Part 2:តើវាជានិស្ស័យមែនទេ?

297 16 0
                                    

បានម៉ាញិបទេណាព្រោះអេតមីនប្រឡង🌚🤏💗
______________________________________
រឿង និស្ស័យស្នេហ៍
ភាគទី2
បន្ទាប់ពីរៀនអស់ជាង3ម៉ោងមក មុខម្នាក់ៗដូចគេយកទៅបាញ់ចឹងគឺថាមុខស្អុយប៉ែម្ដង បើរៀនមិនអោយសិស្សសម្រាកផងនឹង៕
<លោកគ្រូដល់ម៉ោងហើយ>ជុងហ្គុកងើបឈរស្រែកប្រាប់គ្រូដែលកំពុងបង្រៀនព្រោះខ្លាចគាត់ភ្លេច
<អូ មែនហើយ ចឹងយើងបញ្ចប់ត្រឹមនេះចុះណាហើយ assignment កុំភ្លេចធ្វើអោយគ្រូផង លោកគ្រូយកពិន្ទុដាក់ប្រឡងប្រចាំខែហើយធ្វើតាមក្រុមចាស់>បន្ទាប់ពីផ្ដែផ្ដាំរួចគាត់ក៏យកសម្ភារៈរបស់គាត់ដើរចេញទៅ
<ហ៊ើយធុញណាស់ assignmentរហូត អាចាស់មិនទាន់ចប់ផងចូលអាថ្មីទៀតហើយ>នាងតូចលីសាដេកក្រាបលើតុត្អូញត្អែរចំណែកឯជីស៊ូឃើញមិត្តបែបនេះក្រវីក្បាលធុញតែម្ដងសំខាន់បានក្រុមជាមួយនឹងលីសា ជុងហ្គុកទៀត បើមិនស្លាប់ក៏រស់ដែរ
<យើងទៅធ្វើការសិនហើយណា>ជីស៊ូប្រញាប់រៀបចំខ្លួនទៅបណ្ណាល័យដែលនាងធ្វើការជាបណ្ណារក្សពេលថ្ងៃនៅទីនោះ ពេលយប់ធ្វើការនៅម៉ាត
<ទៅញ៉ាំបាយថ្ងៃត្រង់សិនអត់?>លីសាក្រោកពីលើតុមកសួរមិត្តខ្លួន
<អត់ទេ>ជីស៊ូឆ្លើយមកវិញទាំងដៃកំពុងរៀបចំកាតាបញាប់ស្មេ
<ចឹងកុំភ្លេចយប់នេះម៉ោង6នៅsky bar>លីសានិយាយបញ្ជាក់ទៅកាន់ជីស៊ូ
<អើ ដឹងហើយតែបានតែត្រឹមម៉ោង8ទេណាយើងត្រូវទៅធ្វើការ>ជីស៊ូនិយាយបញ្ជាក់ទៅវិញ
<អើក៏បាន>និយាយគ្នារួចសព្វគ្រប់ជីស៊ូក៏ដើរចេញទៅបណ្ណាល័យ ចំណែកលីសានិងជុងហ្គុកពួកគេក៏ទៅញ៉ាំអីដើរលេងបែបគូរស្នេហ៍ដូចសព្វដង
*បណ្ណាល័យ*
បណ្ណាល័យជាកន្លែងស្ងៀមស្ងាត់អ្នករៀនភាគច្រើនចូលចិត្តមកកន្លែងព្រោះវាមានសមាធិក្នុងការរៀនសូត្រហើយនេះក៏ជាមូលហេតុដែលធ្វើអោយតួស្រីចង់មកធ្វើការនៅកន្លែងនេះ ធ្វើការផងរៀនផង ចំណេញពេលវេលា៕
រាងស្ដើងកំពុងដើរអូសរទះសៀវភៅដើម្បីយកទៅដាក់តាមផ្នែកនិងកន្លែងដូចដើមវិញ នាងតូចបម្រុងនឹងដាក់សៀវភៅមួយក្បាលនោះចូលចន្លោះនោះហើយស្រាប់តែ....បានឃើញបុរសនៅក្នុងក្ដីស្រមៃរបស់នាងកំពុងឈរអានសៀវភៅនៅផ្នែកម្ខាងទៀតនៃនាង ដែលអាចអោយនាងមើលមុខគេតាមចន្លោះនោះបានចំៗច្បាស់ៗតែម្ដង៕ភ្លឹកមើលនឹងប្រុសស្អាតក៏ភ្លេចខ្លួនធ្វើអោយសៀវភៅនឹងដៃបានធ្លាក់ចុះ ជាហេតុធ្វើខាងប្រុសដឹងថាមានមនុស្សនៅផ្នែកម្ខាងនៃគេតែគេមិនបានដឹងឡើយថាមានគេលួចមើល៕រួចក៏ដើរទៅមើល៕
<អ្នកនាងកើតអីទេ?>ប្រុសសង្ហារមុខដូចទេវបុត្រពាក់អាវដៃវែងពណ៌ស ខោវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាត់តាយ៉ាងសង្ហារស្រីណាឃើញក៏លង់ស្នេហ៍
<អ...អត់កើតអីទេ>រាងស្ដើងឆ្លើយវិញទាំងទាក់ព្រោះភ័យផងអរផង ឯងបេះដូងនេះវិញលោតញាប់ទៅៗស្ទើរចេញមកក្រៅ
បុរសសង្ហារម្នាក់នោះមានឈ្មោះថាគីម សុកជីន ជាកូនប្រុសតែមួយរបស់លោកប្រុសនិងអ្នកស្រីគីមដែលជាម្ចាស់ក្រុមហ៊ុនបង្កើតហ្គេមដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េ។មិនត្រឹមតែសង្ហារទេជីនថែមទាំងទើបតែរៀនចប់មកពីបរទេសទៀតផង មានសម្រស់ស្រស់ស្អាតហើយ មានចំណេះចេះដឹងខ្ពស់ សំខាន់កូនអ្នកមានទៀតស្រីណាដែលមិនលង់៕
[អាប៉ិនឹងដើរដាក់ស្នេហ៍គេគ្រប់គ្នាមិនថាទាំងតួស្រីទេអេតមីនក៏លង់ដែរ😂]
<អរ...បាទ!!!អ្នកនាងជាបណ្ណារក្សនៅទីនេះមែនទេ?>ជីនសួរទៅអ្នកដែលនៅអ្នកខាងមុខខ្លួន
<ចា៎>ជីស៊ូឆ្លើយទាំងទន់ភ្លន់សុភាពរាបសាសមជានារីខ្មែរ..អាសច្រឡំ នារីកូរ៉េ!!!
<អូចឹងជូនខ្ញុំដើរមើលជុំវិញបណ្ណាល័យនេះផងតើបានទេ?>ជីនសុំអោយជីស៊ូដើរនាំគេមើលជុំវិញបណ្ណាល័យដោយសម្លេងស្រទន់
[មានដៃមានជើងដែរអត់ដើរមើលខ្លួនឯងអោយកូនឆីអញជូនដើរមើល ចង់អូសក្រឡាគេម៉ងប៉ិនឹង😌]
<អរ...ចា៎បានតើ តែខ្ញុំត្រូវរៀបចំសៀវភៅអោយហើយសិន>រាងស្ដើងយល់ព្រមនឹងសំណើងរបស់រាងក្រាស់ទាំងភ័យអរ
<ចឹងចាំខ្ញុំជួយ>ជីននិយាយទៅកាន់ជីស៊ូឡើងគួរអោយស្រឡាញ់តែម្ដងធ្វើអោយបេះដូងខាងស្រីឯណេះវិញលោតខុសចង្វាក់...........មួយសន្ទុះក្រោយមកពួកគេក៏រៀបចំសៀវភៅរួចរាល់ហើយរាងស្ដើងក៏ធ្វើតាមពាក្យសម្ដីរបស់គេគឺត្រូវជូនបុរសសង្ហារជីនដើរមើលជុំវិញបណ្ណាល័យ៕
<អ្នកនាងធ្វើការនៅទីនេះយូរហើយមែនទេ?>ដើរសុខៗដោយស្ងាត់ពេកទើបជីនប្រុសស្អាតផ្ដើមសួរទៅនាងតូចមុន
<ជិតបាន4ឆ្នាំហើយ(ធ្វើតាំងពីឆ្នាំទី1)>ជីស៊ូឆ្លើយទៅជីនដោយមិនហ៊ានមើលមុខចំ
<ចឹងបានមិនដែលឃើញ>ជីនក៏និយាយបណ្ដើរដើរបណ្ដើរ
<លោកធ្លាប់មកទីនេះមែនទេ?>ជីស៊ូសួរបកទៅវិញ
<គឺធ្លាប់មកកាលរៀននៅវិទ្យាល័យ>ជីនឆ្លើយទៅរាងស្ដើងវិញដោយសម្លឹងមើលមុខនាងតូចពីចំហៀង សម្រស់របស់នាងគ្មានអ្នកណាប្រៀបដូចញញឹមក៏ស្រស់ទៀតធ្វើអោយជីនភ្លឹកមើលតែម្ដងដកភ្នែកមិនរួច
<លោក...លោក....>ជីស៊ូព្យាយាមហៅអារម្មណ៍របស់ជីនមកវិញ
<អរ..បាទៗ>ជីនភ្ញាក់ដឹងខ្លួនដកភ្នែករួចពីនាងពេលដែលនាងហៅគេ
<នេះលោកភ្លឹកមើលអី?>រាងស្ដើងធ្វើបែបឆ្ងល់ៗព្រោះទីនេះគ្មានអ្វីដែលគួរអោយភ្លឹកមើលនោះទេ
[ភ្លឹកមើលសម្រស់កូនឆីឯងនឹង😁]
<អត់បានភ្លឹកមើលអីទេ>ជីនញឹមៗដាក់ជីស៊ូដោយខ្មាសអៀន
<ចឹងដើរមើលទៀតទៅ>ជីស៊ូដោយមិនដឹងអីក៏ជឿនឹងជីនទៅ
[Crគេនិយាយហើយមិនអោយជឿមិចយី😒]
                                       ៚សូមរង់ចាំទស្សនាភាគបន្ត៚
អេតមីននឹងព្យាយាមសរសេរអោយទាន់ស្អែកមួយភាគទៀតចាំមើលណាណប់ចិត្ត🥺💗

រឿង និស្ស័យស្នេហ៍Where stories live. Discover now