ភាគទី4: រួចផុតគ្រោះភ័យ

653 39 0
                                    

  «ជួយ...ជួយផង»
   ជុងគុក ស្រែកទាំងសម្លេងខ្សាវៗ ពេលនេះខ្លួន ប្រាណរបស់គេកំពុងតែត្រូវប្រុសម្នាក់នេះលូកលាន់ជិតបានសម្រេច ហើយកញ្ចឹងករបស់គេពពេញទៅដោយស្នាមដែលនាយបានបន្សល់ទុក។ 
   ឌឹប...ព្រូស...!!!
  បុរសម្នាក់នោះត្រូវដួលអុកគូទទាំងអស់ជំហរ ពេលកម្លាំងជើងរបស់មនុស្សប្រុសណាក៏មិនដឹង មកទាក់គេពីក្រោយឲ្យដួលដាច់ផ្ងារថយ ក្រោយ។
  «ក្មេងតូច ឆាប់ក្រោកឡើងមក»
   បុរសនោះជួយគ្រារាងតូចឲ្យងើបឡើង ហើយគ្រារាងតូចឲ្យអង្គុយមួយកន្លែង រួចនាយងាកមកចាត់ ការអ្នកដែលធ្វើបាបក្មេងប្រុសតូចមិញនេះ។
  «ឯងជាអ្នកណា? មកចេះដឹងរឿងយើងធ្វើស្អី? ចង់ត្រូវថ្នាំខ្លាំងមែនទេ?» បុរសទី១ នោះងើបឈរឡើងចង្អុលប្រុសម្នាក់ដែលជួយរាងតូច។
  «យើងជាអ្នកណាមិនសំខាន់ សំខាន់ឯងមិនគួរធ្វើរឿងស្មោកគ្រោកលើក្មេងម្នាក់ហ្នឹងទេ»
  «ចេះដឹងខ្លាំងណាស់ហ្ហេស? បាន!!!»
   ពួកគេទាំងពីក៏ប្រទាក់វ៉ៃគ្នាចុះឡើង តែយ៉ាងណាបុរសទី១នោះក៏មិនអាចឈ្នះបុរសដែលមកជួយរាងតូចបានឡើយ ទើបធ្វើឲ្យគេរត់គេចខ្លួនព្រោះតែវ៉ៃមិនឈ្នះ។
  «ឯងមិនអីទេហ្ហេស?»
   បុរសនោះបន្ទន់ជង្គង់ចុះ ដោយនាយសួរទៅរាងតូចដោយក្តីបារម្ភ។
   ពេលដែលគេដើរឆ្លងកាត់ទីនេះ គេបានឮសម្លេងល្វើយៗស្រែកឲ្យជួយ ទើបគេដើររកតាមប្រភពសម្លេងនោះ ឃើញថាកំពុងតែមានក្រុមជនពាលមួយក្រុមចង់រំលោភក្មេង ទើបគេរហ័សរត់មកជួយដោយចាត់ការអ្នកនៅយាមផ្លូវខាងមុខអស់ហើយ ទើបគេមកចាត់ការមេឃ្លោងម្តង។
  «ខ្ញុំខ្លាច!! ហ៊ឹក..ៗៗ»
   ជុងគុក មិននិយាយអ្វី ប៉ុន្តែគេហក់ឱបករបស់នាយជាប់ ដោយមិនគិតថាបុរសនោះជាមនុស្សអាក្រក់ឡើយ បើសិនជានាយជាមនុស្សអាក្រក់មែន នាយក៏មិនមកជួយគេដែរ។
  «អស់អីហើយ កុំយំអី»
   អ្នកកម្លោះឱបតបរាងតូចវិញ ដោយដៃរបស់គេអង្អែលខ្នងរាងតូចថ្នមៗ ក្មេងម្នាក់នេះយំញ័រខ្លួនអស់ទៅហើយ ប្រហែលជាភ័យខ្លាចខ្លាំងហើយមើលទៅ។
  «អរគុណបងប្រុសខ្លាំងណាស់ ដែលបានជួយខ្ញុំពីក្រុមជនពាលទាំងនោះ» ជុងគុក ងើបមុខឡើងប្រលែងនាយចេញពីការឱបវិញ ដោយអោនគោរពនាយជាការអរគុណ។
  «មិនអីទេ!! មិចក៏ឯងដើរខាងក្រៅតែម្នាក់ឯងបែបនេះ? នេះយប់ជ្រៅហើយ មិចក៏មិនទៅផ្ទះ»
    នាយសួរទៅរាងតូចទាំងជ្រួលចិញ្ចើមចូលគ្នា ក្មេងម្នាក់នេះនៅសាលាតែម្នាក់ឯង ទាំងដែលពេលនេះគឺជិតពាក់កណ្តាលអាធ្រាតទៅហើយ ហើយថែមទាំងនៅមានឯកសណ្ឋានសិស្ស សាលាទៀត។
  «ហ៊ឹក..ៗៗ ខ្ញុំចាំបងប្រុសរបស់ខ្ញុំមកយកខ្ញុំទៅផ្ទះ» ទឹកភ្នែកក៏ស្រក់ចុះម្តងទៀត នឹកឃើញពាក្យសម្តីដែលនាយប្រាប់គេថានឹងមកយកគេដោយត្រឡប់ទៅផ្ទះវិញជាមួយគ្នា តែគ្មានទេ គេចាំឡើងចង់ពាក់កណ្តាលយប់ទៅហើយ នាយនៅតែមិនទាន់មកទទួលគេទៀត។
   ព្រោះតែការរងចាំនាយ បិះតែធ្វើឲ្យគេជិតត្រូវជនពាលរំលោភបូក តែក៏សំណាងល្អ ដែលមានបុរសជិះសេះសរមកជួយគេទាន់ បើបុរសម្នាក់នេះមកជួយមិនទាន់ទេ គេប្រហែលជាត្រូវខ្ទិចខ្ទីដោយសារតែក្រុមជនពាលអស់ទាំងនោះមិន ខាន។
    «មិនអីទេ ចាំបងជូនឯងទៅផ្ទះ»
   អ្នកកម្លោះញញឹម រួចងើបឈរឡើងចាប់ប្រអប់ដៃរាងតូចទាំងពីរដើរសំដៅទៅឡានរបស់ខ្លួន។
  
    «បងប្រុស!!! បងឈ្មោះអីទៅ?»
   ពេលពួកគេកំពុងតែជិះនៅក្នុងឡាន រាងតូចក៏សួរឈ្មោះរបស់នាយ ដោយសារតែនិយាយគ្នាយូរហើយ គេមិនទាន់ស្គាល់ឈ្មោះនាយនោះទេ។
  «បងឈ្មោះ ជេហូប»
   ជេហូប ក៏ញញឹមដាក់រាងតូច រួចផ្តោតលើការបើកបររបស់នាយវិញ។
    ជុង ជេហូប ជាសិស្សឆ្នាំទី3 គ្រួសាររបស់គេជាគ្រួសារដែលមានស្តុកស្តម្ភបំផុត ឋានះរបស់គេមិនអន់នោះទេ ប៉ុន្តែនាយចូលចិត្តធ្វើខ្លួនបែបធម្មតាៗ ដោយមិនចង់ឲ្យនរណាដឹងពីប្រវត្តិគ្រួសាររបស់នាយឡើយ។
  «ខ្ញុំឈ្មោះ ជុងគុក បងអាចហៅខ្ញុំថាគុកគីក៏បាន» រាងតូចបញ្ចេញស្នាមញញឹមរបស់គេ ធ្វើឲ្យអ្នកកម្លោះភ្លឹកព្រោះតែស្នាមញញឹមមួយនោះ។
  «បាទ»
   ជេហូប ញញឹម ទើបគេងាកទៅមើលផ្លូវវិញ។
   ក្មេងប្រុសម្នាក់នេះពេលញញឹមធ្វើឲ្យបេះដូងរបស់គេលោតញាប់ខ្លាំង ស្នាមញញឹមក្មេងម្នាក់នេះ ពិត ជាមានឥទ្ធិពលមកលើបេះដូងរបស់គេឲ្យញាប់ញ័រដោយគ្រាន់តែពួកគេជួបគ្នាត្រឹមតែមួយពព្រិចភ្នែក។
   មិនយូរប៉ុន្មានអ្នកកម្លោះក៏បើកដល់មុខខនដូររបស់រាងតូច។ ដោយនាយចុះបើកទ្វារឲ្យរាងតូច រួចរាងតូចក៏ចុះមកដោយស្នាមញញឹមជាប់មាត់ ហើយគេក៏និយាយទៅកាន់នាយ៖
  «អរគុណណាស់បងជេហូប!!!»
   ជុងគុក អោនគោរពនាយម្តងទៀត។
  «នេះ!!! ពាក់អាវរបស់បងទៅ»
   ជេហូប ដោះអាវក្រៅរបស់ខ្លួនពាក់ទៅលើខ្លួនរបស់រាងតូច ដោយសារតែអាវរបស់រាងតូចរាងរហែក ព្រោះតែត្រូវជនពាលនោះចាប់ហែក ហើយគេក៏មិនចង់ឲ្យនរណាឃើញស្នាមនៅលើខ្លួនរបស់រាងតូចដែរ។
  «បាទ!!! ចឹងខ្ញុំទៅសិនហើយ ជួបគ្នាថ្ងៃក្រោយម្តងទៀត» ជេហូប ញញឹម ហើយរាងតូចក៏ចូលទៅក្នុងសំដៅទៅខនដូររបស់ខ្លួន។
   ចំណែកឯអ្នកកម្លោះវិញ គេសម្លឹងមើលរាងតូចរហូតផុតកន្ទុយភ្នែក ទើបគេត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
   ក្រាក..!!!!!!
ជុងគុកបើកទ្វារចូលមកខាងក្នុងដៃតូចៗរបស់គេចុចបើកភ្នែកឡើងមក តែក៏ត្រូវភ្ញាក់ពេលឃើញវត្តមានរបស់ថេយ៉ុងអង្គុយនៅលើសាឡុងកំពុងតែសម្លឹងមើលមកគេដោយក្រសែភ្នែកខឹងសម្បារ។
  «ទើបមកពីណា? យប់ស្មើរនេះហើយទើបមកដល់ផ្ទះហ្ហេស?» ថេយ៉ុង ចូលទៅចាប់ដៃរបស់រាងតូចដែលដើរគេចចេញពីគេ ដែលមិនខ្វល់ថាគេអង្គុយរងចាំយូរប៉ុណ្ណាឡើយ។
  «ខ្ញុំមកពីណា ស្លាប់រស់នៅឯណា បងខ្វល់ខ្វាយពីខ្ញុំដែរឬ? បងសួរបែបនេះ បងក្តៅខ្លួនទេដឹង» ជុងគុកញញឹមទាំងរលីងរលោង។
    គេមិនដែលចេញចូលផ្ទះយប់ដូចជានាយឡើយ ហើយនាយសួរបែបនេះមកគេ ដោយសារតែនាយបារម្ភខ្លាចគេមិនលាយទឹកឲ្យងូត មិនធ្វើអាហារល្ងាចឲ្យញាំតែប៉ុណ្ណោះ!! គេអាចទាយដឹង។
  «យើងសួរឯង ឯងគ្មានសិទ្ធសួរបកយើងវិញទេ ផាក ជុងគុក» ថេយ៉ុង រឹតដែលច្របាច់ដៃរាងតូចកាន់តែខ្លាំង គេមិនចូលចិត្តពេលក្មេងម្នាក់នេះនិយាយស៊កសៀតឲ្យគេសោះ។
  «ខ្ញុំហត់ ខ្ញុំចង់សម្រាក!!!»
   ព្រោះតែមិនចង់ឲ្យមានរឿងកាន់តែវែងឆ្ងាយ ទើបគេជ្រើសរើសមិនបកស្រាយសំណួរដែលនាយសួរ គេនៅមិនទាន់បាត់ខឹងដែលនាយមិនព្រមមកយកគេនោះទេ ដូច្នេះគេគ្មានអ្វីត្រូវនិយាយជាមួយនាយទៀតឡើយ។
   «ឯងមិនព្រមប្រាប់យើង ឬមួយខ្លាចយើងដឹងថាឯងទើបមកពីជួបប្រុស!!» ថេយ៉ុង ក្តាប់ដៃខាំមាត់ស្ទើរបែកឈាម គេមើលឃើញស្នាមនៅលើកញ្ចឹងករបស់រាងតូចហើយ ហើយគេក៏ឃើញថារាងតូចមកជាមួយប្រុសដែរមិញនេះ។
  «បើគិតចឹងបងសប្បាយចិត្ត បងគិតបន្តទៀតចុះ» ជុងគុក នៅតែញញឹមលាយទឹកភ្នែកដដែល ពាក្យសម្តីនាយនិយាយមក គេឈឺខ្លាំងណាស់ តែគេក៏មិនតមាត់ គេទុកឲ្យនាយគិតតែម្នាក់ឯង ឲ្យនាយឈ្នះក្នុងការមានរឿងជាមួយគេ គេហត់ក្នុងការបកស្រាយរឿងដែលកើតឡើងខ្លាំងណាស់។

                សូមរងចាំភាគបន្ត...

#ថេយ៍ស៊ី

















💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now