Part 4:ចែដន្យពេកទេដឹង?

201 21 0
                                    

អានហើយLikeនិងខមិនផងអ្នកអើយ⚔️😗
_____________________________
រឿង និស្ស័យស្នេហ៍
ភាគទី4
រាត្រីដ៏សែនត្រជាក់ខ្យល់បក់ល្វើយៗមានអារម្មណ៍ថាអាកាសធាតុល្អដល់ហើយ តែថា....ល្អតែអាកាសធាតុតែនារីម្នាក់ដែលកំពុងដើរតិចៗតាមដងផ្លូវនេះគឺមិនមានអារម្មណ៍ល្អជាមួយឡើយ៕ដើរបណ្ដើរគិតបណ្ដើរថាតើជីវិតនេះហេតុអីក៏ខ្ញុំពិបាកម្លេស?ពេលណាទើបខ្ញុំអាចរស់ស្រួលដូចគេដូចឯងរស់នៅលើគំនរមាសប្រាក់ដូចគេ?ហេតុអីទេវតាអយុត្តិធម៌យ៉ាងនេះ?តើជាតិមុនខ្ញុំបានធ្វើអីខុសទើបជាតិនេះខ្ញុំវេទនាលំបាកម្លេស?
<ហ្អឹក...ហ្អឹក...ហ្អឹកៗៗ>ដើរសុខៗរាងស្ដើងក៏អង្គុយចោងហោងអោបក្បាលជង្គង់ស្រែកយំតែម្ដង៕សំណាងហើយដែលផ្លូវនេះមិនមានមនុស្សដើរកាត់ព្រោះវារៀងយប់ជ្រៅដែរហើយបើមិនចឹងទេខ្មាសគេស្លាប់ហើយ!!!<ទេវតាមានលឺខ្ញុំហៅទេ??ហេតុអីក៏ជីវិតខ្ញុំមានទុក្ខរហូតចឹងហាស??>រាងស្ដើងក៏ងើបឈរងើយមុខឡើងទៅលើមេឃស្រែកសួរទេវតាហេតុអីក៏ធ្វើបែបនេះដាក់នាងតើនាងខុសអី??បន្ទាប់ពីស្រែកយំអស់មួយសន្ទុះនាងក៏ដើរចេញទៅធ្វើការ ដើរបណ្ដើរជូតទឹកភ្នែកបណ្ដើរ!!!
[ទ្រាំៗសិនទៅកូនតិចទៀតកូនរស់នៅសុខស្រួលវិញហើយ😥]
*ម៉ាត*
<ជីស៊ូឯងមកហើយហេស?ហេតុអីក៏យូរម្លេសថ្ងៃនេះ?>បងស្រីដែលជាអ្នកធ្វើការវេនថ្ងៃបានសួរទៅនាង
<ខ្ញុំទៅជប់លៀងជាមួយមិត្តភក្ដិទើបរៀងយឺតបន្តិច>ជីស៊ូឆ្លើយតបទៅវិញយ៉ាងសមរម្យ
<Emmចឹងបងទៅសិនហើយណាកូនបងនៅចាំឯផ្ទះ>បងស្រីម្នាក់នោះក៏និយាយលាទៅកាន់រាងស្ដើង
<ចា៎>ជីស៊ូក៏អោនគោរពបន្តិចតាមបែបប្រពៃណីកូរ៉េ
<ស្អែកឯងរៀនទេ បើមិនរៀនមកផ្ទះបងហូបបាយមក ស្អែកខួបកំណើតកូនបង>បងស្រីម្នាក់នោះក៏និយាយបបួលរាងស្ដើងទៅកាន់កម្មវិធីខួបកំណើតនៅផ្ទះរបស់គាត់នៅថ្ងៃស្អែក
<ចា៎ ចាំខ្ញុំទៅ>រាងស្ដើងនិយាយយល់ព្រមព្រោះថ្ងៃស្អែកជាថ្ងៃអាទិត្យមិនរៀននោះទេ
<emmបងទៅមែនទែនហើយ>និយាយរួចគាត់ក៏ដើរចេញទៅ ចំណែកឯជីស៊ូក៏រៀបចំប្ដូរសម្លៀកបំពាក់និងរៀបចំម៉ាតដាក់អ៊ីវ៉ាន់និងដកអ៊ីវ៉ាន់ចេញរួចក៏ទៅអង្គុយកន្លែងគិតលុយដើម្បីអានសៀវភៅ
ទីង...ទីង...ទីង
<សួស្ដី>គ្រប់ពេលដែលលឺសម្លេងកណ្ដឹងមួយនេះគឺមានន័យថាមានអ្នកចូលហាងហើយដូច្នេះរាងស្ដើងត្រូវក្រោកឈរដើម្បីគោរពភ្ញៀវដែលបានចូលមក៕តែភ្ញៀវដែលចូលមកបើកឆាករាងស្ដើងនេះគឺភ្ញៀវពិសេស.....ម្នាក់នោះគេគឺប្រូជីនយើងនឹងឯង៕
<សួស្ដី>នាយនិយាយតបទៅវិញយ៉ាងគួសមរួចក៏ដើរទៅយកទឹកដោះគោពីរដបដើរសម្ដៅមករាងស្ដើងដើម្បីគិតលុយ(តិចគិតអីផ្ដេសផ្ដាស😒😂)
ទឺត...ទឺត...ទឺត
រាងស្ដើងស្កេនលេខកូដអ៊ីវ៉ាន់ដើម្បីគិតលុយ!!!
<អស់2.5$>រាងស្ដើងនិយាយតម្លៃសរុបរួចរាងក្រាស់ក៏ដកលុយ3$ទៅអោយនាងរួចនាងក៏អាប់មកវិញ0.5$ តែចម្លែកអីរាងក្រាស់ដើរចេញទៅដោយយកតែទឹកដោះគោមួយដបទុកមួយដបនៅកន្លែងគិតលុយដដែល
<នែ លោកទឹកដោះគោ ភ្លេចយកមែនទេនៀក??>រាងស្ដើងក៏ស្រែកហៅជីនអោយមកយកទឹកដោះគោវិញ
<ខ្ញុំទិញអោយនាង>ជីនមិនមកយកវិញទេថែមទាំងថាអោយនាងទៀត
<ទិញអោយខ្ញុំ???តែ.....>និយាយមិនទាន់ចប់ផងនាងក៏ត្រូវរាងក្រាស់កាត់សម្ដី
<យកទៅ ខ្ញុំឃើញនាងហត់ពេក>ជីននិយាយកាត់សម្ដីរាងស្ដើង
<តែ...ខ្ញុំមិនអាចយកអ៊ីវ៉ាន់ពីភ្ញៀវបានទេ>វាជាបទបញ្ជាអ្នកណាទៅហ៊ានល្មើស?
<ខ្ញុំទិញអោយអ្នកនាងក្នុងនាមជាមិត្តភក្ដិមិនមែនក្នុងនាមជាអ្នកលក់នឹងភ្ញៀវទេ>ជីននិយាយបកស្រាយសមហេតុផលទើបជីស៊ូទទួលយករួចក៏ដើរទៅក្រៅដើម្បីនិយាយគ្នាជាមួយជីនព្រោះនៅក្នុងម៉ាតមានកាម៉េរ៉ាខ្លាចមេឃើញមេកាត់ប្រាក់ខែ
*ខាងមុខម៉ាត*
<លោកមិនទាន់ទៅផ្ទះទេឬ?>ជីស៊ូក៏បានសួរទៅរាងក្រាស់ព្រោះនេះយប់ជ្រៅដែរហើយ
<គឺកំពុងទៅតែឃ្លានទឹកដោះគោពេកក៏ចូលទិញសិនទៅមិននឹកស្មានថាបានជួបអ្នកនាង>ចៃដន្យពេកទេដឹងម៉ាតម៉ាគំនរមកទិញចំម៉ាតជីស៊ូធ្វើការ
<ចឹងផង ហើយមិចក៏លោកទិញអោយខ្ញុំដែរ?>ដោយជីស៊ូគិតថាវាមិនដែលអាណាចៃដន្យដល់ថ្នាក់នឹងនាងក៏សួរមួយសំណួរទៀត
<គឺ...ខ្ញុំឃើញអ្នកនាងធ្វើការហត់ពេកក៏ទិញអោយអ្នកនាងមួយដែរទៅ>ប្រូជីនរៀបគម្រោងការអស់ហើយតាមមិនទាន់ប៉ិនឹងទេជីស៊ូអើយ<ចូលចិត្តទេ?>រាងក្រាស់ក៏សួរទៅកាន់រាងស្ដើងដែលកំពុងឈរភ្លឹកស្ដាប់ចម្លើយ
<ហា?>ដោយស្ដាប់សំណួរជីនមិនយល់ថាចូលចិត្តអីគេអោយប្រាកដ ចូលចិត្តទឹកដោះគោឬមនុស្ស?
<ចូលចិត្តទឹកដោះគេនឹងទេ?>ជីនក៏សួរម្ដងទៀតដោយបន្ថែមពាក្យទឹកដោះគោ
<គឺ...ចូលចិត្តណាស់>ទឹកដោះគោដែលជីនទិញអោយនាងគឺជាទឹកដោះគោដែលនាងចូលចិត្តញ៉ាំបំផុតនាងញ៉ាំវាមួយអាទិត្យម្ដងព្រោះនាងគ្មានលុយគ្រប់គ្រាន់សម្រាប់ញ៉ាំវារាល់ថ្ងៃនោះទេ
<បើចូលចិត្តញ៉ាំទៅ>រាងក្រាស់ស្ដាប់ចម្លើយរួចក៏ញញឹមបន្តិចហើយហុចទឹកដោះគោដែលមានក្នុងដៃអោយទៅនាង
<ខ្ញុំមានមួយហើយ លោកញ៉ាំទៅអោយខ្ញុំធ្វើអីទៀត>នាងស្រាប់តែឆ្ងល់ជាខ្លាំងនៅពេលដែលជីនហុចទឹកដោះគោមកអោយទាំងដែលនាងមានមួយហើយ
<ខ្ញុំលែងចង់ញ៉ាំហើយ>ជីនក៏នៅតែហុចទឹកដោះគោអោយទៅរាងស្ដើងដដែលទោះនាងមិនទាន់ទទួលយកក៏ដោយ
<ចុះមិញក្រែងថាឃ្លាន ឡូវមិចបានជាលែងចង់ញ៉ាំទៅវិញ>រាងស្ដើងរឹតតែឆ្ងល់កាន់តែខ្លាំងទៀត
<គឺ...នែ....កុំសួរច្រើនយកទៅខ្ញុំទៅហើយ>ជីនដោយឆ្លើយដោះសារមិនរួចក៏ចាប់ដៃនាងហើយយកទឹកដោះគោទៅដាក់ពីលើអោយទទួលយករួចក៏ដើរចេញទៅ ដើរមិនបានប៉ុន្មានជំហានផងនាយក៏ងាកក្រោយមកវិញ<ចេញពីធ្វើការម៉ោងប៉ុន្មាន?>
<សួរធ្វើអី?>រាងស្ដើងឆ្ងល់ទៀតហើយថាមកសួរធ្វើអីមានអីពាក់ព័ន្ធនឹងគេដែរ
<គ្រាន់តែចង់ដឹងមិនបានដែរហ៎>នាយក៏ឆ្លើយទៅវិញ
<ម៉ោង10>ជីស៊ូនាងក៏ព្រមឆ្លើយ
<នាងដើរទៅផ្ទះវិញម្នាក់ឯងឬ?>រាងក្រាស់ក៏សួរម្ដងទៀត
<មែនហើយ ចង់អោយដើរជាមួយអ្នកណា?>ជីស៊ូក៏ឆ្លើយតបទៅវិញ
<អត់អីទេចឹងទៅធ្វើការវិញចុះ Bye Bye>សួរអស់ចិត្តអស់ចង់នាយក៏ដើរទៅវិញ
<Bye Bye>រាងស្ដើងក៏និយាយលាទៅនាយវិញរួចក៏ទៅធ្វើការវិញបាត់ទៅ
                           ៚សូមរង់ចាំទស្សនាភាគបន្ត៚
#PoRZaa

រឿង និស្ស័យស្នេហ៍Where stories live. Discover now