Episode 2

2.8K 213 0
                                    

   នៅក្នុងទីក្រុងដ៏សែនមមាញឹកដោយមានមនុស្សនិងយានជំនិះឆ្លងកាត់ទៅវិញទៅមកស្ទើរតែរកផ្លូវដើរមិនបានតែក៏មិនបានបង្កជាឧបសគ្គដល់គូស្នេហ៍ទាំងពីរធ្វើដំណើរជាមួយគ្នានោះឡើយ ។ រាងសង្ហារដែលពាក់ខោអាវពណ៌ខ្មៅធំៗសមនឹងរាងកាយសាច់ដុំរបស់គេកំពុងបើកម៉ូតូមិនធំគ្មានតម្លៃថ្លៃជូនរាងតូចជាសង្សារទៅកាន់ផ្ទះរបស់គេវិញដែលនៅមិនសូវឆ្ងាយពីកន្លែងវាយប្រដាល់របស់គេ ។

« ជុង!! » កំពុងអោបចង្កេះនាយសុខៗ ថេយ៍ក៏លាន់មាត់ឡើងហៅអ្នកមាននាមជាគូស្នេហ៍ ។

« បាទ » ជុងហ្គុក

« អូនចង់ទៅមើលទន្លេហានមួយភ្លែត ជូនអូនទៅតិចមកណា៎ » ថេយ៍

« សម្រាប់អូនបានជានិច្ច » នាយងាកមកញញឹមពោរពេញដោយក្ដីស្រឡាញ់ធ្វើឲ្យរាងតូចរីករាយបន្តឹងដៃអោបគេកាន់តែណែនជាងមុន ។ មួយសន្ទុះក្រោយពួកគេក៏បានមកដល់ខាងលើស្ពានដែលអាចមើលឃើញទន្លេហានបានពិតមែនដោយពេលនេះរាងក្រាសកំពុងឈរអោបថេយ៍នៅក្បែរម៉ូតូមើលទៅទិដ្ឋភាពស្រស់ស្អាតរបស់ទន្លេហាននាពេលរាត្រីជាមួយគ្នា វាបានក្លាយជាទម្លាប់និងជាចំណង់ចំណូលចិត្តរបស់រាងតូចទៅហើយក្នុងការឈរមើលទេសភាពស្អាតៗជាមួយជុងហ្គុក មនុស្សប្រុសដែលគ្មានអ្វីសោះតែគេក៏នៅតែស្រឡាញ់ឥតប្រែចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ ។

« ជុង!! បងឃើញសាឡាងមួយនៅលើទន្លេនោះទេ? » រាងតូចចង្អុលហើយសួរទៅកាន់នាយ ។

« ឃើញតើស អូនមានអីឬ? » ជុងហ្គុកសួរបកវិញមុននឹងថើបសក់ក្បាលក្រអូបរបស់គេតិចៗ ។

« អូនចង់ឲ្យថ្ងៃណាមួយ បងនាំអូនទៅនៅក្នុងសាឡាងនោះតែពីរនាក់រួចហើយពួកយើងញ៊ាំអាហារជាមួយគ្នា ស្ដាប់តន្ត្រីនិងរាំជាមួយគ្នា បងថាទៅមើលរ៉ូមែនទិចដែរទេ? » ថេយ៍និយាយទាំងទឹកមុខរំភើប ទោះបីរឿងនោះមិនទាន់បានកើតឡើងក៏ពិតមែន តែគេជាមនុស្សចូលចិត្តស្រម៉ៃនូវរឿងសុភមង្គលជាច្រើនជាពិសេសគឹជាមួយជុងហ្គុកនេះហើយ ។

« ក៏បាន បងសន្យាថាបងនឹងខំវាយប្រដាល់រកលុយឲ្យបានច្រើនៗរួចហើយចាំបងនាំអូនទៅនៅលើសាឡាងនោះឲ្យទាល់តែបាននៅថ្ងៃណាមួយ » លឺនាយនិយាយដូច្នេះ រាងតូចក៏បែរខ្លួនមករកគេ ។

ត្រើយសុភមង្គល ❥ (Completed)Donde viven las historias. Descúbrelo ahora