្អជាងនេះបើសិនជាអ្នកទាំងពីរបាននៅឃើញទង្វើល្អរបស់បងប្រុសធ្វើមកកាន់ខ្ញុំនៅថ្ងៃនេះ..... អ្នកទាំងដឹងទេបងប្រុសថែមទាំងអោយហ្វីនៅក្បែរគាត់ទៀតផង ហឹសៗៗ" និយាយដល់ត្រឹមនេះទឹកភ្នែកដែលខំទប់ក៏ស្រក់ហូរមកដូចទឹកបាក់ទំនប់ ដែលវាបង្ហាញពីចិត្តរំភើបដែលគិតថានឹងមិនអាចកើតឡើងតែវាក៏បានកើតឡើងមែន បងប្រុសដែលតែងតែស្អប់ខ្ពើមនាង នឹងរកតែឱកាសដើម្បីតែកំចាត់នាង ប៉ុន្តែពេលនេះគេបែបជាធ្វើល្អជាមួយនាងព្រមទាំងអនុញ្ញាតអោយនាងនៅក្បែរគេទៀតផង។ ហ្វីបន្តអង្គុយសម្លឹងមើលព្រះចន្ទរហូតដល់គេងលក់មិនដឹងខ្លួន
ហ៊្វរ~~ សម្លេងខ្យល់បក់មកប៉ះចំផ្ទៃមុខតូចច្រមក់គួរអោយស្រលាញ់របស់ហ្វីអូណាដែរកំពុងតែគេងនៅលើគ្រែដែរមើលទៅដូចជាមានក្តីសុខខ្លាំងណាស់ តែក៏ត្រូវបានរំខានដំណេកដោយសារពន្លឺព្រះអាទិត្យដែររះមកប៉ះមុខតាមរយះចន្លោះវាំងននដែលត្រូវខ្យល់បក។ ហ្វីភ្ញាក់ពីគេងក៏បើកភ្នែកមកមានអារម្មណ៍ថាធ្ងន់ត្របកភ្នែកកណ្តុរ ហើយភ្នែកក៏ហើមតិចៗដោយសារតែនាងបានយំកាលពីយប់មិញមិនដឹងថាពេលណាដែលនាងឈប់យំដោយសារនាងគេងលក់មិនដឹងខ្លួន តែក៏អត់មិនចម្លែកចិត្តមិនបានព្រោះថាកាលពីយប់នាងចាំបានថានាងអង្គុយមើលព្រះចន្ទនៅក្បែរបង្អួចហើយយំរហូតដល់គេងលក់ ចុះនាងបានមកគេងលើគ្រែបានដោយរបៀបណា? សំណួរបានផុសពេញខួរក្បាលរបស់នាងតែក៏មិនដឹងថាទៅសួរអ្នកណា។ ហ្វីរបោះចោលរាល់សំណួរដែរគ្មានចម្លើយហើយក៏ចុះពីលើគ្រែរួចបោះចំហ៊ានសម្តៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន បន្ទាប់ពីសម្អាតខ្លួនហើយៗ នាងក៏ចុះមកចម្អិនអាហារអោយរាងក្រាស់ដូចធម្មតា។ ចំណាយពេលល្មមគួរសមហ្វីក៏ចម្អិនអាហារពេលព្រឹករួចរាល់ នាងក៏រៀបចំវានៅតុកអាហាររងចាំរាងក្រាស់ចុះមកបរិភោគ។ 7:15នាទីព្រឹករាងក្រាស់ក៏ចុះមកដល់តុកអាហារដែលរៀបចំរួចជាស្រេចសម្រាប់គេនោះ។ ស៊ូហ្កាចុះមកជាមួយនឹងសម្លៀកបំពាក់ធ្វើការធម្មតា ប៉ុន្តែមើលទៅស្រស់សង្ហារសាកសមជាអ្នកជំនួញវ័យក្មេងដូចជាគេដែរជាទីចាប់អារម្មណ៍របស់ស្រីៗជាច្រើន។ បន្ទាប់ពីរាងក្រាស់អង្គុយចុះហើយហ្វីក៏រៀបចំដួសបាយអោយគេ ព្រមទាំងខ្លួនឯងហើយបានដាក់បង្គុយចុះលើកៅអីរបស់ខ្លួន ពួកគេទាំងពីរអង្គុយញុាំអាហាររបស់ពួកគេរាងខ្លួនដោយគ្មានអ្នកណាមាត់កអ្វីឡើយ សក្មមភាពនេះក៏បន្តរហូតដល់អាហារពេលព្រេកត្រូវបានបញ្ចប់ ហ្វីក៏រៀបចំរបស់របរចានឆ្នាំងលើកយកទៅផ្ទះបាយសម្អាត។ ហ្វីបញ្ចប់កិច្ចការរួចរាល់ក៏ុឡើងមកបន្ទប់វិញដើម្បីថៀបចំខ្លួនទៅធ្វើការក្នុងតួនាទីជាលេខាផ្ទាល់ខ្លួនរបស់បងប្រុសសំណប់ចិត្ត។ នាងស្លៀករ៉ូបផ្កាពណ៏សលាយលឿងសំយេះស្មាបន្តិចសម្រុងលើចង្គង់ នឹងលើបួងសក់ឡើងលើអស់ទុកតែសក់នៅខាងមុខត្រចៀកសងខាងតិចៗ ព្រមទាំងមេកអាប់តិចៗបែបធម្មជាតិធ្វើអោយនាងមើលទៅស្រស់ស្អាតដូចទេពធីតារស់នៅលើភពផែនដីដូច្នេះឯង។
គេបានទៅធ្វើជាលេខាផ្ទាល់ខ្លួនរបស់មនុស្សជាទីស្រលាញ់របស់គេហើយ សប្បាយចិត្តអត់អ្នកអាន?
មានពាក្យអីជូនពរហ្វីទេសម្រាប់ការងាថ្ងៃដំបូង?
To be continue!!
리넷🧸🌼
មកsurprised!!😁
YOU ARE READING
🖤My beloved younger sister 🖤
Mystery / Thrillerស្នេហាដែលកើតឡើងដោយមិនបានព្រៀងទុក ដោយគ្រាន់តែគិតថាចូលមកដើម្បីបំផ្លាញ នឹងសងសឹកប៉ុណ្ណោះ។ដោយសារតែអំពើល្អនឹងចិត្តបរិសុទ្ធរបស់នាងតូចធ្វើអោយបេះដូងកំណាចប្រែក្លាយទៅជាទន់ភ្លន់នឹងស្គាល់អ្វីទៅថាសុភមង្គលពិតប្រាកដ៕ សូមរីករាយជាមួយនឹងរឿង " 🖤My beloved younger sist...