Episode 34

2K 140 0
                                    

   រាងតូច Jimin ពេលនេះកំពុងបោះជំហានដើរចូលក្នុងហាងកាហ្វេមួយកន្លែងបន្ទាប់ពីទទួលបានទូរស័ព្ទណាត់ជួបពីមិត្តរបស់ខ្លួន ។ ពេលដើរមកដល់គេក៏ងាកឆ្វេងស្ដាំរកមើលហើយក៏បានឃើញ Tae កំពុងអង្គុយផឹកតែនៅជិតទ្វារកញ្ចក់ម្នាក់ឯងយ៉ាងអណ្ដែតអណ្ដូង ទើបគេញញឹមដើរចូលទៅ ។

« Tae!! មកចាំយូរហើយនៅ? » Jimin សួរស្រប ពេលដោះអាវក្រៅរួចអង្គុយចុះទល់មុខរាងតូច ។

« មិនយូរទេ ឯងចង់ផឹកអីហៅទៅ » Tae

« យើងផឹកតាមផ្លូវរួចហើយ គិតតែពីឯងទៅណាត់ យើងមកជួបភ្លាមៗបែបនេះមានកិច្ចការសំខាន់ហ្អេ៎?» Jimin

« គឺយើងចង់ដឹងរឿងទាំងអស់ពេលយើងមិនបាន នៅទីនេះនោះអី ឯងជួយនិយាយប្រាប់យើងបានទេ? » Tae

« បើឲ្យនិយាយរឿងទាំងអស់ យើងនិយាយដល់ ម៉ោង១២យប់ប្រហែលជាមិនអស់ផង ឥឡូវចង់ដឹង រឿងមួយណាមុន? » Jimin សួរតែរាងតូចបែរជា ស្ទាក់ស្ទើរមិនហ៊ាននិយាយតាមត្រង់ ។

« គឺរឿង...រឿងរបស់...ម្នាក់នោះ »

« សំដៅលើ Jungkook? » បានឃើញទឹកមុខTae ហើយ Jimin ក៏យល់ភ្លាមធ្វើឲ្យរាងតូចប្រិចភ្នែកញាប់ៗពេលគេចាប់បាន តែណ្ហើយ ការពិតគឺចឹងមែន គេក៏មិនប្រកែកដែរ ។

« អ្ហឹម យើងទើបតែដឹងថាគេបានទិញភាគហ៊ុនក្រុម ហ៊ុនប៉ាយើងហើយឥឡូវនេះឡើងតំណែងជា
អគ្គនាយកថែមទៀត យើងចង់ដឹងថាប៉ុន្មានឆ្នាំនេះគេធ្វើស្អីខ្លះទើបប្រែប្រួលបែបហ្នឹង ឯងប្រាប់យើងមក កុំឲ្យចន្លោះត្រង់ណាឲ្យសោះ » Tae និយាយត្រង់ៗ មិនបត់បែនច្រើន តាមមនុស្ស Jimin មិនចេះស៊ាំញ៊ាំក៏ញញឹមបន្តិចសឹមលើកកែវទឹកមកផឹកបន្តិចទើបចាប់ផ្ដើមនិយាយ ។

« គឺអញ្ចេះទេ ក្រោយពេលឯងឡើងយន្តហោះទៅ ញូវសេឡែនបាត់ Jungkook ក៏ដើរវាយជាមួយអ្នក នេះអ្នកនោះរហូតកេរ្តិ៍ឈ្មោះគេល្បីមែនទែន ជាពិសេសពេលឡើងប្រកួតថ្នាក់ជាតិជាមួយកីឡាករ ល្បីប្រចាំប្រទេស ឯងដឹងថាយ៉ាងម៉េចទេ? » Jimin

« យ៉ាងម៉េច? » Tae

« Jungkook គេវាយឈ្នះបានប្រាក់រង្វាន់ច្រើនសន្ធឹកទើបយកម៉ាក់គេទៅព្យាបាលទាល់តែជា បន្ទាប់មកគេក៏ប្រកួតជាបន្តបន្ទាប់កម្រនឹងចាញ់ណាស់ហើយពេលប្រកួតម្ដងៗឈ្នះបានលុយរាប់លានទើបក្រោយមកគេលាឈប់ពីអ្នកប្រដាល់ហើយបើកក្រុមហ៊ុនលក់សម្ភារៈកីឡា នៅទិញក្លឹប ប្រដាល់ដែលគេធ្លាប់ហាត់ទៀតផង ក្រោយមកឯង ដឹងថាយ៉ាងម៉េចទៀតឬអត់? » Jimin

ត្រើយសុភមង្គល ❥ (Completed)Où les histoires vivent. Découvrez maintenant