ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ ថ្ងៃនេះជាថ្ងៃថ្មី ដែលជាថ្ងៃចូលរៀននៃសប្តាហ៍ថ្មី ជុងគុកក្រោកឡើងទាំងធីងធោង ព្រោះយប់មិញគេយំពេញមួយយប់ ភ្នែកក៏ហើម ព្រោះគិតតែពីយំ ដោយមិនបានគេងឡើយ។
«ជុងគុក!!»
គ្រាន់តែគេបើកទ្វារភ្លាម ថេយ៉ុងក៏រហ័សដើរមកចាប់ដៃរាងតូចភ្លាម។
«លេងខ្ញុំ!! កុំយកដៃស្មោកគ្រោករបស់លោកមកប៉ះខ្ញុំ» ជុងគុកកន្ត្រាក់របស់នាយចេញមួយទំហឹង ដោយខិតខ្លួនចេញទៅឆ្ងាយពីនាយបន្តិច។
«ជុងគុកស្តាប់បងសិន រឿងម្សិលមិញអូនកំពុងតែយល់ច្រឡំហើយ» ថេយ៉ុងប្តូររហ័សនាមអូនបងភ្លាម ក្រោយពេលដែលគេដឹងចិត្តខ្លួនឯង ថាពេលនេះគេបានបាក់ចិត្តស្រឡាញ់រាងតូចហើយ។
«ខ្ញុំគ្មានអីនិយាយជាមួយលោកទេ មេត្តាចេញពីផ្លូវរបស់ខ្ញុំទៅ» រាងតូចនិយាយមុខស្មើរ បង្គប់ដោយការឈឺចាប់នៅក្នុងទ្រូង ពេលដែលបានឃើញមុខរបស់នាយម្តងៗ។
«អត់ទេ អូនត្រូវស្តាប់បងនិយាយសិន ក្មេងនោះមិនមែនជាកូនរបស់បងទេ អូនជឿបងទៅ»
ផ្លាច់...
មុខរបស់នាយត្រូវងាកទៅម្ខាង ដោយដៃរាងតូចជាអ្នកទះថ្ពាល់របស់នាយមួយកម្លាំងដៃ។
«ថោកទាប កោតចេះនិយាយទៅរួច លោកនិយាយមានដឹងខ្លួនទេ លោកនឹងនាងជាសង្សារនឹងគ្នា បើមិនមែនជាលោកដែលជាឪពុកក្មេង ឲ្យជាអ្នកណាដែលជាឪពុកក្មេងនោះ លោកពិតជាមនុស្សគ្មានទំនួលខុសត្រូវពិតមែន ថេយ៉ុង» ជុងគុកនិយាយទាំងអួលដើមក គេព្យាយាមមិនយំនៅចំពោះមុខរបស់នាយ តែទឹកភ្នែកវានៅតែស្រក់ចុះមកទាល់តែបាន។
«បងនិយាយការពិត បងមិនបានកុហកអូនទេ អូនត្រូវជឿបង» នាយចូលចាប់ដៃរាងតូចម្តងទៀត។
«យើងផ្តាច់ពាក្យទៅ»
រាងតូចមិនតបនឹងសម្តីរបស់នាយ គេដោះចិញ្ចៀននៅលើម្រាមដៃឆ្វេងរបស់ខ្លួនចេញ ចិញ្ចៀននោះគេពាក់វារយះពេលមួយឆ្នាំហើយ គេពាក់វាតែម្នាក់ឯងមករហូត នាយមិនដែលពាក់វាឡើយ។
លើកនេះគេក៏ព្រមធ្វើដូចនាយ ដោយមិនពាក់វាម្តងទៀតនោះឡើយ គេដាច់ចិត្តហើយ គេមិនទ្រាំនៅជាមួយត ទៅទៀតទេ ការឈឺចាប់របស់គេពេល នេះក៏ទប់លែងជាប់ដែរ ការទ្រាំរបស់គេមានកំណត់ ដល់ពេលដែលគេព្រមដោះ លែងខ្លួនឯងក្នុងរណ្តៅឈឺចាប់ដ៏ជ្រៅនេះហើយ។
«ចាប់ពីពេលនេះទៅ ពួកយើងមិនជាប់ ពាក់ព័ន្ធអ្វីជាមួយគ្នាទៀតទេ លោកមានសេរីភាពហើយ លែងមានមនុស្សដូចជាខ្ញុំនៅតាមរករឿងលោក តាមរំខានលោក តាមឲ្យលោកធុញថប់ទៀត ហើយ លោកនឹងមានក្តីសុខ ពេលគ្មានមនុស្សដូចជាខ្ញុំតាមរំខានលោក ពេលចេញពីសាលាវិញ ខ្ញុំនឹងមកយកខោអាវរបស់ខ្ញុំចេញពីទី នេះ លោកមិនបាច់បារម្ភទៀតទេ»
«លោកនៅជាមួយប្រពន្ធកូនរបស់លោកឲ្យមានក្តីសុខចុះ ខ្ញុំសង្ឃឹមថាលោកនឹងមើលថែនាងឲ្យបានល្អ មិនដូចជាខ្ញុំ ដែលលោកធ្វើឲ្យខ្ញុំទឹកភ្នែករាល់ថ្ងៃ »
«ជូនពរឲ្យលោកនឹងនាងស្រឡាញ់គ្នារៀងរហូត លោកត្រូវស្រឡាញ់មើលថែនាងនឹងកូនរបស់លោកឲ្យបានល្អ ហើយកុំគិតចង់បោះបង់ក្មេង ព្រោះវាកើតមកព្រោះក្តីស្រឡាញ់ មិនមែនចាប់បង្ខិតបង្ខំដូចដែលខ្ញុំធ្លាប់ជួប»ជុងគុកតបទាំងទឹកភ្នែកស្រក់ចុះជារឿយៗ ការឈឺចាប់របស់គេ វាដល់ពេលដែលឈប់ធ្វើឲ្យបេះដូងរបស់ខ្លួនឯងដេកត្រាំដក់ជាប់ក្នុងរណ្តៅនេះហើយ ដល់ពេលដែលប្រគល់សេរីភាពឲ្យបេះដូងខ្លួនឯងបានហើយ។
ហើយគេក៏សង្ឃឹមថានាយនឹងមើលថែនាងនឹងកូនឲ្យបានល្អ មិនធ្វើឲ្យនាងឈឺ ចាប់ដូចជាគេទៅចុះ ព្រោះគេធ្លាប់ឈឺដោយសារតែនាយមិនដឹងថាប៉ុន្មានលើកប៉ុន្មានសារ គេមិនចង់ឲ្យមនុស្សដែលនាយស្រឡាញ់ត្រូវឈឺចាប់ព្រោះតែនាយឡើយ។
«អត់ទេជុងគុក!!បងមិនផ្តាច់ពាក្យទេ អូនកុំបែបនេះអី អូនត្រូវជឿបង បងនិយាយសុទ្ធតែជាការពិត ទោះបងធ្លាប់គេងជាមួយនាងជាច្រើនដងក៏ដោយ តែបង-» និយាយមិនទាន់ចប់ រាងតូចក៏និយាយកាត់។
«ខ្ញុំស្អប់លោក ស្អប់ខ្ពើមលោក ស្អប់គ្មានថ្ងៃដែលអាចស្រឡាញ់លោកដូចដើមវិញ ស្អប់លោកជាទីបំផុត ពួកយើងរស់នៅរៀងខ្លួនចាប់ពីពេលនេះតទៅ សង្ឃឹមថាលោកនឹងមិនតាមរំខានខ្ញុំ យកពេលវេលារបស់លោកទៅមើលថែប្រពន្ធកូនរបស់លោកចុះ គីម ថេយ៉ុង»និយាយបានតែត្រឹមនេះ រាងតូចក៏ចាកចេញទៅដោយមិនស្តាប់ពាក្យនាយនិយាយអ្វីទៀតឡើយ។ ពាក្យសម្តីរបស់នាយគេលែងជឿទៀតហើយ នាយនិយាយចេញមកសុទ្ធតែជាពាក្យកុហក គេគ្មានថ្ងៃជឿវាម្តងទៀតឡើយ ព្រោះពាក្យសម្តីរបស់នាយ មិនដែលជាការពិតម្តងណាឡើយ។
រីឯថេយ៉ុងក៏ស្រឡាំងកាំង គាំងសម្តីដែលចង់និយាយបកស្រាយចំពោះរាងតូចហើយ។ រាងតូចនិយាយដោយទឹកមុខស្មើរធេង បញ្ជាក់ថាមិនបានលេងសើច ដូចជាពេលមុនៗទៀតឡើយ ម្តងនេះគេច្បាស់ជាបាត់បង់រាងតូចទៅមែនទែនហើយ។
«ហេតុអី ហេតុអីក៏មិនស្តាប់បងបកស្រាយសិន ហេតុអីអូនមិនជឿបងនិយាយ ហេតុអីទៅជុងគុក?» គេលុត ជង្គង់ចុះដួលនៅលើឥដ្ឋទាំងអស់ជំហរ។
ម្តងនេះគេកំពុងតែឈឺចាប់ហើយ ឈឺចាប់ព្រោះតែទង្វើរបស់គេខ្លួនឯងដែលសាងវាឡើងមក។ គេចេះឈឺចាប់ពេលដែលរាងតូចមាន បំណងចាកចេញពីគេ គេយល់អារម្មណ៍មួយនេះហើយ ពេលមនុស្សដែលយើងស្រឡាញ់មិនជឿពាក្យសម្តី មិនខ្វល់ខ្វាយជាមួយនឹងយើង ថាវាមានអារម្មណ៍បែបណា វាឈឺចាប់ ឈឺខ្លាំងបំផុត ទាំងដែលគេមិនដែលមានអារម្មណ៍ឈឺបែបនេះពីមុនមកឡើយ។
#Skip
«ហេតុអីក៏ធ្វើមុខមិនស្រស់បែបនេះ ឯងកើតអីមែនទេ?» លីងឈីដែលអង្គុយញាំបាយជាមួយជុងគុក សួរទៅកាន់មិត្តទាំងបារម្ភ។ តាំងពីរៀនរហូតដល់ពេល សម្រាក ជុងគុកមុខមិនស្រស់តាំងពីចូលមកដល់ទីធ្លាឯណ្ណោះ។
«អត់កើតអីទេ គ្រាន់តែគិតរឿងបន្តិចបន្តួច ណាមួយយប់មិញយើងគេងមិនលក់ ទើបក្រោកឡើងរាងវិលមុខបន្តិច»ជុងគុកព្យាយាមបញ្ចេញស្នាមញញឹម តែវាជាស្នាមញញឹមលាក់ទុក្ខសោកដែលទើបតែកើតឡើង។
«បើឯងមិនស្រួលត្រង់ណា អាចប្រាប់យើងបាន យើងរីករាយនឹងស្តាប់ទុក្ខកង្វល់របស់ឯង នឹងជួយផ្តល់កម្លាំងចិត្តឯងរហូត»
«អរគុណឯងណាស់លីងឈី យើងមិនអីពិតមែន ឯងកុំបារម្ភអី» គេនូវតែខំរក្សាស្នាមញញឹមដដែល។
«ត្រូវហើយ! ឯងនៅខនដូរតែម្នាក់ឯងមែនទេ?»
«មែនហើយ មានអ្វីឬ?» លីងឈីសួរទាំងបាយកំពុងតែណែនមាត់។
«យើងចង់សុំឯងនៅទីនោះមួយរយះពេលសិន ពេលណាដែលយើងរកបានខនដូរថ្មី យើងនឹងចេញ ឯងអូខេអត់?»
«បានតើ យើងកំពុងតែអត់គ្នាស្រាប់ផង នៅជាមួយយើងរហូតក៏បាន មិនបាច់ទៅរកបន្ទប់ថ្មីស្អីទេ នៅជាមួយគ្នាទៅ» នាងនៅតែម្នាក់ឯង បន្ទប់របស់នាងធំខ្លាំងណាស់ នៅតែម្នាក់ឯងនាងអផ្សុក បានជុងគុកដែលជាមិត្តរបស់នាងចង់មកនៅ ជាមួយបែបនេះ នាងសប្បាយចិត្តខ្លាំងណាស់។
«អរគុណឯងម្តងទៀតលីងឈី យើងនឹងរើទៅនៅល្ងាចនេះ ពេលយើងចេញពីសាលាវិញ» ជុងគុកនិយាយទាំងសប្បាយចិត្ត នាងស្រស់ស្អាតហើយ ថែមទាំងចិត្តល្អទៀត។
«ឲ្យយើងទៅយកទេ»
«មិនអីទេ ឯងផ្ញើរទីតាំងកន្លែងឯងមក ចាំយើងទៅដោយខ្លួនឯង» លីងឈីងួកក្បាលយល់ព្រម ទើបពួកគេបន្តញាំអាហាររហូតដល់ម៉ោងចូល រៀនវិញ។
ពេលវេលារៀនក៏ដល់ពេលបញ្ចប់ សំណាងណាស់ព្រឹកនេះគេមិនបាច់ជួបនឹងថេយ៉ុង តែគេក៏គេចមិនផុតដែរ ទៅដល់ខនដូរគង់តែជួបដដែល ពេល នេះមានតែបន់ស្រន់កុំឲ្យបានជួបវត្តមានរបស់នាយតែប៉ុណ្ណោះ។
#Skip
ក្រាកក...
ពេលបើកទ្វារបន្ទប់ អ្វីដែលគេបានឃើញ គឺថេយ៉ុងនឹងបេឡាកំពុងតែឱបថើបគ្នាទៅវិញទៅ មក។
«សុំ...សុំទោសដែលចូលមកកាន់ចង្វាក់» រាងតូចរហ័សអោនសុំទោសផ្ជាប់ជាមួយនឹងទឹកភ្នែក។
«ជុងគុក!! មិនដូចដែលអូនបានឃើញទេ គឺបង-» ថេយ៉ុងនិយាយមិនទាន់ចប់ បេឡារហ័សឆ្លើយតបជំនួសនាយ៖
«ចាប់ពីពេលនេះទៅ យើងមកនៅទីនេះ នៅជាមួយប្តីរបស់យើង ឯងគួរតែរៀបចំខោអាវចាកចេញទៅ ព្រោះប្តីប្រពន្ធគេត្រូវការពេលផ្ទាល់ខ្លួននៅជាមួយគ្នា អ្នកស្នាក់អាស្រ័យដូចឯងគួរតែចេញពីទីនេះទៅ»បេឡាឈរញញឹមពេប ជ្រាយដោយតោងដៃរបស់នាយយ៉ាងស្អិត ទោះ ជានាយព្យាយាមរើក៏គេចមិនផុតពីក្រញាំដៃរបស់នាងដែរ។
នាងមកដល់ខនដូរជាមួយថេយ៉ុង ព្រោះនាងចង់មកនៅទីនេះជាមួយនាយ ទោះជានាយព្យាយាមដេញយ៉ាងណានាងក៏មិន ព្រមទៅ ហើយក៏ចាប់ឱបថើបគេជាប់ ពេលបានឮសម្លេងដូចមានមនុស្សបើកទ្វារចូលមក។ អ្វីៗដូចនាងរំពឹងទុក អាក្មេងមុខញីនោះបានឃើញនាងជាមួយនាយ ដូច្នេះក្មេងនោះអាចជានឹងយល់ច្រឡំ។
«បាទ!! ខ្ញុំកំពុងតែមកយកខោអាវ មិន បាច់ឲ្យអ្នកនាងដេញចេញមុនទេ ខ្ញុំនឹងចេញដោយ ខ្លួនឯង» ថាហើយ រាងតូចក៏ចូលបន្ទប់របស់ខ្លូនយកវ៉ាលីដែលគេរៀបចំកាលពីយប់រួចជាស្រេច ហើយក្រឡេកមើលនាយបន្តិច ទើបចាកចេញពីទីនោះយ៉ាងលឿន។
«ជុងគុក!!ឈប់សិន!! ជុងគុក...»
នាយថានឹងទៅតាម តែបេឡាចាប់ឱបដើមដៃរបស់នាយមិនឲ្យទៅណារួច។
«ថេយ៍បងកុំខ្វល់ពីក្មេងបម្រើដូចវាអី ឲ្យវាចេញទៅ អូននឹងនៅទីនេះជាមួយបង ពួកយើងនឹងរស់នៅជាមួយគ្នា នឹងកូនរបស់ពួកយើងដែរ»
«បេឡា!! នាងកំពុងតែធ្វើស្អី?»
គេប្រលេះដៃរបស់នាងចេញមួយទំហឹង ព្រោះតែនាងធ្វើរឿងដែលគេនឹកស្មានមិនដល់ ធ្វើឲ្យជុងគុកយល់ច្រឡំមកលើគេខុសព្រោះតែនាង។
«ដូចដែលអូននិយាយ អូននឹងនៅទីនេះជាមួយបង បើឲ្យអូននៅម្នាក់ឯង អូនម៉េចនឹងនៅបានទៅ» បេឡាតបទាំងរឹកក្រអឺតក្រទម។
«ផ្ទះនាងក៏មាន ហេតុអីមិននៅទៅមកនៅជាមួយខ្ញុំធ្វើអី?»
«តែអូនកំពុងតែមានកូន ជាកូនរបស់បង កូនចង់មកនៅជាមួយប៉ារបស់វាមិនបានទេហ្ហេស?»
«នាងកុំភ្លេចឲ្យសោះ ថាពេលខ្ញុំដេកជាមួយនាង ខ្ញុំការពាររហូត មិនថាខ្ញុំដេកជាមួយស្រីណាទេ ខ្ញុំក៏ការពារដែរ»
«ប្រាប់នាងទៅចុះ នាងមិនមែនជាមនុស្សស្រីទីមួយដែលខ្ញុំដេកជាមួយទេ នាងជាស្រីទីប៉ុន្មានខ្ញុំរាប់មិនដឹងផង អ្វីដែលសំខាន់ មិនបាច់ធ្វើខ្លួនឲ្យខ្ញុំចង់ទទួលខុស ត្រូវលើកូនរបស់នាងទេ ព្រោះនាងមិន មែនដេកជាមួយតែខ្ញុំម្នាក់ទេ ខ្ញុំនិយាយត្រូវទេ?»ថេយ៉ុងដេញជើងនាងទាន់ ព្រោះគេមិនមែនល្ងង់ ដែលឲ្យនាងបង្វិលក្បាលរបស់គេបានទេ គេមិនមែនជាមនុស្សល្ងង់ ដែលដេកជាមួយមនុស្សស្រីហើយមិនការពារឡើយ រឿងនេះគេឆ្លាត គេមិនឲ្យផ្លាត់នោះទេ។
គេស៊ីស្រីច្រើនមែនពិត តែគេការពារគ្រប់តែស្រី រឿងបែបនេះគេមិនងាយឲ្យផ្លាត់ឡើយ មានតែជុងគុកប៉ុណ្ណោះដែលគេមិនបានការពារ ព្រោះគិតថាជាមនុស្សប្រុស ហើយក៏ធ្វើវាភ្លាមៗពេក ទើបភ្លេចគិតពីរឿងនេះ។
«បង...បងនិយាយអី អូនមានតែបងម្នាក់ទេ បងកុំចោតប្រកាន់អូន ដោយមិនចង់ទទួលស្គាល់កូនរបស់ខ្លួនឯងនោះ» ស្រីស្រស់និយាយទាំងរដិបរដុប ព្រោះនាយពិតជាឆ្លាត ដែលអាចដឹងថាកូននេះមិន មែនជាកូនរបស់នាយ។
យប់មួយដែលនាយទៅលេងក្លឹបតែ ម្នាក់ឯងដោយគ្មាននាយទៅជាមួយ នាងក៏បានឃើញប្រុសសង្ហាម្នាក់ ហើយពេលនោះគេក៏បង្ខំឲ្យនាងផឹករហូតទាល់ តែស្រវឹង ទើបពួកគេមានអីៗជាមួយគ្នានៅពេលនោះ តែនាងមិនបានដឹងថាបុរសនោះជាអ្នកណាឡើយ ព្រោះតែនាងជាមនុស្សចូលចិត្តភាពសប្បាយ ដោយមិនខ្វល់ពីរឿងដែលអាចនឹងកើតឡើង ដូចពេល នេះ នាងមានទម្ងន់ទាំងមិនដឹងថាអ្នកណាជាប៉ារបស់ក្មេង ទើបទម្លាក់កំហុសឲ្យទៅសង្សាររបស់នាង គឺ ថេយ៉ុង។
«ខ្ញុំនិយាយអ្វី នាងប្រហែលជាបានយល់ហើយ ចាប់ពីពេលនេះទៅ ពួកយើងដាច់គ្នា បើសិននាងតាមរំខានជីវិតរបស់ខ្ញុំទៀត ខ្ញុំនឹងយករឿងនាងមានកូនអត់ប្តីនេះ យកទៅប្រាប់ប៉ាម៉ាក់របស់នាង»
«ហើយមិនបាច់និយាយបង្ខួចឈ្មោះខ្ញុំថាខ្ញុំធ្វើនាងមានកូនដោយយកទៅប្រាប់ប៉ាម៉ាក់របស់នាងទេ ព្រោះបើនាងហ៊ានតែធ្វើបែបនោះ ខ្ញុំនឹងបកអាក្រាតនាងឲ្យនាងល្បីពេញសលកវិទ្យាល័យ រួមទាំងកេរ្តិ៍ឈ្មោះរបស់ត្រកូលនាងដូចគ្នា»មនុស្សដូចជាគេមិនចេះនិយាយលេង បើធ្វើ គឺគេនឹងធ្វើពិត អ្នកណាឲ្យនាងយករឿងដាក់ខ្លួនធ្វើអី នៅស្រួលមិនចង់ ចង់នាំទុក្ខដាក់ខ្លួនឯង ដូច្នេះគេក៏អាចរៀបចំតាមសំណូមពររបស់នាងបានយ៉ាងងាយដូចគ្នា។
«ហ៊ឹកៗ...បងជាមនុស្សអាក្រក់ ខ្ញុំមិននឹកស្មានថាខ្ញុំស្រឡាញ់មនុស្សដូចជាបងនោះទេ បាន!! ដាច់ក៏ដាច់ ខ្ញុំមិននៅជាមួយប្រុសអាក្រក់ដូចបិសាចដូចជាលោកឡើយ ហ៊ឹក...» បេឡាស្រែកគំហកឲ្យនាយទាំងយំសស្រាក់ រួចក៏យកវ៉ាលីអូសចេញពីខនដូររបស់នាយទៅបាត់។
«ជុងគុក!! ត្រូវហើយ ទៅតាមរកជុងគុកមកវិញ» ថាហើយ នាយក៏រហ័សបើកទ្វារចេញតៅតាមរកគូរដណ្តឹងរបស់ខ្លួនយ៉ាងលឿន។
សូមរងចាំភាគបន្ត...!!!!
#ថេយ៍ស៊ី
YOU ARE READING
💍គូរដណ្តឹង💍 (ចប់)
Action" មានឈ្មោះជាគូដណ្ដឹង តែគ្មានឈ្មោះក្នុងបេះដូងបង " ជុងគុក TAEHYUNG TOP/ JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) 01/07/21