- New Day
« ម៉ាក់!! ខ្ញុំនាំ Gogo ចេញក្រៅសិនហើយ » Tae បន្លឺឡើងក្រោយញ៊ាំអាហារពេលព្រឹករួចក៏ចងខ្សែស្បែកជើងឲ្យកូនប្រុសទើបអ្នកស្រីKim បានលឺ ហើយដើរមកមើល ។
« កូនចង់ទៅណាទាំងព្រឹកហ្នឹង Taehyung? »
« ខ្ញុំចង់ទៅក្រុមហ៊ុនសួរម្ចាស់ភាគហ៊ុនផ្សេងទៀតឲ្យច្បាស់សិនម៉ាក់ មិនចឹងខ្ញុំមិនអស់ចិត្តទេ » ព្រោះយប់មិញ Tae គេងមិនលក់ពេញមួយយប់ដោយសារ រឿងក្រុមហ៊ុនទើបចង់ទៅពេលនេះតែម្ដង ។
« កូនគិតថាពួកគេព្រមនៅខាងយើងដែរហ្អេ៎? » Mrs Kim សួរដោយបារម្ភខ្លាចកូនរបស់គាត់ទៅជួប រឿងមិនល្អឬត្រូវមើលទឹកមុខពួកម្ចាស់ភាគហ៊ុននោះ ហេតុផលដែលនាំឲ្យគាត់គិតបែបនេះគឺដោយសារ ពេលបុណ្យសពលោកម្ចាស់Kim ជាប្ដីគាត់ ពួកអស់នោះគ្មានអ្នកណាមកឡើយ ប្រហែលជាគិតថាប្ដីគាត់អស់ប្រយោជន៍រួចបាត់ហើយទើបមិនចង់ឲ្យ Tae ទៅមើលទឹកមុខពួកអស់ទាំងនោះ ។
« មិនដឹងដែរតែយ៉ាងណាក៏ពួកគេធ្លាប់ជាដៃគូលោក ប៉ាដែរ ខ្ញុំមិនជឿថាត្រូវពួកគេបដិសេធទាំងស្រុងនោះទេ អ៊ីចឹងខ្ញុំទៅសិនហើយម៉ាក់ Gogo!! ជម្រាបលាលោកយាយទៅកូន » Tae
« ByeBye យាយៗ » អាល្អិតបក់ដៃលាយាយរបស់គេរួចទើបរាងតូចដឹកដៃឡើងឡានបើកចេញពីផ្ទះដើម្បីសំដៅទៅក្រុមហ៊ុនជាមួយគ្នា ។
មកដល់ក្រុមហ៊ុនភ្លាម Tae ក៏នាំ Gogo ទៅអង្គុយចាំនៅកន្លែងរង់ចាំរបស់ភ្ញៀវដើម្បីចាំមើលពួកម្ចាស់ភាគហ៊ុនចូលមកព្រោះតាមដែលគេចាំបាន ក្រុមហ៊ុនគឺមានការប្រជុំម្ចាស់ភាគហ៊ុនក្នុងមួយខែម្ដងហើយថ្ងៃនេះជាថ្ងៃចុងខែ ពួកគេប្រហែលជាមកហើយ ។
« Mommy!! » សុខៗអាល្អិតលាន់មាត់ហៅខណៈកំពុងអង្គុយលេងកូនតុក្កតាខ្លាឃ្មុំលើភ្លៅម៉ាក់គេ ។
« បាទកូន » Tae
« ម៉េចពួកយើងមកអង្គុយត្រង់ហ្នឹងវិញចឹង? កូនស្មានថា Mommy នាំកូនទៅញ៊ាំការ៉េមតើស » Gogo
« ពួកយើងត្រូវអង្គុយចាំតាៗជាមិត្តរបស់លោកតា Gogo នោះអី ចាំពេលបានជួបពួកគាត់ហើយចាំ Mommy នាំកូនទៅញ៊ាំការ៉េមនៅហាងជិតនេះ បានទេ? » Tae និយាយលួងលោមតាមសម្រួលឲ្យ អាច្រម៉ក់រីកមុខរីកមាត់ភ្លាមតែម្ដង ។
YOU ARE READING
ត្រើយសុភមង្គល ❥ (Completed)
Romanceព្រោះតែបងតូចទាបមិនអាចមើលថែអូនបាន បងព្រមដោះលែងអូនគ្រប់ពេលបើសិនជាអូនត្រូវការ....