@ព្រឹកថ្ងៃថ្មី
Tae ដើរចុះមកញ៊ាំអាហារពេលព្រឹកទាំងទឹកមុខ មិនសូវល្អ អ្វីក៏គេមិននិយាយទាំងអស់រហូតពេលញ៊ាំ ហើយក៏ឡើងឡានឲ្យមនុស្សក្នុងផ្ទះបើកឡានជូនមក មហាវិទ្យាល័យដោយរក្សាភាពស្ងប់ស្ងាត់ដដែល ។
< ង៉ឺត!! >
« មកដល់ហើយអ្នកប្រុស » ព្រោះមើលទៅរាងតូចដូចជាគ្មានអារម្មណ៍ក្នុងខ្លួនទើបគាត់និយាយឡើងធ្វើឲ្យ Tae ភ្ញាក់ព្រើតទាញកាបូបដើរចុះមក ។
« ចាប់ពីថ្ងៃនេះទៅពូគ្រាន់តែជូនខ្ញុំមកសាលាបានហើយមិនបាច់មកទទួលទេ ចាំខ្ញុំទៅវិញខ្លួនឯង » Tae
« ប៉ុន្តែអ្នកប្រុស... »
« ចាត់ទុកថាខ្ញុំសុំពូទៅចុះបានទេ? » រាងតូចអង្វរទាំងទឹកមុខស្រពាប់ស្រពោន ក្នុងនាមជាអ្នកដែល មើលឃើញគេធំធាត់តាំងពីតូចរហូតមកដល់ពេល នេះ ពូអ្នកបើកឡានក៏យល់ចិត្តគេដែលប៉ាម៉ាក់បិទ សិទ្ធិសេរីភាពដែរ ។
« បាទ » ក្រោយគាត់យល់ព្រមហើយ Tae ក៏បែរ ខ្នងដើរចូលទៅក្នុងមហាវិទ្យាល័យម្នាក់ឯង ពេលនេះគេទន់ខ្សោយហើយក៏ស្មុគស្មាញណាស់ដែរ ។
@ក្លឹបប្រដាល់
ស្របពេលជាមួយគ្នានេះ Jungkook កំពុងហាត់ វាយជាមួយគ្នីគ្នា ព្រោះនៅសល់ពេលមិនច្រើនទេ នឹងដល់ថ្ងៃប្រកួតជាមួយកីឡាករមកប្រទេសថៃ ហើយ ម្យ៉ាងលើកនេះបើឈ្នះនឹងបានលុយច្រើនគួរ សមទើបគេខំប្រឹងដើម្បីយកវាឲ្យបាន ។
« ពូរីមកលេងហ្អេ៎? » គ្នាគេម្នាក់ហៅទៅពូរីដែលជាអ្នកជំនាញប្រមូលលុយចាក់យកខាងឈ្នះចាញ់គ្រប់ការប្រកួតម្ដងៗ ពេលនេះកំពុងដើរចូលមកទាំងញញឹមផ្កាត្រកួនរីកមុខរីកមាត់សម្បើមណាស់ ។
« អឺ Jungkook!! » គាត់ដើរចូលមកដល់ក៏ហៅរាងក្រាសមុនគេ អាចនិយាយបានថានាយជាផ្កាយ សំណាងរបស់គាត់ព្រោះឲ្យតែរាងក្រាសប្រកួតតែងតែឈ្នះហើយលុយមួយចំណែកក៏បានធ្លាក់ចូលហោប៉ៅគាត់ដែរ ។
« ពូមករកអ្នកណា? » Jungkook បញ្ឈប់ការវាយបន្តិចងាកមកសួរគាត់វិញ ។
« មានអ្នកណាទៀតគឺមករកឯងហ្នឹងណា៎ នែ៎លឺថាអាទិត្យនេះឯងវាយជាមួយជនជាតិថៃហ្អេ៎? » ពូរី
YOU ARE READING
ត្រើយសុភមង្គល ❥ (Completed)
Romanceព្រោះតែបងតូចទាបមិនអាចមើលថែអូនបាន បងព្រមដោះលែងអូនគ្រប់ពេលបើសិនជាអូនត្រូវការ....