អោយមួយភាគទៀតចុះទាន់អារម្មណ៍ល្អ☺️ជួយទៅlike page admin ផងណាព្រោះadminមានគម្រោងចេញរឿងliskookឆាប់ៗនេះ
👉 https://www.facebook.com/novelmeyza/
__________________________
រឿង និស្ស័យស្នេហ៍(ភាគទី6)
បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចយុងគី ជីអ៊ុននិងជីន ក៏បានមកអង្គុយនៅលើសាឡុង៕
<ជីនហា ឯងរៀនចប់ហើយគួរទៅជួយការងារក្រុមហ៊ុនខ្លះទៅ>លោកយុងគីដែលជាឪពុកក៏អោយកូនប្រុសទៅជួយការងារក្រុមហ៊ុនផលិតហ្គេមព្រោះគាត់ក៏រៀងចាស់ដែរហើយ
<ខ្ញុំមិនទាន់ចង់ធ្វើទេប៉ា ខ្ញុំចង់រកប្អូនស្រីអោយឃើញសិន ព្រោះវាជារបស់នាង>ពេលជីននិយាយបែបនេះធ្វើអោយយុងគីនិងជីអ៊ុនមើលមុខគ្នា
<ជីន ពួកកូនជាបងប្អូនបង្កើតនឹងគ្នាណា ក្រុមហ៊ុនចែកគ្នាគ្រប់គ្រងទៅណាកូន វាមិនមែនជារបស់ស៊ូយ៉ា(Sooyaa)ទាំងអស់នោះទេ>ជីអ៊ុនជាម្ដាយពេលលឺកូននិយាយបែបនេះក៏ព្យាយាមពន្យល់កូនប្រុស
<មែនហើយកូន ប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នាទោះបីពេលនេះស៊ូយ៉ាគេមិននៅជាមួយពួកយើងក៏ដោយ>ដោយលឺប្រពន្ធនិយាយដូចនេះយុងគីក៏ពន្យល់បន្ថែមទៀត
<ម៉ាក់ប៉ា ខ្ញុំនឹកប្អូនណាស់ ខ្ញុំចង់ជួបមុខស៊ូយ៉ា!!>បន្ទាប់ពីស្ដាប់ការបកស្រាយរបស់ម្ដាយឪពុកហើយនាយក៏ទៅអោបលោកប៉ាអ្នកម៉ាក់ជាទីស្រឡាញ់របស់ខ្លួនហើយពួកគាត់ក៏អោបលួងលួមនាយដូចគ្នា
ស៊ូយ៉ាជាអ្នកណា????ពាក់ព័ន្ធអីជាមួយពួកគេ??គីម ស៊ូយ៉ាជាកូនស្រីពៅរបស់លោកយុងគីនិងអ្នកស្រីជីអ៊ុនហើយក៏ត្រូវជាប្អូនស្រីបង្កើតរបស់ជីនដូចគ្នា។ស៊ូយ៉ាបានបាត់ខ្លួនតាំងពីនាងអាយុ10ខែពេលនោះជីនទើបតែអាយុ2ឆ្នាំប៉ុណ្ណោះ ដោយពេលនោះពួកគេទាំងបួននាក់បានធ្វើដំណើរកម្សាន្តនៅក្នុងសួនឧទ្យានមួយដោយយុងគីបានអូសរទេះកូនស្រីពៅរបស់ខ្លួនដោយមាននាងតូចនៅក្នុងនោះឯជីនត្រូវបានជីអ៊ុនដឹកដៃ៕តែជាយថាហេតុបានកើតឡើងនៅពេលនោះគឺមានបុរសវ័យចំណាស់ម្នាក់បានដើរដួលទើបត្រូវអោយយុងគីទៅជួយគ្រាគាត់ឡើងមកវិញហើយទុករទេះកូនស្រីចោលឯជីអ៊ុនរវល់តែស្លុងអារម្មណ៍ក៏ត្រូវបានអាមនុស្សរោគចិត្តយករទេះកូនស្រីខ្លួនទៅបាត់៕ពួកគេខំស្វែងរកយ៉ាងណាក៏មិនឃើញ ប្ដឹងប៉ូលីសផងតែក៏នៅតែរកមិនឃើញ៕អស់រយៈពេល22ឆ្នាំហើយដែលពួកគេខំស្វែងរកកូនស្រីដែលបាត់ខ្លួនតែនៅតែរកមិនឃើញបាត់ស្រមោលសូន្យឈឹង។
_skip_
@បណ្ណាល័យ
<ហូយ ធុញណាស់!!!!!>នាងតូចលីសាបានត្អូញត្អែរនឹងprojectរបស់ខ្លួនធ្វើអោយជីស៊ូក្រវីក្បាល
<ហើយចុះឯណាជុងហ្គុក??>ជីស៊ូក៏បានសួរទៅរាងស្ដើងអំពីសង្សាររបស់នាងព្រោះការងារធ្វើបីនាក់ឃើញតែពីរនាក់
<ងរ ខឹងយើងយប់មិញ លួងមួយយប់ហើយមិនបាត់ខឹងសោះ>លីសានិយាយហើយធ្វើមុខស្អុយប៉ែនៅពេលដែលសង្សារខ្លួនងរហើយលួងមិនបាត់ដោយសារតែរឿងបង្អាប់ឃើញដង្កូវរត់ចោលស្រីៗ ចេះតែនាំគ្នាបង្អាប់គ្នាទៅកើត!!ជីស៊ូលឺបែបនេះពិតជាឈឺក្បាលខ្លាំងណាស់ក៏ទាញយកទូរស័ព្ទហើយខលទៅជុងហ្គុក
~Calling~
Jk x Jisoo
<នែ ជុងហ្គុកមិនមកធ្វើ assignment ទេ???>គ្រាន់តែលើកភ្លាមជីស៊ូសួរភ្លែតតែម្ដង
<មិនចង់ទៅទេ>ជុងហ្គុកសម្លេងស្មើរៗដូចខឹងខ្លាំងណាស់
<បើមិនមកមិនបាច់យកពិន្ទុទេរៀនឆ្នាំទី4មួយឆ្នាំទៀតទៅ>ជីស៊ូក៏គម្រាមដំឡើងសម្លេងធ្វើអោយជុងហ្គុកភ័យ
<អូខេ ទៅក៏បាន!!!>ដោយខ្លាចការគម្រាមរបស់រាងស្ដើងជុងហ្គុកក៏យល់ព្រមមករួចក៏បិទទូរស័ព្ទ
~End~
<យ៉ាងម៉េចដែរមកទេ?>គ្រាន់តែចប់ការសន្ទនាភ្លាមលីសាក៏សួរភ្លាម
<គឺមកនឹងហើយ>ជីស៊ូធ្វើមុខមានអំនួតលើខ្លួនឯង
<ឆើស>លីសាឃើញចឹងភ្លាមក៏សម្លក់ឡើងចង់ជ្រុះគ្រាប់ភ្នែក
*20នាទីក្រោយមក*
រាងក្រាស់ក៏បានមកដល់រួចក៏ទៅអង្គុយជិតជីស៊ូធ្វើអោយលីសាខកចិត្តមិនស្ទើរ៕នេះគេខឹងលីសាដល់ថ្នាក់នេះផងឬ?គ្រាន់តែមិនកាន់ជើងសោះខឹងនោះខឹង!!!!
<នេះធ្វើដល់ណាហើយ?>ជុងហ្គុកក៏សួរទៅជីស៊ូ
<គឺដល់.......>
<Coding system!!!>ជីស៊ូរៀបនឹងឆ្លើយហើយលីសាក៏ឆ្លើយកាត់ធ្វើបែបនេះដើម្បីលួងចិត្តប្រូគុក
<ជីស៊ូញ៉ាំអីអត់ខ្ញុំទៅទិញអោយ>ជុងហ្គុកមិនខ្វល់នឹងរាងស្ដើងបែជាងាកមកសួរជីស៊ូវិញ
<យកទឹកសុទ្ធមួយដប>ជីស៊ូក៏ឆ្លើយទៅកាន់រាងក្រាស់វិញ
<អូខេ!!>រាងក្រាស់ក៏ដើរចេញទៅដោយមិនសួរនាងតូចលីសានោះទេ
<នែ ជុងហ្គុកមិចមិនសួរអូនផង!!!!>លីសាស្រែកថាអោយជុងហ្គុកដែលកំពុងដើរចេញទៅតែនាយមិនខ្វល់នោះទេនៅតែបន្តដំណើរទើបត្រូវអោយនាងតូចរត់ទៅតាមលួងពីក្រោយធ្វើអ្នកកំពុងអង្គុយសើចនឹងកាយវិការរបស់ពួកគេ៕
<សើចអីនឹង??>ពេលនោះដែរទេវបុត្រជីនក៏បានមកដល់
<មកតាំងកាលនឹង?>ជីស៊ូឃើញជីនភ្លាមភ្ញាក់ព្រើតតែម្ដងរួចក៏បោះសំណួរសួរទៅកាន់នាយ
<មកមិញនឹង>ជីនក៏ឆ្លើយតាមការពិត
<មកមិនផ្ដល់ដំណឹងអោយសោះ>រាងស្ដើងក៏ថាអោយរាងក្រាស់បន្តិច
<ហាហា ហើយមិញសើចរឿងអីដែរ?>ជីនក៏អង្គុយជិតជីស៊ូរួចក៏សួរសំណួរម្ដងទៀត
<គឺលីសានិងជុងហ្គុកនឹងណា ពីរនាក់នឹងឈ្លោះគ្នារឿងយប់មិញ ហើយលីសាក៏តាមលួងតែជុងហ្គុកនេះណាប្រុសសោះងរសាហាវ>រាងស្ដើងនិយាយបណ្ដើរសើចតិចៗបណ្ដើរធ្វើអោយជីនភ្លឹកមើលសម្រស់នាងមួយសន្ទុះធំ
<អូ...យប់នឹង លោកទៅខួបកំណើតផ្ទះបងស្រីដែលជាអ្នកធ្វើការជាមួយខ្ញុំអត់>រាងស្ដើងក៏បានបបួលជីនទៅមិនមែនបបួលតែជីនទេមិត្តកំហូចទាំងពីររបស់គេក៏ទៅដែរគ្រាន់តែមិនទាន់បបួល
<អ្នកណាទៅខ្លះ?>ជីនក៏សួរទៅជីស៊ូ
<គឺទៅ4នាក់យើងនឹងតែពីរនាក់នោះខ្ញុំមិនទាន់បបួលទេ>គ្រាន់តែលឺបែបនេះភ្លាមជីនក៏មានគំនិតផុសចេញហើយក៏ខ្សឹបប្រាប់ជីស៊ូមើលទៅមុខមាត់ពីរនាក់គេនេះពោរពេញទៅដោយល្បិច៕
៚សូមរង់ចាំទស្សនាភាគបន្ត៚#Zaa
YOU ARE READING
រឿង និស្ស័យស្នេហ៍
Romansaមនុស្ស2នាក់មិនដែលស្គាល់គ្នាសោះបែជាមកស្រឡាញ់គ្នា តែពេលវេលាចេះតែទៅមុខអាថ៌កំបាំងក៏ចេះតែបញ្ចេញមកម្ដងបន្តិចៗ តើពួកគេអាចនឹងបន្តក្ដីស្រឡាញ់ជាមួយគ្នាបន្តទៀតទេនៅពេលដឹងអាថ៌កំបាំងមួយនោះ?តើអាថ៌កំបាំងមួយនោះគឺជាអ្វី?🤔ចង់ដឹងទាល់តែតាមដាន😎 ឈប់សរសេរ😊🙏