ភាគទី36: បញ្ឃឺចិត្ត

506 33 1
                                    


ថ្ងៃថ្មី៚

«អូ៎យ!»
ក្រោកឡើងបើកភ្នែកមិនទាន់ ថេយ៉ុងក៏ចាប់ផ្តើមឈឺក្បាលយកជាគ្នា យប់មិញដាក់ជ្រុលពេក ទើបព្រឹកឡើងរាងធីងធោងវិលមុខបន្តិចបន្តួច។

«ក្រោកហើយអ្នកប្រុស!»
ម៉ីដែលជាអ្នកបម្រើនៅទីនេះ នាងដើរចូលមកព្រមជាមួយនឹងថាសបបរមួយចានដាក់នៅលើតុក្បែរគ្រែរបស់គេ។

«ចុះជុងគុកគេនៅឯណាម៉ី?»
យប់មិញគេចាំបានថាគេបានគេងឱបរាងតូចពេញមួយយប់ តែព្រឹកឡើងបែរជាមិនឃើញបែប នេះ។

«អ្នកប្រុសតូចចេញទៅខាងក្រៅបាត់ហើយ គាត់ផ្ញើសំបុត្រនេះទុកឲ្យអ្នកប្រុស»នាងហុចសំបុត្រដែលជុងទុកទុកឲ្យនាយ រួចនាងក៏ចាកចេញពីទីនោះ ដោយថេយ៉ុងយកសំបុត្រនោះមកអាន។

(មកជួបខ្ញុំនៅកន្លែងហាងកាហ្វេ បន្ទាប់ពីលោកញាំបបរដែលខ្ញុំធ្វើឲ្យរួច)ស្នាមញញឹមក៏ផុសឡើងពេញផ្ទៃមុខរបស់គេ គេងាកសម្លឹងមើលម៉ោងដែលទុកនៅលើតុ ឃើញថាម៉ោង9ព្រឹកទៅហើយ ទើបគេរហ័សយកបបរនោះមកញាំ ញាំរួចក៏ងូតទឹកសម្អាតខ្លួនដើម្បីទៅតាមការណាត់របស់រាងតូច។

ហាងកាហ្វេ៚

មកដល់ហាងការហ្វេ ជាកន្លែងដែលជុងគុកបានណាត់គេមកទីនេះ គេចតឡាននៅខាងមុខហាង ដោយចុះពីលើឡានរៀបរឹកពារឲ្យបានរៀបរយ ទើបបោះជំហានជើងចូលទៅខាងក្នុងទាំងរឹកពារ ស្វា ហាប់។

«លោកគឺគីមថេយ៉ុងមែនទេ?»
ចូលមកដល់ក្នុងហាង ក៏មានបុគ្គលិកប្រុសម្នាក់ចេញមកស្វាគមន៍គេយ៉ាងគួរសម។

«ត្រូវហើយ!»
ថេយ៉ុងដោះវែនតាពណ៌ខ្មៅចេញពីភ្នែក ដោយសម្លឹងមើលទេសភាពនៅជុំវិញហាង ឃើញថាហាងនេះធំគួរសម ការរៀបចំក៏បានរៀបរយ គ្រាន់ តែគេខានមកទីនេះរយះពេលមួយឆ្នាំជាងសោះ ទីនេះរីកចម្រើនខ្លាំងណាស់។

«មកខាងនេះបាទ! តុVIPសម្រាប់លោក មានគេកក់ទុករួចហើយ»រាងខ្ពស់ស្រឡះងួកក្បាលទទួលដឹងឮ ដោយយកវែនតាដែលទើបតែដោះ ចេញមិញនេះពាក់វាម្តងទៀត។

បុគ្គលិកនាំថេយ៉ុងចូលកន្លែងVIPដែលមានគេកក់សម្រាប់នាយ គេណែនាំវាទៅនាយរួចហើយ គេក៏ចាកចេញទៅ ទុកឲ្យអ្នកកម្លោះបើកទ្វារចូលទៅខាងក្នុងតែម្នាក់ឯង។ ហាងនេះប្រៀបដូចជាហាងអាហារ ដែលមានកន្លែងVIPដូចបន្ទប់ទៀត គួរឲ្យចាប់អារម្មណ៍ណាស់។

💍គូរដណ្តឹង💍 (ចប់) Donde viven las historias. Descúbrelo ahora