Part7: Surprise!!!!!

162 12 0
                                    

Admin សុំទោសណាដែលចេញយឺតព្រោះមួយរយៈនេះរវល់ខ្លាំងពេក🥺
________________________
ភាគទី7
មួយសន្ទុះធំក្រោយមកលីសានិងជុងហ្គុកក៏ត្រឡប់មកវិញ
<នេះឯងមកតាំងពីពេលណា?>គ្រាន់តែឃើញជីនអង្គុយជិតជីស៊ូរាងក្រាស់ក៏សួរទៅមិត្តខ្លួនភ្លាម
<គឺមកតាំងពីឯងទៅនឹងហើយ....!!!>ជីនក៏តបទៅវិញដោយមិនមើលសូម្បីតែមុខជុងហ្គុកគឺថាឌឺអស់លេខ
<ចេញកន្លែងអញទេ!!>ជុងហ្គុកក៏អោយជីនទៅអង្គុយកន្លែងផ្សេង
<ឯណាឈ្មោះរបស់ឯង អញមិនឃើញផង>ជីនក៏តបទៅវិញដោយធ្វើមើលលើកៅអីលិចកើតរកឈ្មោះ
<ខ្ជិលឈ្លោះ>ដោយជុងហ្គុកធុញនឹងជីនទើបនាយក៏ទៅអង្គុយនៅជិតលីសាណាមួយទោះបីប្រកែកក៏ប្រកែកមិនឈ្នះ
<អូ...ភ្លេចអោយឈឹង!!!>ពេលឃើញពួកគេអង្គុយអស់គ្នាហើយជីស៊ូក៏ធ្វើជានឹកឃើញរឿងមួយ<..ពួកឯងទៅខួបកំណើតកូនរបស់បងអ្នកធ្វើការនៅម៉ាតវេនថ្ងៃអត់?>ជីស៊ូក៏សួរទៅពួកគេទាំង3
<ខ្ញុំប្រាកដជាទៅ...!!!!>ជីនក៏ឆ្លើយមុនគេទាំងដែលនាយដឹងគ្រប់យ៉ាងអស់ទៅហើយ
<បើគេម្នាក់នោះទៅខ្ញុំមិនទៅទេ!!>ជុងហ្គុកក៏ឆ្លើយវិញម្ដងដោយលើកឡើងថាបើមានលីសាទៅគេមិនទៅនោះទេ
<Ok ខ្ញុំមិនទៅទេ បងទៅចុះ>ដោយឃើញជុងហ្គុករៀងស្អប់ខ្ពើមគេខ្លាំងពេកនាងតូចលីសាក៏ងើបឈរឡើងហើយនិយាយដោយមិនមើលជុងហ្គុករួចក៏ដើរចេញទៅដោយកំហឹង
<លី.....>ដោយមើលទៅលីសាខឹងគេជុងហ្គុកក៏បម្រុងនឹងលួងដែរតែចិត្តរឹងធ្វើចរិកទើបគេក៏អង្គុយចុះវិញដោយចូកសក់ឡើងទៅលើដូចមានអារម្មណ៍ថាខុស
<អាប្រុសស្អាតអើយ តិចទៀតSingleហើយ>ជីនឃើញមិត្តបែបនេះក៏បង្អាប់ថែមពីលើទៀតគ្មានលើកទឹកចិត្តទេ
<បានហើយៗ ជុងហ្គុកល្ងាចនេះឯងទៅៗណា ចាំយើងជួយនិយាយលីសាអោយ>ជីស៊ូក៏អង្វរទៅជុងហ្គុក
<Emm ok>និយាយហើយជុងហ្គុកក៏ដើរចេញទៅបន្សល់ទុកនូវប្រុសស្អាតស្រីស្អាតមួយគូរមើលមុខគ្នាដោយញញឹមព្រោះគម្រោងរបស់គេជិតបានសម្រេចហើយ

*ល្ងាច 6:00*
ស្រីស្អាតរូបស្រស់ម្នាក់កំពុងឈរអន្ទះអន្ទែងដូចរង់ចាំអ្នកណាម្នាក់
<អ្នកនាង...!!!>ពេលនោះដែរទេវបុត្រជិះសេះសរ អាសច្រឡំជិះឡានសេរីទំនើបមួយគ្រឿងបានចតនៅនឹងមុខរាងស្ដើង ឯនាងតូចក៏ឡើងជិះទៅហើយពួកគេក៏បន្តដំណើរទៅជាមួយគ្នា
<លោកកូនសេដ្ឋីមែនទេនៀក??>ជីស៊ូសួរទៅជីនដែលជាអ្នកបើកឡានពាក់វែនតាខ្មៅ
<មិនមែនទេ!!!>ជីនក៏តបទៅនាងវិញដោយមិនមើលមុខនាងនោះទេ
<មិនមែនហេតុអីក៏ជិះឡានទំនើបបែបនេះ?>រាងស្ដើងក៏នៅតែបន្តសួរ
<ខ្ចីគេទេដឹង....>ជីនក៏ងាកមើលមុខរាងស្ដើងបន្តិចរួចក៏ងាកទៅមើលផ្លូវវិញ
<មិនជឿទេ>រាងស្ដើងមិនជឿជីនទេ
<បើមិនជឿកុំសួរទៀត>ជីនក៏និយាយដោយលួចសើចតិចៗឯជីស៊ូក៏ឈប់សួរតាមគេប្រាប់នឹងទៅ
@ផ្ទះរបស់អ្នកធ្វើការជាមួយជីស៊ូ
រាងស្ដើងនិងរាងក្រាស់ក៏បានចតឡានទុកនៅមួយកន្លែងក្រោយពួកគេបើកបរអស់រយៈពេល20នាទីកន្លងផុតទៅ
<អូ...ជីស៊ូឯងមកហើយហេស??>បងស្រីអ្នកធ្វើការជាមួយជីស៊ូក៏ឃើញពួកឃើញពួកគេ
<ចាស>ជីស៊ូក៏ឆ្លើយតបទៅវិញយ៉ាងគួរសម
<អីយ៉ាចេះនាំសង្សារមកទៀត សង្ហារដល់ហើយ>បងស្រីម្នាក់នោះឃើញជីនមកជាមួយជីស៊ូក៏សន្មតថាជីនជាសង្សាររបស់រាងស្ដើង
<អត់ទេៗ គាត់ជាមិត្តភក្ដិរបស់ខ្ញុំទេ>រាងស្ដើងក៏ប្រញាប់ប្រកែកភ្លាមៗ
<មិត្តក៏មិត្តតោះចូលទៅក្នុងសិនទៅ>គាត់ខ្ជិលរញ៉េរញ៉ៃច្រើនក៏អោយអ្នកទាំង2ចូលទៅក្នុង៕កម្មវិធីខួបកំណើតមួយនេះមិនមែនធំដុំអីទេ មានតែ2,3តុនិងប៉ោងៗសម្រាប់លម្អបន្តិចបន្តួចដោយពួកគាត់ធ្វើតាមជីវភាពរបស់ពួកគាត់
*8:00*
<នេះជុងហ្គុកគេមិនទាន់មកទៀតមែនទេនៀក?>ជីស៊ូព្រួយបារម្ភខ្លាចជុងហ្គុកមិនមកដែលជាហេតុធ្វើអោយគម្រោងការរបស់ពួកគេមិនបានសម្រេច
<នោះមកហើយ...!!!>ដោយនិយាយមិនទាន់បានប៉ុន្មានផងប្រូហ្គុកក៏បានមកដល់ រួចជុងហ្គុកក៏ទៅអង្គុយតុជាមួយជីស៊ូនិងជីនដោយមើលជុំវិញខ្លួន
<នេះលីសាគេមិនមកទេមែនទេ?>ជុងហ្គុកក៏សួរទៅរាងក្រាស់និងរាងស្ដើងបន្ទាប់ពីមិនឃើញលីសា
<គឺ..........>ជីស៊ូធ្វើជាអាក់អ៊ើនឹងឆ្លើយ....៕ស្រាប់តែពេលនោះរាងស្ដើងម្នាក់ពាក់រ៉ូបពណ៌សរដូចទេពធីតាបានដើរចេញមកពីកន្លែងលាក់បាំងខ្លួនមួយដោយមកជាមួយនឹងនំខេកមួយដែរ
<Happy birthday to you!!!!>ម្នាក់នោះគឺគ្មានអ្នកណាក្រៅពីរាងស្ដើងលីសានោះទេ
<Happy birthday to you!!!>ឯរាងក្រាស់នោះមិនដឹងស្មានតែគេsurpriseកូនបងស្រីអ្នកធ្វើការជាមួយជីស៊ូក៏ងើបឈរហើយច្រៀងជាមួយពួកគេ៕រហូតដល់ពេលលីសាដើរមកជិតនាយតែម្ដងទើបនាយដឹងថានំខេកមួយនោះសម្រាប់ខ្លួននាយ
<រីករាយថ្ងៃកំណើតបងសម្លាញ់>លីសានិយាយទៅកាន់ជុងហ្គុកដោយញញឹមយ៉ាងស្រស់
<អោយបង????>រាងក្រាស់ហាក់ភ្ញាក់ផ្អើលជាខ្លាំងក៏សួរបញ្ជាក់ទៅលីសាដោយយកដៃចង្អុលខ្លួនឯង
<អៅ......នេះឯងមិនចាំថ្ងៃកំណើតខ្លួនឯងទេ???>ជីនលឺបែបនេះក៏សួរទៅជុងហ្គុក
<ថ្ងៃកំណើតខ្ញុំ????>ជុងហ្គុកក៏សួរបញ្ជាក់ម្ដងទៀត<ថ្ងៃនេះថ្ងៃទីប៉ុន្មានហើយ?>រួចនាយក៏សួរទៅអ្នកជុំវិញខ្លួន
<គឺថ្ងៃទី13ខែ7>ជីស៊ូក៏ឆ្លើយ
<អូ...មែនហើយថ្ងៃនេះខួបកំណើតខ្ញុំ>មកដល់ពេលនេះទើបប្រូហ្គុកគាត់ដឹងថាថ្ងៃនេះជាខួបកំណើតរបស់ខ្លួន
<បើចាំហើយបួងសួងទៅ>ដើម្បីកុំអោយទានរលាយអស់លីសាក៏អោយសង្សាររបស់ខ្លួនបួងសួង ឯជុងហ្គុកក៏បិទភ្នែកបួងសួងទៅរួចក៏ផ្លុំទាននោះ
<យ៉េ!!!>ពួកគេក៏នាំគ្នាទះដៃអបអរសាទ
<អូនមិនខឹងបងទេហេស?>ជុងហ្គុកក៏សួរទៅលីសា
<ខឹងៗណាស់>លីសាធ្វើមុខជាខឹងតែមើលទៅដូចជាគួរអោយស្រឡាញ់ទៅវិញឯជីស៊ូក៏ទៅយកនំខេកពីដៃលីសាបើមិនចឹងទេខានបានញ៉ាំជាមិនខាន
<បងសុំទោសណា បងលែងធ្វើចរិកចឹងទៀតហើយ>ជុងហ្គុកក៏សុំទោសលីសាដែលខ្លួនបានធ្វើជាងក់ងរ
<អូនស្រឡាញ់បងខ្លាំងណាស់>ដោយលឺសង្សារខ្លួននិយាយសុំទោសលីសាក៏រត់ទៅអោបជុងហ្គុកឯជុងហ្គុកក៏អោបវិញថែមទាំងផ្ដល់ស្នាមថើបនៅលើថ្ងាសទៀតផង
<ពួកឯងធ្វើយ៉ាងម៉េចទើបបានជាយើងមិនដឹងសោះចឹង?>ជុងហ្គុកក៏ងាកទៅសួរកំពូលមិត្តរបស់ខ្លួន
<គឺ.........>
៚សូមរង់ចាំទស្សនាភាគបន្ត៚
ចាំភាគក្រោយចាំដឹងណ៎😂🌚

រឿង និស្ស័យស្នេហ៍Where stories live. Discover now