« វាយទៅ!! វាយទៅ!! » សម្លេងស្រែកហ៊ោលាន់កងរំពងនៅក្នុងទីកន្លែងដែលងងឹតមានត្រឹមតែពន្លឺភ្លឺនៅលើសង្វៀនមួយដែលត្រូវបានគ្រប់គ្រងដោយកីឡាករពីរនាក់កំពុងវាយដាល់គ្នាយ៉ាងស្វាហាប់ដើម្បីយកឈ្មោះថាជាអ្នកឈ្នះនៅត្រង់នេះ ។
« ជុងហ្គុកវាយឲ្យចំឆ្អឹងជំនីគេទៅ ឲ្យឆាប់ឡើង!! » គ្រូបង្វឹកម្នាក់ស្រែកប្រាប់ទៅកូនសិស្សរបស់ខ្លួននៅលើរេញទាំងដែលនាយកំពុងរវល់ទប់ទល់សត្រូវនៅចំពោះមុខ ។ ស្របពេលជាមួយគ្នានេះដែរ នៅខាងក្រោម មនុស្សជាច្រើនក៏កំពុងរវល់ចាក់លុយទៅម្ខាងៗដើម្បីស៊ីសងបានលុយចំណេញពីការភ្នាល់ល្បែងរបស់ពួកគេ ប្រាកដណាស់ព្រោះនេះជាកន្លែងភ្នាល់ល្បែងខុសច្បាប់ហើយការប្រកួតគ្នាក៏ដោយសារតែចង់បានប្រាក់តាមរយៈតម្លៃខ្លួនរៀងៗខ្លួនផងដែរ ។
< ឌឹប!! > ទីបំផុតឆ្លៀតឱកាសគូប្រកួតមិនចាប់អារម្មណ៍ ជុងហ្គុកក៏ទាត់គន្លាក់ជើងគេមួយទំហឹងឲ្យដួលហើយគេក៏ចុះទៅដាល់ថែមជាច្រើនដៃរហូតទាល់តែគូប្រកួតបែកឈាមពេញមុខសន្លប់ត្រង់នោះទើបអាជ្ញាកណ្ដាលបញ្ឈប់មុននឹងចាប់ដៃគេឡើងទៅលើបង្ហាញទៅកាន់មនុស្សទាំងអស់នៅទីនេះពីជ័យជំនះរបស់នាយ ។
« ជុងហ្គុកជាអ្នកឈ្នះ បើចឹងមេស៊ីលុយអ្នកចាក់ខាងអ្នកចាញ់ហើយណា៎ហាហា » ពូរីជាអ្នកទទួលលុយភ្នាល់ល្បែងសើចក្អាកក្អាយកើបលុយច្រើនសន្ធឹកដាក់ចូលកាបូបទើបពួកអ្នកមើលអស់នោះដែលឈ្នះក៏យកបានលុយចំណេញ អ្នកចាញ់ក៏ត្រឡប់ទៅផ្ទះវិញដោយមុខស្អុយគ្រប់គ្នា ។
« យ៉ាងម៉េចហើយជុងហ្គុក? » អ៊ំស៊ីនជាគ្រូបង្វឹកដើរមកទទួលសួរនាំនាយដែលកំពុងដើរចុះពីលើសង្វៀនទាំងមុខមាត់ដាច់ស្បែកចេញឈាមនិងមានស្នាមជាំហើមតែវាជារឿងធម្មតាសម្រាប់គេជាអ្នកប្រដាល់ស្រាប់ហើយ ។
« ខ្ញុំមិនអីទេប៉ុន្តែចុះឯណាប្រាក់ថ្លៃខ្លួនខ្ញុំនោះលោកគ្រូ? » ជុងហ្គុកសួរទើបគាត់ដកលុយពីហោប៉ៅមកឲ្យ ។
« លើកនេះបាន៥០០ដុល្លារព្រោះឯងប្រកួតជាមួយអ្នកមិនសូវខ្លាំងទើបបានប៉ុណ្ណឹង ចាំលើកក្រោយគ្រូរកអ្នកណាដែលខ្លាំងៗឲ្យឯងវាយ ប្រាកដជាឆាប់បានលុយច្រើនយកទៅព្យាបាលម៉ាក់ឯងមិនខាន »
YOU ARE READING
ត្រើយសុភមង្គល ❥ (Completed)
Romanceព្រោះតែបងតូចទាបមិនអាចមើលថែអូនបាន បងព្រមដោះលែងអូនគ្រប់ពេលបើសិនជាអូនត្រូវការ....