Episode 28

2K 130 0
                                    

   គ្រាន់តែបានជួបមុខសង្សារចាស់ហើយ Tae ហាក់ បីដូចជាអារម្មណ៍មិនសូវល្អ លែងសូវនិយាយច្រើនជាមួយ Gogo តាំងពីពេលបើកឡានចេញមកផ្ទះម្ល៉េះ ។

« មួយនេះទុកឲ្យយាយៗហើយមួយនេះទុកឲ្យយាយៗដែរ » អាល្អិតអង្គុយរាប់ស្ករសូកូឡាទុកឲ្យលោកយាយគេមុននឹងលាន់មាត់ហៅម៉ាក់ខ្លួន ។

« Mommy អ្ហើយ!! Mommy ថាយាយៗញ៊ាំសូកូឡាច្រើនដូច Gogo អត់ន៎? » Gogo សួរឡើងតែ រាងតូចរវល់តែភ្លឹកមិនបានឆ្លើយឡើយទើបអាច្រម៉ក់ មិនលឺសម្លេងម៉ាក់ខ្លួនក៏លូកដៃទៅទះភ្លៅ Tae តិចៗ។

« Mommy! Mommy! » សម្លេងហៅចុងក្រោយទើបរាងតូចភ្ញាក់ខ្លួនរហ័សបែរមករកកូនប្រុស ។

« បាទកូន!! មានការអីហ្អេ៎? » Tae

« Gogo សួរ Mommy ថាយាយៗញ៊ាំសូកូឡា ច្រើនដូច Gogo អត់តែ Mommy អត់ឆ្លើយជាមួយកូនផង » អាល្អិតនិយាយធ្វើមាត់ស្រួចៗអន់ចិត្តតិច តួចធ្វើឲ្យ Tae ឃើញហើយក៏លូកដៃមកអង្អែលក្បាលកូនថ្នមៗស្របពេលដល់ភ្លើងស្តុបពណ៌ក្រហម ល្មមទើបគេត្រូវបង្អន់ល្បឿនឈប់តាមច្បាប់ចរាចរណ៍លើដងផ្លូវ ។

« សុំទោសណា៎ និយាយអ៊ីចឹងលោកយាយអាយុច្រើនហើយ ញ៊ាំរបស់ផ្អែមច្រើនមិនបានទេ » Tae

« អ៎...ចឹងកូនទុកឲ្យយាយៗតែតិចបានហ្អៃ ក្រៅពី ហ្នឹងកូនទុកញ៊ាំជាមួយ Mommy ហិហិហិ » អាល្អិតសើចខឹកៗរួចអោនមើលសូកូឡាក្នុងប្រអប់របស់គេ បន្ត ឯរាងតូចជាម្ដាយក៏ញញឹមមុននឹងនឹកឃើញដល់អ្វីខ្លះទើបសួរទៅកាន់ Gogo ។

« មុននេះ Mommy លឺកូនហៅគេម្នាក់ដែលជួបគ្នាក្នុងផ្សារថាអ៊ំ កូនស្គាល់គេមែនទេ? » Tae សួរទើបអាល្អិតបួញមាត់រកនឹកមើលសិន ។

« គឺថ្ងៃទៅមន្ទីរពេទ្យ អ៊ំៗជាអ្នកជូន Gogo ទៅបន្ទប់ទឹកនោះអី Mommy » លឺកូនប្រាប់ដូច្នេះ រាងតូចក៏ ស្ងាត់មាត់បន្តិចសឹមនិយាយបន្ត ។

« អ៊ីចឹងថ្ងៃក្រោយបើឃើញគេទៀត Gogo កុំចូលទៅជិតគេ ត្រូវនៅឲ្យឆ្ងាយពីគេយល់ដែរទេកូន? » Tae

« ម៉េចចឹង Mommy? អ៊ំៗហ្នឹងសង្ហារសឹងអី កូនចូលចិត្តគាត់ណាស់ » Gogo ប្រិចភ្នែកម៉ក់ៗទាញសូកូឡាមកបកញ៊ាំទើប Tae អង្អែលថ្ពាល់គេ ។

ត្រើយសុភមង្គល ❥ (Completed)Where stories live. Discover now