Part 5 : ហេតុអី..ខ្ញុំមិនស្លាប់

1.6K 107 0
                                    

<< អា Vin .. ម៉ែដោះឆាប់មកជួយគ្នាផង >> Jungkook ក្រោយរាងតូចសន្លប់បាត់ទៅក៏លើកបីហើយស្រែកហៅពួកគេ

<< អ្នកប្រុសមានរឿងអី >> ម៉ែដោះដើរមកតាមការហៅរបស់នាយ

<< គឺ Tae ធ្លាក់ពីលើជណ្តើរចេងអ៊ុំសម្អាតផង..ខ្ញុំទៅមន្ទីរពេទ្យហើយ >> Jungkook និយាយចប់ក៏លើកបីរាងតូចដើរទៅ

<< ចាហ្វាយនេះ.. >> Kevin មកក៏ភាំងនឹងសភាពរបស់រាងតូច

<< ឆាប់ទៅមន្ទីរពេទ្យទៅ >> Jungkook និយាយបែបប្រញាប់ហើយពួកគេក៏ឡើងឡានទៅ

នៅក្នុងឡានរាងក្រាស់ឱបរាងតូចជាប់នឹងដៃឯកូនចៅឃើញចាហ្វាយរបស់ខ្លួនរាងបារម្ភបែបនេះក៏បន្ថែមល្បឿនទៅមុខយ៉ាងលឿន

+ មន្ទីរពេទ្យ 🏥

មកដល់មន្ទីរពេទ្យភ្លាមរាងតូចត្រូវក្រុមគ្រូពេទ្យបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗតែម្តង

<< សាច់ញាតិសុំចាំនៅខាងក្រៅ >> Dr និយាយព្រោះឃើញរាងក្រាស់បម្រុងនឹងចូល

<< មានរឿងអីចាហ្វាយ >> Kevin មកសួររាងក្រាស់ព្រោះមិនទាន់យល់សាច់ការ

<< គឺគេធ្លាក់ពីលើជណ្តើរ >> Jungkook បង្មើបសម្លេងខ្សោះព្រោះគេបារម្ភរាងតូច

<< ចាហ្វាយក្មេងនឹងមែនទេ >> Kevin សួរឡើងព្រោះមិនដែលឃើញចាហ្វាយនាយបារម្ភគេពីមុនមកឡើយ

<< មិនដឹង..តែយើងមានរឿងឱ្យឯងស៉ើប >> Jungkook ក៏បង្វែររឿង

<< រឿងអីចាហ្វយ >> Kevin

<< រឿងរបស់ Kim Taehyung ឯងជួយទៅ
ស៉ើបនៅជិតផ្ទះរបស់គេមកមើលថាមានរឿងអីមើលទៅ Tae ដូចជាមានអាថ៌កំបាំង >> Jungkook បន្លឺឡើងទាំងមានសំណួរជាច្រើនក្នុងខួរក្បាលគេ

<< បាទ >> Kevin ឱនគំនាបបន្តិចហើយក៏ដើរទៅបាត់ដើម្បីស៉ើប

មិនយូរប៉ុន្មានគ្រូពេទ្យក៏បានចេញមកដោយមានទឹកមុខស្រពោនធ្វើឱ្យរាងក្រាស់ប្រញាប់រត់ទៅសួរ

<< យ៉ាងម៉េចហើយលោកគ្រូពេទ្យ >> Jungkook សួរទាំងភ័យបុកពោះព្រោះឃើញទឹកមុខគ្រូពេទ្តមិនសូវល្អ

ភ្លើងគំនុំស្នេហ៍Where stories live. Discover now