Episode 38

2.3K 143 0
                                    

« ល្អ អ៊ីចឹងប្រគល់ភាគហ៊ុនទាំងអស់របស់ប៉ាខ្ញុំវិញមកព្រោះវាក៏មិនមែនជារបស់លោកតាំងពីដំបូង ស្រាប់ហើយ » ប្រយោគបន្លឺច្បាស់ៗចេញពីមាត់ របស់ Tae ដោយខ្លួនឯងធ្វើឲ្យរាងក្រាសដែលបាន ស្ដាប់លឺហើយឈរស្ងៀមមិនប្រិចភ្នែកសូម្បីបន្តិច ។

« មិនបាន!! បងប្រគល់ភាគហ៊ុនឲ្យអូនមិនបានទេ Tae » Jungkook បដិសេធភ្លាមៗឲ្យរាងតូចញញឹមទាំងហួសចិត្ត ។

« ក្រែងថានឹងឲ្យគ្រប់យ៉ាងមកខ្ញុំនោះអី ឃើញទេថា មនុស្សលោកនិយាយយកជាការមិនបាន មិនគួរណាខ្ញុំរំពឹងលើលោកខ្ពស់ពេកនោះទេ » Tae និយាយចប់ ទឹកភ្នែកក៏ហូរចុះមកដោយទប់លែងជាប់ធ្វើឲ្យរាងក្រាសទន់ចិត្តឈឺចាប់ចង់ចូលទៅលួងលោមតែ រាងតូចក៏ថយក្រោយមួយជំហានមិនឲ្យគេប៉ះខ្លួនបាន ។

« Tae!! ស្ដាប់បងសិនទៅ បងមានហេតុផលទើប មិនអាចឲ្យភាគហ៊ុនទៅអូនបានព្រោះបងបាន... » ផាច់!! មិនអនុញ្ញាតឲ្យនាយបកស្រាយ រាងតូចស្រាប់តែលើកដៃទះគេមួយកំផ្លៀងយ៉ាងខ្លាំងដែលសម្លេងនេះហើយធ្វើឲ្យអ្នកនៅខាងក្នុងបានលឺហើយរហ័សចេញមកមើល ។

« មិនថាលោកមានហេតុផលរាប់រយរាប់ពាន់បក ស្រាយឲ្យខ្ញុំស្ដាប់ក៏ដោយក៏ខ្ញុំគ្មានថ្ងៃលើកលែងឲ្យលោកដែរ ចាំទុកទៅ » រាងតូចខាំមាត់និយាយម៉ាត់ៗ ទាំងទឹកភ្នែកហូរឥតដាច់ទាំងដែល Jungkook ទប់អារម្មណ៍ឈឺចាប់ស្ទើរតែយំដូចគ្នាដែរ ។ កាយតូច បែរខ្នងមុននឹងឃើញអ្នកម៉ាក់កំពុងកាន់ដៃ Gogo ឈរមើលមកគេម៉ក់ៗតែ Tae មិននិយាយអ្វីរហ័សលើកដៃជូតទឹកភ្នែករួចដើរគេចឡើងទៅបន្ទប់របស់ខ្លួនឯងតែម្ដងធ្វើឲ្យអ្នកស្រីKim ដកដង្ហើមធំតឹងទ្រូង នឹងទិដ្ឋភាពមួយនេះ ។

« ម៉ែដោះ!! នាំ Gogo ទៅញ៊ាំបបរសិនទៅចាំខ្ញុំទៅតាមក្រោយ » គាត់ប្រាប់ទើបម៉ែដោះដឹកដៃអាល្អិតដែលសម្លឹងមើលទៅ Jungkook ភ្លឹះៗដើរចេញទៅ រាងចំណាស់ក៏ដើរមករកនាយ ។

« ឈ្លោះគ្នាជាមួយ Taehyung មែនដែរទេ? » គាត់សួរឡើងទើបរាងក្រាសបែរមុខស្រពោនមករកគាត់ ។

« Tae ខឹងដែលខ្ញុំមិនព្រមប្រគល់ភាគហ៊ុនលោកអ៊ំឲ្យទៅគេវិញទើបឈ្លោះគ្នាបន្តិចទៅ មិនអីទេបាទ » Jungkook នៅតែញញឹមលាក់បាំងអារម្មណ៍ខ្លួនឯង ឲ្យរាងចំណាស់ឃើញហើយកាន់តែអាណិតគេខ្លាំងឡើង ។

ត្រើយសុភមង្គល ❥ (Completed)Where stories live. Discover now