+ At Night 🌉
<< ( Jungkook តើលោកអាចនឹងសម្លាប់ខ្ញុំទេ ) >> Taehyung គិតក្នុងចិត្តសម្លឹងមើលមុខអ្នកដែលគេងជាប់ទ្រូងហើយក៏ងើបទៅងូតទឹកតែក៏...
<< អួយ..ឈឺម្ល៉េះ >> Taehyung កាលទម្លាក់ជើងដល់ដីហើយក៏មានអារម្មណ៍ថាផ្សារៗ
<< ហុឹម..Tae..យ៉ាងម៉េចនឹង >> Jungkook ឮហើយក៏ប្រញាប់ងើប
<< មិនអីទេ..លោកគេងទៅ >> Taehyung ខាំមាត់ប្រឹងងើបដើរទៅបន្ទប់ទឹកតែក៏...
ព្រួស រាងតូចត្រូវដួលនឹងការ៉ូ
<< Tae >> Jungkook ក៏ចូលទៅលើកបីរាងតូច
<< បើប្រាប់យើងមកយើងនឹងបីឯង >> Jungkook និយាយចប់ក៏លើកបីរាងតូចដើរទៅបន្ទប់ទឹក
<< នេះងូតហើយហៅយើង >> Jungkook ដាក់រាងតូចឱ្យអង្គុយក្នុងអាងហើយដើរចេញមកក្រៅ
<< ថ្ងៃស្អែកមានរឿងល្អលេងមិនខានទេ >> Jungkook ញញឹមចុងមាត់ហើយដើរចុះទៅក្រោម
<< ម៉ែដោះធ្វើស៊ុបនឹងទឹកដោះគោឱ្យផងយកកាហ្វេដែរ >> Jungkook ញោចស្នាមញញឹមបន្តិច
<< ចាស៎..អ្នកប្រុសសុំចាំបន្តិច >> ម៉ែដោះញញឹមហើយដើរទៅកាន់ផ្ទះបាយ
<< ចាហ្វាយមានរឿងហើយ >> Kevin រត់ត្រហេបត្រហបចូលមកភូមិគ្រឹះ
<< មានរឿងអីម៉េចក៏ឯងស្លន់ស្លោរយ៉ាងនេះ >> Jungkook អង្គុយលើសាឡុងសួរទៅជំនិតខ្លួន
<< គឺ..គឺ..កូនចៅអា Ben បាននាំគ្នីគ្នាទៅអុកលុក
កាសុីណូរបស់យើងហើយឥឡូវកូនចៅយើងរបួសច្រើនណាស់នប់មិនចង់ជាប់ទេ >> Kevin និយាយទាំងឱនមុខចុះ<< ហាស៎..យើងទៅប្តូរខោអាវសិន >> Jungkook និយាយឮហើយក៏ប្រញាប់ទៅពាក់ខោអាវ
<< លោកទៅណា >> Taehyung ចេញមកដោយស្លៀកពាក់ស្អាតបាតឃើញនាយក៏សួរ
<< គឺទៅកាសុីណូព្រោះមានរឿង >> Jungkook និយាយទាំងដៃកំពុងកឹបលេវអាវ
<< ខ្ញុំទៅដែរបានទេ >> Taehyung ដើរមកជិតនាយ
<< មិនបានទេគ្រោះថ្នាក់ណាស់ឯងនៅទីនេះហើយស្តាប់យើងទៅ >> Jungkook កាន់កាំភ្លើងស៊កនឹងចង្កេះហើយងៀកទៅប្រាប់រាងតូច
YOU ARE READING
ភ្លើងគំនុំស្នេហ៍
Truyện NgắnJeon Jungkook X Kim Taehyung Jk is top 🔥 Tae is bottom 👅