ភាគទី28: អ្នកដទៃ

459 30 0
                                    

នាពេលថ្ងៃថ្មី អ្វីៗគឺស្រស់បំព្រោងទៅតាមពេល វេលា រីឯក្តីស្រឡាញ់មនុស្សសត្វគ្រប់គ្នា ក៏កើន ឡើងឬប្រែប្រួលទៅតាមពេលវេលាដូចគ្នា។

   ជុងគុកនឹងលីងឈីធ្វើដំណើរមកសាលារៀនដូចធម្មតា ពេលនេះពួកគេទាំងពីរដើរចូលនៃទីធ្លាសាលារបស់ពួកគេ តែចំណែកជុងគុកវិញ អារម្មណ៍មិនបាននៅក្នុងខ្លួននោះទេ ប្រហែលជាមិនទាន់អាចកាត់ចិត្តរឿងដែលទើបតែកើត ឡើង។

   «សួស្តីជុងគុក!»
   ជេហូបដែលដើរមកពីខាងក្រោយគេទាំងពីរ ក៏រហ័សរត់មកសួររាងតូចមុនពេលដែលគេទៅអាគាររបស់ខ្លួន។

  «ណែ! បើមានពេលដើរមកទីនេះណាស់ គួរតែទៅដើរមើលសិស្សគ្រប់គ្នានៅអាគារខាងលោកទៅល្អជាង អាគារលោកនឹងអគារខ្ញុំនៅឆ្ងាយពីគ្នាខ្លាំងណាស់ ហេតុអីក៏ចូលចិត្តមកអាគារនេះខ្លាំងម៉្លេះ? បើមកញ៉ែមិត្តខ្ញុំណា៎ ប្រាប់ឲ្យហើយមិនបាច់ខំប្រឹងទេ តោះជុងគុក»មិនឲ្យជុងគុកនិយាយទៅកាន់គេទាន់ នាងរហ័សនិយាយបង្វែលដាន ដោយស្តីថាឲ្យជេហូបផាំងៗ ទាំងមិនទាន់បានដឹងថាជេហូបមកក្នុងគោលបំណងអី តែយ៉ាងណាទោះជាមិននិយាយ នាងក៏មើលដឹងថាជេហូបមកក្នុងគោលបំណងញ៉ែមិត្តរបស់នាងដែរ ទើបនាងស្តីឲ្យគេហើយក៏ដឹកដៃជុងគុករត់ចេញទៅបាត់។

  «ស្រីម្នាក់នេះឆ្កួតទេដឹង! យើងមិនទាន់ទាំងបាននិយាយអីឯណា មករ៉េបឲ្យយើងទៅកើត» ជេហូបឈរសម្លឹងមើលផែនខ្នងគេទាំងពីរទាំងចម្ងល់ តែក៏លួចសើចនឹងចរិតរបស់លីងឈីបន្តិច ចេញមកមិនទាន់ទាំងនិយាយសាច់ការអីផង ក៏រ៉េបឲ្យគេមុនទៅហើយ គួរឲ្យស្រលាញ់ណាស់។

  «ឯងគិតស្អីវើយ! ឯងស្រឡាញ់ជុងគុក ឯងមិន មែនចាប់អារម្មណ៍នាងមាត់ប្រហុកនោះទេ បានហើយ ទៅថ្នាក់ឯងវិញ»គេទះថ្ពាល់ខ្លួនឯងតិចៗដើម្បីឲ្យស្វាង។ គេសើចនឹងចរិតនាង តែម៉េចក៏បេះដូងចាប់ផ្តើមលោតញាប់ ពេលបានឃើញនាងធ្វើចរិតគួរឲ្យស្រឡាញ់ដាក់គេ។

  «ឯងកើតអីលីងឈី? គ្រាន់តែសិស្សច្បងមករាក់ទាក់ធម្មតាសោះ ឯងដូចជាខឹងនឹងគាត់ណាស់អញ្ចឹង»ចូលមកដល់ក្នុងថ្នាក់ ជុងគុកក៏អត់សើចនឹងចរិតរបស់នាងមិនបាន គ្រាន់តែជេហូបមកនិយាយសួស្តីគេបន្តិចសោះ ក៏ស្រែកស្តីជំទាល់ឲ្យនាយបាត់។

💍គូរដណ្តឹង💍 (ចប់) Donde viven las historias. Descúbrelo ahora