Part 16 : ព្រោះវាជាសេចក្តីសុខរបស់បង

1.1K 77 1
                                    

<< អត់ទេប្រពន្ធសម្លាញ់ >> Jungkook ឃើញមិនស្រួលក៏ប្រញាប់ទាញមកឱ្យអង្គុយលើភ្លៅខ្លួន

<< អញ្ចឹងល្អហើយ..មើលអូនកឹបលេវឱ្យ >> Taehyung ក៏ប្រញាប់កឹបឱ្យនាយព្រោះខ្លាចគ្រូពេទ្យចេញមកឃើញ

<< អូនបានធូរហើយមែនទេ >> Jungkook សួរពេលដែលរាងតូចកឹបលេវអាវខ្លួនហើយ

<< ហុឹម..អរមែនហើយJungអូនមានរឿងសួរបងហើយបងត្រូវឆ្លើយឱ្យត្រង់ជាមួយអូនណា >> Taehyung និយាយទាំងសម្លេងស្មើ

<< មានរឿងអីក៏សួរមក..សឺត >> Jungkook ញញឹមហើយថើបថ្ពាល់រាងតូច

<< បងនឹង..ទៅ..ហុឹម..បងនឹងទៅរកគេវិញមែន
ទេ >> Taehyung សួរទាំងមុខស្រពោន

<< ចុះបើបងទៅរកគេវិញនោះ..អូនចង់សម្លាប់គេមែនទេ >> Jungkook ឱបចង្កេះរាងតូចហើយសម្លឹងមុខគេ

<< អត់ទេ..ព្រោះវាជាសេចក្តីសុខរបស់បង..អូនឃើញបងសប្បាយចិត្តមានសុភមង្គលអូនក៏សប្បាយចិត្តដែរ >> Taehyung ញញឹមស្រាលៗគេដឹងចម្លើយហើយថានាយប្រាកដជាទៅរកស្នេហ៍ដំបូងរបស់នាយហើយគ្រាន់តែគេសួរឱ្យប្រាកដចិត្ត

<< បង ... >> និយាយមិនទាន់ចប់ផងស្រាប់តែ

Ring Ring 📱📞 មានសម្លេងទូរស័ព្ទរបស់រាងក្រាស់បានបន្លឺឡើងហើយនាយក៏លើកមកនិយាយ

+ In phone 📞

" Hello មានការអី "

" ចាហ្វាយនៅឯណាដែរបាទ "

" មន្ទីរពេទ្យ "

" ចាហ្វាយឈឺ "

" ទេ..Kim Taehyung "

" បាទ..គឺមានមនុស្សចង់ជួបចាហ្វាយបាទ "

" អ្នកណា "

" អ្នកនាង Mina "

" អរ..បានហើយនាងនៅឯណា "

" គឺនៅភូមិគ្រឹះបាទ "

" ប្រាប់នាងទៅបន្តិចទៀតយើងទៅដល់ "

" បាទ " ទឺត ការឆ្លើយឆ្លងបានបញ្ជប់

<< អូនអាចទៅភូមិគ្រឹះបានទេ >> Jungkook ឃើញមុខរាងតូចស្រពោនព្រោះនាយដឹងថារាងតូចច្បាស់ជាអន់ចិត្តនៅពេលដែលគេនិយាយពាក្យថានាង

ភ្លើងគំនុំស្នេហ៍Where stories live. Discover now