#Part5✨🌼

1.8K 60 8
                                    

ម៉ោង៥:00ល្ងាចជាម៉ោងដែលបុគ្គលិកទាំងដល់ពេលវេលាចេញពីធ្វើការត្រឡប់ទៅផ្ទះឬក៏ធ្វើភារះកិច្ចផ្ទាល់ខ្លួនផ្សេងៗ ហ្វីអូណាក៏មិនខុសពីបុគ្គលិកផ្សេងៗដែរពេលនេះកិច្ចការសម្អាតក្រុមហ៊ុនក៏រួចរាល់ហើយដែលតែក៏ត្រូវនៅចាំបងប្រុសបណ្តូលចិត្តបង្ហើយការងារសិនទើបអាចត្រឡប់ទៅផ្ទះបានដោយសារនាងជិះឡានមកជាមួយគេ។

៣០នាទីក្រោយមក....

បើគិតទៅវាម៉ោង៥:៣០នាទីទៅហើយដែលរាងស្តើងហ្វីត្រូវអង្គុយចាំគេនៅលើសាឡុងក្នុងបន្ទប់ធ្វើការរបស់គេ តែគេនៅតែមិនព្រមដកភ្នែកពីកុំព្យូទ័រគេសោះ។ ការចងចាំចេះតែបន្តទៅមុខពេលនេះក៏កន្លងទៅអស់រយៈពេល១ម៉ោងទៀតទើបរាងក្រាស់បញ្ចប់កិច្ចការរបស់ខ្លួន។ តែបើក្រលេកទៅហ្វីវិញគេងលក់បាត់មិនដឹងទាំងពីពេល មើលទៅប្រហែលជាអស់កម្លាំងខ្លាំងហើយព្រោះត្រូវសម្អាតក្រុមហ៊ុនពេញមួយថ្ងៃ។

" តាមពិតទៅឯងក៏មិនអត់ប្រយោជន៍ដែរ" ប្រយោជទៅកាន់អ្នកដែរដេកលង់លក់មិនដឹងខ្យល់អីបន្ទាប់ពីគេបញ្ចប់ការងារក៏ងើបដើរមកសាឡុងដែរហ្វីកំពុងគេងព្រមនឹងប្រយោជបង្កប់ដោយគំនិតរាប់រយ។

" ធ្វើជាឆ្កែកាងឆ្អឹងសម្រាប់យើងសិនណា!!" ឆ្ងល់ណាស់មែនទេថាសម្តៅទៅលើអ្វី? ក៏ជានាងនេះហើយដែលគេនឹងប្រើប្រាស់សម្រាប់ គេចវេសពីការផ្សំផ្គុំដែរលោកប៉ានឹងលោកសុនចង់អោយគេរៀបការជាមួយនឹង សុន ហាសុីន។ បើជាមួយស្រីផ្សេង ប្រហែលជាមិនពិបាកក្នុងការគេចវេសឡើយតែនេះលោកសុនគឺជាមិត្តសម្លាញ់របស់លោកមីន ព្រមទាំងម្ចាស់ភាគហ៊ុនធំផងដែរ។ ហើយអ្វីដែលសំខាន់នោះគឺជាពេលដែលត្រូវធ្វើអោយនាងស្រលាញ់គេខ្លាំងដកចិត្តមិនរួមហើយនឹងជាន់ឈ្លឺបេះដូងរបស់នាងតាមក្រោយ។

" តុកៗ  ក្រាក~ ឡានរៀបចំហើយទាន" ឈិនក៏ពោលទៅកាន់រាងក្រាស់បន្ទាប់ពីរៀបចំឡានហើយ ត្រូវបានកាត់ផ្តាច់គំនិតរបស់រាងក្រាស់ភ្លាមៗ

" ហ៊ឹម" គេក៏ងាកមុខមកក្រហឹមតបបន្តិចនឹងដើរសម្តៅតុកធ្វើការដើម្បីយកអាវក្រៅមកពាក់

" ចុះអ្នកនាងហ្វី-   ឯងចុះទៅមុនទៅ" ដោយឃើញអ្នកតូចមិនទាន់ភ្ញាក់ឈិនសួរតែប្រយោជមិនទាន់ផងរាងក្រាស់ក៏និយាយកាត់ ឮដូច្នេះមិនចង់សួរនាំច្រើនក៏អោនគំនាប់ចាកចេញទៅ

🖤My beloved younger sister 🖤Where stories live. Discover now