ភាគទី20: ខ្មាស់អៀន

526 31 0
                                    

   «ថេយ៍...!!»
   រាងតូចចេញពីបន្ទប់វិញ ដោយហៅឈ្មោះរបស់នាយរបៀបអូសសម្លេង។
   «អូនមានការអីហេស៎?»
   នាយឈប់ធ្វើម្ហូបបន្តិច ដោយងាកមកសួររាងតូចដែលឈរនៅពីក្រោយខ្នងរបស់គេ។
   «ខ្ញុំភ្លេចថាខ្ញុំគ្មានឈុតទេ»
   ត្រូវហើយ!! ពេលនេះគេមិននៅជាមួយនាយទៀតទេ ខោអាវរបស់គេទាំងប៉ុន្មាន បានយកទៅខនដូររបស់លីងឈីអស់ហើយ ពេលនេះគេច្បាស់ជាគ្មានស្អីស្លៀកនោះទេ។
   «យកអាវបងពាក់សិនទៅ ពាក់អាណាចូល អូនយកអានោះចុះ»និយាយរួច នាយក៏ផ្តោតលើអាហាររបស់ខ្លួនវិញ រីឯរាងតូចក៏ចូលទៅបន្ទប់របស់នាយរកមើលខោអាវនៅក្នុងទូរដើម្បីយកមកពាក់។
   «ហ៊ើយ...! សុទ្ធតែធំទាំងអស់ យកអានេះចុះ!!»គេដកដង្ហើមតានតឹងចិត្ត ព្រោះខោអាវរបស់នាយសុទ្ធតែធំ គេមាឌតូចដូចកូនដំរី ចំណែកឯនាយប្រៀបបានដូចជាមេដំរីឯណ្ណោះ ទើបគេសម្រេចចិត្តយកអាវដៃវែងរបស់នាយយកមកពាក់ជំនួសប្រសើរជាងឲ្យដេកស្រាតដែរ។
   បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់អស់ហើយ គេក៏ចេញមកវិញព្រមជាមួយនឹងកូនកន្សែងនៅក្នុងដៃដើម្បីញីសក់ឲ្យស្ងួត រួចយកទូរស័ព្ទចុចមើលលេខរបស់លីងឈី ដើម្បីកុំឲ្យនាងបារម្ភ។
   «អាឡូលីងឈី!!»
   (ជុងគុក!! ពេលនេះឯងនៅឯណា? នេះយប់ហើយ យើងបារម្ភពីឯងណាស់ដឹងទេ?)
   «ឈប់ៗ!! ឲ្យយើងឆ្លើយសិនបានទេ ពេល នេះយើងមិនអីទេ យើងគេងនៅខនដូររបស់ថេយ៍ ហើយសុំទោសឯងផង ដែលយើងមិនបានប្រាប់ឯង ដែលធ្វើឲ្យឯងបារម្ភពីយើងបែបនេះ»
   (ឯងនៅជាមួយសិស្សច្បងថេយ៍ ឯងឈប់ខឹងនឹងគាត់ហើយឬ? បានជាព្រមជាមួយគាត់ងាយៗបែបនោះ)
   «មិន...មិនមែនចឹងទេ គ្រាន់តែគិតថាពេលនេះគឺយប់ហើយ ទើបយើងគេងនៅទីនេះមួយយប់នឹងណា គ្មានអីលើសពីហ្នឹងទេ»ជុងគុកតបទាំងរដិបរដុប ភ័យនឹងសំណួររបស់នាងសួរគេ។ គ្រាន់តែគេងជាមួយនាយមួយយប់ធម្មតា មិនបានន័យថាគេភ្លេចទង្វើរបស់នាយនោះទេ។
   «ជុងគុក!! អាហាររួចរាល់ហើយ មកញាំមក»
   ថេយ៉ុងស្រែកពីខាងក្រៅបន្ទប់ ព្រោះរាងតូចងូតទឹកយូរខុសពីធម្មតា ទាំងដែលគេធ្វើអាហាររួចយូរគួរសម នូវតែមិនទាន់ចេញមកទៀត។
   (ហឹសៗ នោះសិស្សច្បងហៅឯងហើយ យើងលែងរំខានឯងទៀតហើយ យប់នេះកុំដាក់ជ្រុលពេកវើយ) ទឺត....
   «នាងឆ្កួតនេះ»
   ថ្ពាល់របស់គេក៏ចាប់ផ្តើមក្រហម ពាក្យសម្តីរបស់នាងនិយាយ គេយល់បានយ៉ាងច្បាស់ នាងចង់សំដៅលើរឿងនោះ អ្នកណាក៏អាចស្មានដឹងដែរ។
   «ហ្អឹមម...ឈ្ងុយដល់ហើយ»
   ពេលចេញមកខាងក្រៅ អ្វីដែលគេចាប់ អារម្មណ៍ជាងគេ គឺក្លិនឈ្ងុយនៃអាហារដែលនាយដាក់នៅលើតុ។
   «នេះរបស់អូន»
   គេទាញកៅអីឲ្យរាងតូចអង្គុយហើយ ទើបនាយយកចានបាយដាក់នៅពីមុខរាងតូច។
   «រស់ជាតិនៅតែឆ្ងាញ់ដដែល»
   រាងតូចលាន់មាត់ឡើង ព្រោះអាហារដែលនាយធ្វើឲ្យគេ គឺបាយឆាបង្គាដែលគេចូលចិត្ត ហើយរសជាតិវាក៏នៅតែឆ្ងាញ់ជាប់ចិត្តរបស់គេដដែល។
   «ជុងគុក!!»
   «ហ្អឹមម!!»
   រាងតូចគ្រាន់តែក្រហឹមងើបមុខសម្លឹងមើលនាយ តែមាត់របស់គេនៅតែទំពារជាប់ជានិច្ច។
   «យប់នេះបងសុំបានទេ?»
   «ខឹកៗ...សុំ...សុំស្អីគេ?»
   គេឈ្លក់បាយស្ទើរតែនឹងព្រួសចេញកណ្តាលមុខរបស់នាយទៅហើយ គ្រាន់តែឮថានាយសុំ សុំនោះចង់សំដៅដល់រឿងនោះមែនទេ គេមិនឲ្យនោះទេ កុំសង្ឃឹមឲ្យសោះ។
   «ហឹសៗ...បងគ្រាន់តែចង់សុំគេងបន្ទប់ជាមួយអូន មិនមែនសុំអូនធ្វើរឿងហ្នឹងនោះទេ»រាងក្រាស់សើចតិចៗហួសចិត្តនឹងរាងតូច គិតថាគេសុំនោះ ប្រហែលគិតថាគេចង់សុំធ្វើរឿងនោះហើយមើលទៅ បានជាញាំធ្វើឲ្យឈ្លក់បែបនេះ។
   «គឺ...គឺបន្ទប់លោកក៏មាន ហេតុអីមិនគេងទៅ»
   ទៀត!! គេតបទាំងរដាក់រដុបទៀតហើយ មើលចុះនាយប្រាកដថាគេចង់សំដៅលើរឿងនោះហើយ អូ៎យខ្មាស់គេណាស់។
   «តែបងចង់គេងជាមួយអូន បើអូនមិនឲ្យបងគេងជាមួយទេ បងនឹងរំលោភអូន រើសមើលទៅ »នាយញញឹមចុងមាត់ និយាយពាក្យបញ្ឆោតដើម្បីឲ្យតែបានគេងបន្ទប់ជាមួយរាងតូច ដែលធ្វើឲ្យអ្នកស្តាប់នោះកាន់តែភ័យពេលឃើញទឹកមុខរបស់នាយ។
   «ក៏បាន!! ចូលចិត្តតែបង្ខំ»
   ចុងប្រយោគ គេបានត្រឹមតែនិយាយតិចៗម្នាក់ឯងព្រោះអីនាយចូលចិត្តតែបង្ខំគេរហូត អាងតែគេគ្មានជម្រើសនោះ ហឹស។
   ការញាំក៏បានបញ្ចប់ ដោយរាងតូចជាអ្នកប្រមូលចានទៅលាង រីឯនាយវិញ គេចូលងូតទឹកសម្អាតខ្លួន ពេលដែលរួចរាល់ពេលណា គេនឹងមកគេងជាមួយរាងតូចភ្លាម។
   «តោះបងរួចរាល់ ពួកយើងចូលគេងទៅ»
   ថេយ៉ុងដើរចេញព្រមជាមួយនឹងខោខ្លីតែមិនបានពាក់អាវនោះទេ។
   «ហេតុអីមិនគេងពាក់អាវ?»
   ជុងគុកសួរទាំងងាកមុខចេញ មិនហ៊ានសម្លឹងមើលរូបរាថកាយរបស់នាយចំឡើយ បើនាយដឹងថាថ្ពាល់របស់គេកំពុងតែក្រហមនោះ នាយច្បាស់ ជាញ៉ោះគេឲ្យអៀនទៀតមិនខាន។
   «បងគេងបែបនេះរហូតហ្នឹង ចម្លែកណាស់ឬ?»រាល់ដង ពេលដែលគេគេង គេមិនដែលពាក់អាវនោះទេ តែប្រហែលជាគេភ្លេចថាគេគេងជាមួយរាងតូចយប់នេះ ណាមួយវាជាទម្លាប់របស់គេទៅហើយ។
   «ហ៊ើយ...គួរឲ្យស្អប់!!»
   ថាហើយ រាងតូចក៏រត់ចូលបន្ទប់យ៉ាងលឿនដោយមិនងាកមើលនាយសូម្បីតែបន្តិច។ រីឯនាយក៏មិនយល់នឹងកាយវិការរបស់រាងតូចប៉ុន្មានដែរ បានត្រឹមតែឈរឆ្ងល់តែប៉ុណ្ណោះ តែក៏មិនចង់គិតច្រើន គេដើរចូលទៅខាងក្នុងតាមរាងតូចដូចគ្នា។
   ចូលមកដល់ខាងក្នុងបន្ទប់ ឃើញថារាងតូចគេងដណ្តប់ភួយជិតឈឹងមិនឲ្យឃើញសូម្បីតែក្បាលនឹងជុងជើង នាយក៏មិនបានថាអី តែក្នុង ចិត្តចង់តែសើចឲ្យរហែកមាត់ ក្មេងម្នាក់នេះធ្វើខ្លួនចម្លែកខុសពីធម្មតា។
   «អ្អាយ៎យយ...!!! អត់ទេ ខ្ញុំមិនព្រមធ្វើវាទេ»
   គ្រាន់តែនាយលូកចង្កេះឱបគេភ្លាម ធ្វើឲ្យគេស្រែកចង់ដាច់ក្រឡើតចោល ហើយបើកភួយរុញនាយចេញមួយទំហឹង។
   «អូននិយាយអី បងគ្រាន់តែគេងឱបអូន មិន បានធ្វើអីលើសហ្នឹងទេ»នាយពិតជាចង់សើចនឹងរាងតូចពេលនេះខ្លាំងណាស់ ខួរក្បាលប្រហែលគិតថាគេជាមនុស្សល្មោមកាមខ្លាំងហើយមើល ទៅ បានជាភ័យនឹងគេរហូតញ័រខ្លួនទទ្រឺតបែបនេះ។
   «តាមចិត្ត ហាមធ្វើអ្វីលើសពីហ្នឹង បើមិនចឹងទេ លោកឯងស្លាប់ក្រោមកណ្តាប់ដៃរបស់ខ្ញុំហើយ» រាងតូចចង្អុលមុខរបស់នាយទាំងទឹកមុខស្មើរតែបង្គប់ទៅដោយការភ័យខ្លាច។
   «បាទ!! តោះគេងទៅ»
   ពួកគេក៏សម្រេចចិត្តដាក់ខ្លួនគេងវិញ ដោយរាងក្រាស់លូកដៃឱបចង្កេះរបស់រាងតូចឲ្យអឹបនឹងខ្លួនរបស់គេ ដែលធ្វើឲ្យកូនប្រុសរបស់នាយចាក់ខ្នងរាងតូចជាខ្លាំង តែរាងតូចក៏មិនហ៊ានមាត់កអ្វីដែរ ព្យាយាមបិទភ្នែកសង្ងំគេងធ្វើមិន ដឹង ខ្លាចថាបើនិយាយអីទៅ ខ្លាចនាយចាប់ រំលោភគេយប់នេះដោយមិនឲ្យគេដេកពួនគិតយ៉ាងម៉េច>,<
               To Be Continued.
#ថេយ៍ស៊ី

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now