អត់ដឹងនិយាយអី🌚✌🏿
___________________
រឿង និស្ស័យស្នេហ៍
ភាគទី8
*ស្រមៃ*
បន្ទាប់ពីជីស៊ូនិងជីនខ្សឹបខ្សៀវហើយជីស៊ូក៏បានឆាតទៅលីសាដើម្បីអោយចូលក្នុងគម្រោងមួយនេះដោយអោយលីសាធ្វើជាខឹងនឹងជុងហ្គុកដើម្បីអោយជុងហ្គុកឈប់ខឹងនិងដើម្បីsurpriseខួបកំណើតផងដែរ។
*បច្ចុប្បន្ន*
<អ្នកណាអ្នកផ្ដើមគំនិត?>ជុងហ្គុកបន្ទាប់ពីដឹងរឿងសព្វគ្រប់ហើយក៏សួរទៅជីស៊ូនិងជីន
<គឺយើង!!>ជីនក៏ចង្អុលមកខ្លួនឯង៕កូនប្រុសដើមទ្រូង5ហត្ថគេត្រូវតែទទួលខុសត្រូវនូវអ្វីដែលគេបានធ្វើ
<Errr អរគុណវើយដែលនៅចាំខួបកំណើតយើង>ស្មានតែគេស្ដីអោយតាមពិតអរគុណសោះ
<មិនចាំមិចបាន>ជីនក៏ធ្វើជាមានអំនួតលើខ្លួនឯង
<ពេលនេះកម្មវិធីរួចសព្វគ្រប់អស់ហើយ ខ្ញុំសុំទៅផ្ទះមុនហើយ>ដោយឃើញថាកម្មវិធីបានចប់អស់ហើយ ជីស៊ូក៏ស្នើសុំទៅផ្ទះ
<ចាំខ្ញុំជូនទៅ>លឺជីស៊ូនិយាយដូចនេះជីនក៏ស្នើសុំខ្លួនជាអ្នកជូនជីស៊ូទៅផ្ទះ
<អីយ៉ាៗ>លឺជីនស្នើសុំបែបនេះលីសានិងជុងហ្គុកក៏ចាប់ផ្ដើមសង្ស័យ
<គឺ....គេមកជាមួយយើងៗត្រូវតែមានទំនួលខុសត្រូវចឹងហើយ>ជីនក៏ឆ្លើយបកស្រាយទាំងអាក់អ៊ើ
<ចឹងហ៎>ជុងហ្គុកក៏ឆ្លើយតបទៅវិញដោយមិនសូវជឿ
<កុំprivateណាមិនល្អទេ>លីសាក៏មើលមុខរាងក្រាស់និងរាងស្ដើងព្រមទាំងយកម្រាមដៃចង្អុលមកក្រវីតិចៗ
<ហ៉ើយ បានហើយ ខួរក្បាលពីរនាក់ឯងកុំគិតរឿងអត់ប្រយោជន៍ច្រើនពេក>ដោយទ្រាំស្ដាប់តទៀតមិនបានជីស៊ូក៏លូកមាត់មកនិយាយម្ដង
<ឆើស>លីសានិងជុងហ្គុករឹតតែមិនខ្វល់ថែមទាំងឈរក្រព័ទ្ធដៃទៀតផង ឯជីស៊ូនិងជីនឃើញដូចនេះក៏ក្រវីក្បាលតិចៗ
<ខ្ញុំទៅសិនហើយណាបង>ជីស៊ូក៏និយាយលាទៅកាន់បងស្រីអ្នកធ្វើការជាមួយនាង
<តោះទៅលោក!!!>រួចជីស៊ូក៏និយាយបបួលជីនដើរចេញទៅ
<តោះ>ហើយពួកគេទាំងពីរក៏ដើរចេញទៅឡានដើម្បីធ្វើដំណើរ
*តាមផ្លូវ*
ក្នុងឡានគឺស្ងាត់ជ្រងំគ្មានអ្នកណាហាមាត់និយាយនោះទេ៕កំពុងតែជិះសុខៗឡានក៏បានបញ្ឈប់ដំណើរ
<លោកឈប់ធ្វើអី?>ដោយឃើញថាមិនទាន់ដល់ផ្ទះខ្លួនផងក៏ងាកទៅសួរជីន
<នៅក្នុងឡាននឹងហើយខ្ញុំទៅក្រៅមួយភ្លែតកុំភ្លេចlockឡានផងពេលខ្ញុំមិននៅ>ជីននិយាយផ្ដែផ្ដាំរួចក៏ចេញពីឡានទៅបាត់ដោយមិនដឹងថាទៅណានោះទេ
*10នាទីក្រោយមក*
ជីនក៏បានចូលក្នុងឡានវិញដោយក្នុងដៃមានយួរថង់ដាក់ទឹកដោះគោ2ដបទៀតផង
<ណេះ យកទៅ>ចូលក្នុងឡានបានអង្គុយស្រួលបួលរាងក្រាស់ក៏យកទឹកដោះគោមួយដបហុចទៅអោយជីស៊ូ ជាពិសេសទឹកដោះគោនឹងជាទឹកដោះគោដែលជីស៊ូចូលចិត្តញ៉ាំបំផុត
<ចេញទៅមិញនឹង ទៅទិញទឹកដោះគោនឹងមែនទេ?>រាងស្ដើងក៏សួរទៅជីន
<គឺ...ខ្ញុំទៅបន្ទប់ទឹក..ហើយក៏ឈានចូលទិញមកនឹងហា>ជីនក៏និយាយបកស្រាយ
<ចឹងទេអី>ស្ដាប់ការបកស្រាយរួចហើយជីស៊ូក៏ទទួលយកទឹកដោះគោពីដៃរបស់ជីនយកមកញ៉ាំដោយទឹកមុខយ៉ាងមានក្ដីសុខ ឯរាងក្រាស់ឃើញគេមានក្ដីសុខនាយក៏មានក្ដីសុខដូចគ្នា បន្ទាប់មកពួកគេក៏បន្តដំណើរទៅមុនបន្តទៀត
•កំពុងធ្វើដំណើរ
<លោកមិនញ៉ាំទេហ៎?>ដោយឃើញជីនបន្តដំណើរទៅមុខទៀតមិនញ៉ាំទឹកដោះគោនាងក៏ចោទសួរ
<មិនសូវឃ្លាន!!>ជីនក៏តបទៅរាងស្ដើងវិញដោយមិនមើលមុខ
<នេះញ៉ាំទៅ>រាងស្ដើងក៏ប្រញាប់យកទឹកដោះគោមួយដបទៀតដាក់ទុយោអោយជាស្រេចរួចហុចទៅអោយរាងក្រាស់
<ខ្ញុំមិនឃ្លានទេនាងញ៉ាំទៅ>ជីនក៏បដិសេធមិនព្រមទទួលទឹកដោះគោថែមទាំងអោយវាមកនាងទៀត
<ញ៉ាំទៅ!!!!>ដោយទ្រាំមិនបានរាងស្ដើងក៏យកទុយោមកបញ្ចុករាងក្រាស់តែម្ដងកុំឲ្យចូលចិត្តបដិសេធពេក
<ខក់ ខ្ញុំស្លាប់ឡូវហើយ!!!>មិញនឹងរាងស្ដើងមិនមែនបញ្ចុកធម្មតាទេគឺបុកយកតែម្ដងធ្វើឲ្យជីនខក់មិនស្ទើរ
<នឹងហើយ ស្រាអញ្ជើញមិនចង់ ចង់ស្រាពិន័យ>ជីស៊ូក៏ឆ្លៀតស្ដីអោយជីនបន្តិចទៀត
<បើចង់អោយខ្ញុំញ៉ាំ បញ្ចុកខ្ញុំទៀតមក>ជីនធ្វើមុខច្រឡឺមទៅជីស៊ូ
<ហេតុអីខ្ញុំត្រូវបញ្ចុក?>រាងស្ដើងក៏បែខ្លួនទៅកញ្ចក់វិញព្រោះមិនអាចមើលមុខដ៏ច្រឡឺមរបស់ជីនបានឡើុយ
<ខ្ញុំកំពុងបើកឡានមានដៃឯណាទៅកាន់ទឹកដោះគោញ៉ាំនោះ!!>ជីននិយាយបានសមស្រប ជីស៊ូក៏យកទឹកដោះគោទៅបញ្ចុកដោយមិនមើលមុខជីនទេចេះតែញុកៗទៅធ្វើអោយជីនលេចចេញនូវស្នាមញញឹមបន្តិច
*20នាទីក្រោយមក*
បន្ទាប់ពីធ្វើដំណើរអស់រយៈជាយូរមកពួកគេក៏បានធ្វើដំណើរមកដល់ផ្ទះរបស់ជីស៊ូ
<លោកឈប់នៅទីនេះហើយមិនបាច់ចូលទៅទេ!!>ជីស៊ូក៏ប្រាប់អោយអោយជីនឈប់នៅច្រកចូល
<ហេតុអី?>ជីនក៏បានសួរមូលហេតុ
<មិនបាច់ដឹងទេ ធ្វើតាមខ្ញុំនិយាយទៅ>រាងស្ដើងមិនបកស្រាយច្រើនឆ្លើយហីៗហើយក៏ចេញពីឡានដើរទៅបាត់ ឯជីនក៏មិនខ្វល់ច្រើនអីដែរក៏បន្តដំណើរទៅផ្ទះរបស់ខ្លួន
៚ផ្ទះជីស៊ូ
<ទើបមកពីណាតាំងយប់អាធ្រាត្រនឹងក្រែងថ្ងៃនេះមិនធ្វើការណាហី>គ្រាន់តែឈានដើរចូលផ្ទះភ្លាមសម្លេងម្ដាយរបស់នាងក៏បានបន្លឺឡើង
<ខ្ញុំរៀន!!>ជីស៊ូឆ្លើយបណ្ដើរដោះស្បែកជើងបណ្ដើរ
<រៀនឬលក់ខ្លួន??>អ្នកស្រីសារ៉ាក៏ឈរក្រព័ទ្ធដៃនិយាយតិះដៀលកូនខ្លួន
<......>ជីស៊ូមិននិយាយអីច្រើននោះទេតែកែវភ្នែកនាងពិតជាខឹងនឹងពាក្យមួយម៉ាត់នេះខ្លាំងណាស់
<យ៉ាងម៉េចខឹងឬ??នែ បើលក់ខ្លួនណាត្រូវយកអាណាអ្នកមានហើយត្រូវចេះប្រើមាយាស្រ្តីទាក់ចិត្តពួកនឹងយកលុយអោយបានច្រើនៗយកមកអោយយើងចាយ>សារ៉ាក៏និយាយរៀបរាប់ដោយទាំងកាយវិការ
<ធ្លាប់លក់ខ្លួនមែនទេបានដឹងយ៉ាងនេះ?>ជីស៊ូតបទៅមួយម៉ាត់ធ្វើអោយសារ៉ាស្ទើរក្អួតឈាម
<នេះ..នាងឯង!!!!>ពេលលឺកូនខ្លួននិយាយដូច្នេះសារ៉ាក៏យាដៃរកទះរាងស្ដើងតែត្រូវរាងស្ដើងចាប់ជាប់
<ខ្ញុំធំហើយមិនអោយអ្នកវៃខ្ញុំដូចមុនទេ ហើយត្រូវចាំទុកខ្ញុំមិនមែនស្រីខាតលក្ខណ៍ដូចជាអ្នកនោះទេ>ជីស៊ូក៏និយាយស្ដីអោយម៉ាក់របស់នាងហើយក៏ដើរចេញទៅសម្រាកបាត់ទុកអោយអ្នកស្រីសារ៉ាឈរអង្អែលដៃដែលជីស៊ូបានចាប់អម្បែញមិញ។
[អោយចឹងឡើងកូនម្ដាយ😎🤟🏿]
_______________
To be continue~~#Zaa
YOU ARE READING
រឿង និស្ស័យស្នេហ៍
Storie d'amoreមនុស្ស2នាក់មិនដែលស្គាល់គ្នាសោះបែជាមកស្រឡាញ់គ្នា តែពេលវេលាចេះតែទៅមុខអាថ៌កំបាំងក៏ចេះតែបញ្ចេញមកម្ដងបន្តិចៗ តើពួកគេអាចនឹងបន្តក្ដីស្រឡាញ់ជាមួយគ្នាបន្តទៀតទេនៅពេលដឹងអាថ៌កំបាំងមួយនោះ?តើអាថ៌កំបាំងមួយនោះគឺជាអ្វី?🤔ចង់ដឹងទាល់តែតាមដាន😎 ឈប់សរសេរ😊🙏