Part 1:បុរសក្នុងក្ដីស្រមៃ

954 34 0
                                    

មកហើយៗបងប្អូនជិតឆ្ងាយមកអានរឿងរបស់ខ្ញុំមក😆✌️
____________________________
រឿង និស្ស័យស្នេហ៍🕊️
ភាគទី1
ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺចែងចាំងមកលើផែនដី..ផ្ទៃមេឃដែលបានងងឹតឈឹងរាប់ម៉ោងមកក៏បានភ្លឺអោយឃើញនៅផ្ទៃមឃពណ៌ខៀវស្រស់បំព្រង៕រាងកាយដ៏តូចច្រឡឹងមួយបានភ្ញាក់ដឹងខ្លួនឡើងដោយសារតែពន្លឺព្រះអាទិត្យបានជះមកលើរូបរាងកាយរបស់នាង។បន្ទាប់ពីភ្ញាក់ដឹងខ្លួនហើយរាងស្ដើងក៏ងើបមកអង្គុយពត់ពែនខ្លួនទាំងមុខស្រពោនព្រោះជីវិតនាងរស់ដូចធ្លាក់រណ្ដៅចឹង៕នាងតែងតែចង់គេងៗរហូតមិនចង់ភ្ញាក់ព្រោះកាលណាភ្ញាក់គឺមានរឿងកាលនោះ៕
<យី...មីកូននេះម៉ោងស្មាលនេះហើយនៅដេកទៀត ដេកទាល់តែថ្ងៃចាំងគូទឬយ៉ាងម៉េចហាស៎?>ថាមែនៗនិយាយមិនទាន់បានប៉ុន្មានផងមកភ្លែតតែម្ដង

<ម៉ាក់តែនេះទើបតែម៉ោង6ព្រឹកទេណា៎>នាងនិយាយទាំងសម្លក់ទៅកាន់ម៉ាក់របស់នាង
[ងាប់ហើយ ម៉ែអាណាម៉ោង6ព្រឹកថ្ងៃចាំងគូទ😒😂]

<យើសនាងឯងឡូវផ្គើនហាណ៎ហ៊ានសម្លក់អញទៀត>អ្នកម្ដាយមាត់គ្មានគំរបម្នាក់នេះជេរស្ដីអោយកូនគ្មានប្រណីទាំងដែលខ្លួនជាអ្នកខុស.......

រាងស្ដើងមិននិយាយច្រើនក៏ដើរទៅងូតទឹករៀបចំខ្លួនទៅសាលារៀនដូចសព្វដងបាត់ទៅ៕

រាងស្ដើងដែលត្រូវម្ដាយជេរស្ដីព្រឹកល្ងាចម្នាក់នេះមានឈ្មោះថា Park Jisoo៕នាងជាកូនស្រីតែមួយរបស់អ្នកស្រី Park Sara ដែលរាល់ថ្ងៃនាងត្រូវរៀនផងធ្វើការផងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ តែអ្វីដែលសំខាន់នោះគឺម្ដាយរបស់នាងលេងល្បែងទើបធ្វើអោយនាងត្រូវរកប្រាក់បង់ថ្លៃផ្ទះផង សាលាផង ហើយត្រូវយកប្រាក់ទៅសងបំណុលរបស់ម្ដាយទៀត។

<ទៅរៀនហើយហ៎មីអ្នករៀន>គ្រាន់តែឃើញកូនចេញពីបន្ទប់ភ្លាមក៏ស្រែកជេរភ្លាម

<នេះលុយ>នាងតូចមិននិយាយច្រើនហុចលុយអោយម្ដាយហើយក៏បម្រុងនឹងចេញទៅតែ...

<អញឆ្ងល់ណាស់ ម៉េចង៉ែងមិនព្រមឈប់រៀនទៅធ្វើការទៅ មិនបានលុយច្រើនជាង>គាត់និយាយបណ្ដើររាប់លុយបណ្ដើរ

រឿង និស្ស័យស្នេហ៍Where stories live. Discover now