ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ជាមួយនឹងសម្លេងសត្វចាបយំស្របនឹងខ្យល់បក់មករវិចៗនោះ បង្កើតបានជាសូសៀងយ៉ាងពិរោះធ្វើអោយរាងកាយតូចច្រលឹងបត់បែនខ្លួននៅលើគ្រែទាំងមិនចង់ងើបសោះ។ តែយ៉ាងណាក៏ត្រូវតែងើបទៅរៀបចំអាហារពេលព្រឹកសម្រាប់ប្រុសជាទីស្រឡាញ់ប៉ុន្តែគេមិនបានតបការស្រឡាញ់របស់នាងឡើយ~~ គិតគិតទៅគួរអោយអស់សំណើចណាស់ដែលខំធ្វើល្អដាក់គេតែគេបែបជាស្អប់យើងទៅវិញ រាងតូចញញឹមចំអកអោយខ្លួនឯងបន្តិចហើយទើបសម្រេចចិត្តក្រោកទៅបន្ទប់ទឹក។
បន្ទាប់ពីរៀបចំខ្លួនហើយហ្វីក៏ចុះមកផ្ទះបាយដើម្បើធ្វើអាហារពេលព្រឹក ពេលចុះមកដល់ក្រោមនាងក៏ឃើញអាហារដែលខំធ្វើកាលពីម្សិលមិញគ្របនៅលើតុកទាំងអស់។ វាមិនចម្លែកទេព្រោះគេមិនដែលញុាំអាហារនាងស្រាប់ហើយ តែនាងទេដែលទោះជាដឹងហើយក៏នៅតែធ្វើ។ បន្ទាប់មកនាងក៏ទៅលើកអាហារទាំងនោះយកមកកម្តៅដើម្បីទុកញុាំខ្លួនឯង ហើយក៏ធ្វើអាហារពេលព្រឹកអោយគេផ្សេងទៀត។
< ហ៎! អ្នកនាងកំពុងធ្វើអាហារពេលព្រឹកមែនទេ មានអីអោយខ្ញុំជួយទេអ្នកនាង?> ឈិនដែលដើរចូលមកក្នុងផ្ទះឃើញរាងស្តើងកំពុងចម្អិនអាហារ ហើយក៏សុំខ្លួនជួយ។
< ចា៎ តែមិនអីបងឈិនខ្ញុំធ្វើជិតរួចហើយ> ហ្វីក៏បែបមកតបនឹងឈិនជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតដែលធ្វើអោយអ្នកណាៗដែលបានឃើញធ្លាក់ក្នុងស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាង។
< បាទ> ឈិនតបហើយក៏និយាយត < ចឹងខ្ញុំទៅខាងលើទៅហៅចាហ្វាយសិនហើយ។
< ចា៎!> នាងក៏តបដោយរក្សាស្នាមញញឹមដដែល។ បន្ទាប់មកឈិនក៏ឡើងទៅខាងលើដើម្បីទៅដាស់ចាហ្វាងនាយខ្លួនដោយមិនភ្លេចនិយាយតិចតិចម្នាក់ឯង (ចាហ្វាយមិនគួរណាស្អប់អ្នកនាងហ្វីដល់ម្លឹងសោះ បើអ្នកនាងស្រស់ស្អាតហើយគួរអោយស្រលាញ់យ៉ាងនេះ)
< ឯងរអ៊ូរស្អីមិញនេះ?> ពាក្យសម្តីដែលនាយដើរឡើងជន្តើរបណ្តើរនិយាយតិចតិចបណ្តើរមិនបានជៀសផុតពីត្រជៀករបស់រាងក្រាស់ឡើយ។
< គឺគ្មាន អីទេចាហ្វាយ> នាយរវល់តែរអ៊ូរភ្លេចចាប់អារម្មណ៍ថាចាហ្វាយខ្លួននៅខាងមុខ
YOU ARE READING
🖤My beloved younger sister 🖤
Mistero / Thrillerស្នេហាដែលកើតឡើងដោយមិនបានព្រៀងទុក ដោយគ្រាន់តែគិតថាចូលមកដើម្បីបំផ្លាញ នឹងសងសឹកប៉ុណ្ណោះ។ដោយសារតែអំពើល្អនឹងចិត្តបរិសុទ្ធរបស់នាងតូចធ្វើអោយបេះដូងកំណាចប្រែក្លាយទៅជាទន់ភ្លន់នឹងស្គាល់អ្វីទៅថាសុភមង្គលពិតប្រាកដ៕ សូមរីករាយជាមួយនឹងរឿង " 🖤My beloved younger sist...