+ New Day 💞💐
ថ្ងៃនេះរាងតូចក្រោកមុខរាងក្រាស់ហើយដើរទៅអង្គុយសរសេរសំបុត្រមួយច្បាប់រួចក៏ទាញម៉ាស់មកពាក់ហើយចេញទៅបាត់
មិនយូរប៉ុន្មានរាងក្រាស់ក៏បានដឹងខ្លួនហើយគេក៏រាងឆ្ងល់ថាតើម៉េចក៏មិនឃើញរាងតូចហើយគេក៏ដើរទៅមើលក្នុងបន្ទប់ទឹកតែក៏មិនឃើញទើបគេសម្រេចដើរមកអង្គុយលើគ្រែវិញ
<< នេះគេទៅណា..សុំបុត្រអីនឹង >> Jungkook ក៏ប្រទះភ្នែកនឹងសំបុត្រមួយច្បាប់ហើយក៏យកមកអាន
+ ក្នុងសំបុត្រ
" អារុណសួស្តីលោក !! លោកប្រហែលជាមិនរកខ្ញុំទេព្រោះខ្ញុំមិនសំខាន់..តែលោកនឹងសប្បាយចិត្តពេលដែលគ្មានវត្តមានខ្ញុំហើយសង្ឃឹមថាលោកនឹងបញ្ឃប់គំនិតចង់សម្លាប់ខ្ញុំទៀតខ្ញុំមកកន្លែងឆ្ងាយហើយលោកតាមរកក៏មិនឃើញដែរហើយបំណុលលោកចាំខ្ញុំសងជាតិក្រោយ..លាហើយ🙂 ខ្ញុំស្រឡាញ់លោក Jeon Jungkook 💔 "
គ្រាន់តែអានចប់ភ្លាមរាងក្រាស់ចាប់ផ្តើមមិនស្រួលក្នុងខ្លួនហើយក៏មានចិត្តខឹងដែរ
<< នេះរស់ស្រួលមិនចង់ហេស៎..បើយើងតាមរកឃើញឯងត្រៀមខ្លួនទៅ Kim Taehyung >> Jungkook បោះសំបុត្រនោះចោលហើយទាញសោរឡានដើរទៅក្រៅ
<< ឆាប់ជួយគ្នារក Kim Taehyung មកទោះត្រូវជីកកកាយទីក្រុងទាំងមួយក៏ដោយត្រូវចាប់គេមកវិញឱ្យបានបើមិនបានទេពួកឯងត្រៀបខ្លួនស្លាប់ឱ្យហើយទៅ >> Jungkook ស្រែកដាក់កូនចៅដែលឱនមុខចុះគ្រប់គ្នា
<< បាទចាហ្វាយ >> Mens ឆ្លើយស្រុះគ្នាហើយក៏បំបែកផ្លូវគ្នាធ្វើការ
<< ឆាប់ទៅតាមរកគេជាមួយយើង >> Jungkook មុខមាំនិយាយចប់ក៏ដើរទៅដោយមានជំនិតដើរតាមពីក្រោយ
មកមើលរាងតូចវិញមិនដឹងជាដើរដល់ទីណាទេគេចេះតែដើរទៅមុខពេលនេះគេឃ្លានក៏ឃ្លានស្រេកទឹកក៏ស្រេកមិនយូរប៉ុន្មានមេឃក៏ភ្លៀងមកមនុស្សម្នានាំគ្នារត់ចូលជ្រកអស់ហើយនៅសល់តែរាងតូចដើរឱបខ្លួនឯងហើយក៏ឃើញទឹកគេបោះចោលក៏យបមកផឹកព្រោះគេស្រកទឹកខ្លាំងណាស់គេដើរៗរហូតដល់ព្រៃស្ងាត់ទើបដាក់ខ្លួនអង្គុយឱបខ្លួនក្រោមដើមឈើ
![](https://img.wattpad.com/cover/277619412-288-k250491.jpg)