បន្ទាប់ពីនិយាយជាមួយថេយ៉ុងនូវពាក្យសម្តីដែលធ្វើឲ្យខ្លួនឯងនឹងគេឈឺចាប់ព្រមគ្នាហើយ ពេលនេះជុងគុកកំពុងតែអង្គុយយំនៅក្នុងឡានរបស់ជីមីន។
«ហ្អឹកៗ»
ជុងគុកអង្គុយទ្រហ៊ោយំខ្លាំងៗ ដែលធ្វើឲ្យជីមីនចាប់ផ្តើមមានចិត្តបារម្ភ គេព្យាយាមលួង លោមឲ្យឈប់យំ យ៉ាងណាជុងគុកក៏នៅតែយំដដែល។«ឈប់យំទៅជុងគុក! បើដឹងថាខ្លួនឯងក៏ឈឺ ចាប់បែបនេះ ឯងនិយាយដាក់គេបែបហ្នឹងធ្វើអី?»ជីមីនព្យាយាមនិយាយលួងលោមម្តងបន្តិច ទោះគេមិនដឹងថាប្រុសម្នាក់នោះត្រូវជាអ្វីជាមួយមិត្តរបស់គេ តែគេមើលសម្ព័ន្ធភាពរវាងអ្នកទាំង ពីរ អាចស្មានដឹងថាជាមនុស្សដែលខ្លួនស្រឡាញ់រៀងៗខ្លួន ហើយពួកគេអាចនឹងឈ្លោះគ្នា ទើបជុងគុកសម្រេចចិត្តយកគេក្នុងន័យបញ្ឃឺបុរសម្នាក់នោះ។
«យើងអត់បានឈឺទេ ហ្អឹកៗយើង យើងគ្រាន់តែនឹកឃើញរឿងយប់មិញដែលតួ Topធ្វើ បាបតួBottom ទើបយើងយំ» ដោយមិនចង់ឲ្យជីមីនដឹង ទើបសុខចិត្តយកលេសកុហក តែគិតថាជីមីនគេល្ងង់មែនទេ គេមិនមែនល្ងង់ដែលនៅ
សុខៗក៏មកយំព្រោះតែតួរឿងនោះទេ។«យើងជាមិត្តឯងតាំងពីតូចៗ គិតថារឿងប៉ុណ្ណឹងយើងមើលមិនដឹងថាឯងយំដោយសារតែប្រុសម្នាក់ហ្នឹងមែនទេ? ប្រាប់យើងការពិតមក គេនឹងឯងត្រូវជាអ្វីនឹងគ្នា?»
«គឺ....»
ជុងគុកក៏ព្រមនិយាយរឿងគ្រប់យ៉ាងរវាងគេនឹងថេយ៉ុងទាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់ដែលពួកគេលែងក្លាយជាគូរដណ្តឹងនឹងគ្នាតទៀត។«ចុះឯងនិយាយទៅកាន់គេមិញនេះ ឯងសប្បាយចិត្តដែរទេ?»ក្រោយស្តាប់រឿងជុងគុកនិយាយចប់អស់ហើយ គេក៏អាណិតដល់មិត្ត ដែលរងទុក្ខលំបាកព្រោះតែប្រុសម្នាក់ហ្នឹង។
«ត្រូវហើយ! យើងសប្បាយចិត្តដែលបានសង សឹកគេវិញ គេនឹងយល់អារម្មណ៍ដែលគេធ្លាប់ធ្វើដាក់យើង ថាពេលនោះយើងមានអារម្មណ៍យ៉ាង ណា យើងនឹងធ្វើឲ្យគេឈឺជាងហ្នឹងលើសដើមទៅទៀត»
«សប្បាយចិត្ត តែឯងក៏មកយំដោយសារតែចង់ធ្វើឲ្យគេឈឺចាប់ដូចដែលឯងធ្លាប់ជួបហ្នឹងមែន ទេដែលឯងសប្បាយចិត្តនោះ?»ជីមីនសែនហួសចិត្តនឹងមិត្តខ្លួនឯងជាខ្លាំង មាត់ថាស្អប់ ចង់ធ្វើឲ្យគេឈឺចាប់ ចុងក្រោយក៏មកអង្គុយយំ រៀប រាប់ប្រាប់គេទៅវិញ។
KAMU SEDANG MEMBACA
💍គូរដណ្តឹង💍 (ចប់)
Aksi" មានឈ្មោះជាគូដណ្ដឹង តែគ្មានឈ្មោះក្នុងបេះដូងបង " ជុងគុក TAEHYUNG TOP/ JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) 01/07/21